no-alternative title

ឧបករណ៍ផ្ទុកថាមពលស៊េរីថ្មីម៉ាក Borofone Power Bank ផ្តល់នូវជម្រើសដ៏ប្រសើរបំផុតសម្រាប់លោកអ្នក

Borofone គឺជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខាប្រើប្រាស់ជាមួយស្មាតហ្វូនដ៏ល្បីល្បាញមួយដែលបានចុះបញ្ចីម៉ាកសញ្ញារបស់ខ្លួនជាង 100 ប្រទេសនៅទូទាំងពិភពលោក។ ហើយថ្មីៗនេះ Borofone ទើបតែបានណែនាំនូវផលិតផលឧបករណ៍ផ្ទុកថាមពល “Power Bank” ស៊េរីថ្មីរបស់ខ្លួនជាច្រើនដើម្បីផ្តល់នូវជម្រើសដ៏ប្រសើរបំផុតសម្រាប់អ្នកប្រើប្រាស់។ឧបករណ៍ផ្ទុកថាមពលស៊េរីថ្មីៗទាំងនោះស្ថិតក្នុងស្រឡាយ Borofone T-Series ដែលពួកវាមាននូវគុណសម្បត្តិផ្សេងៗគ្នារួមទាំងតម្លៃផងដែរ។

-Borofone BT16 AirPower Wireless Charging Power Bank

រូបភាពពាណិជ្ជកម្ម
no-alternative title

មួយស៊េរីនេះគឺជា  Power Bank ដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកបញ្ចូលថាមពលថ្មដោយឥតប្រើខ្សែ (Wireless charge) ហើយវាទ្រទ្រង់បានជាមួយនូវស្មាតហ្វូនដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្មឥតប្រើខ្សែទាំងអស់។ T16 AirPower Wireless Charging មានការរចនារូបរាងខាងក្រៅយ៉ាងស្រស់ស្អាតមានទំហំតូច និងកម្រាស់ស្តើងល្មមងាយស្រួលយកតាមខ្លួន។ វាមានកំលាំងផ្ទុកថាមពល 10,000mAh និងមានអេក្រង់បង្ហាញនូវកម្រិតភាគរយនៃថាមពលប្រភេទ ឌីជីថលយ៉ាងស្រស់ស្អាត។ ហើយសម្រាប់ការសាកបញ្ចូលថាមពលទៅក្នុងខ្លួនរបស់វាគឺប្រើរន្ធដោត micro-USB។ ក្រៅតែពីការសាកតាមរយះបច្ចេកវិទ្យា Wireless Charge ទៅវាក៏អាចសាកបានតាមរយះរន្ធដោត USB ចំនួនពីរផងដែរ។

-Borofone BT17 RayPower Mini Power Bank

សម្រាប់ស៊េរីមួយនេះវាមានការរចនារូបរាងឡើងបែបសាមញ្ញជាមួយទំហំតូចកាន់តែផ្តល់នូវភាពងាយស្រួលក្នុងការទុកដាក់តាមខ្លួន។ T17 Mini Power Bank មានរន្ធដោតបញ្ចូលថាមពលប្រភេទ micro-USB និងមានរន្ធដោត USB សម្រាប់សាកទៅកាន់ស្មាតហ្វូនចំនួនពីរជាប្រភេទ smart recognition output ដែលសាកចូលបានលឿនឆាប់ពេញ និងមានសុវត្ថិភាព។ ចំពោះកំលាំងផ្ទុកថាមពលក្នុងវាវិញគឺ 10,000mAh។

-Borofone BT18 Prosperous Mobile Power Bank

សម្រាប់ស៊េរី T18 នេះវិញមានទំហំតូចល្មមជាមួយកំលាំងផ្ទុកថាមពល 7,000mAh។ វាប្រើប្រាស់រន្ធសាកបញ្ចូលថាមពលប្រភេទ USB-C ជាមួយនឹងរន្ធសម្រាប់សាកទៅកាន់ទូរស័ព្ទប្រភេទ USB smart recognition output និង USB-C ទៅ USB-C ដែលសាកបានលឿនព្រមទាំងមានប្រព័ន្ធការពារឆ្លងចរន្តផងដែរ។

-Borofone BT18A Beatles Mini Wireless Earphone

ស៊េរីមួយនេះគឺមិនខុសគ្នាទៅនឹងស៊េរី BT18 Prosperous ឡើយទៅលើការរចនារូបរាង ប៉ុន្តែគ្រាន់តែមានកំលាំងផ្ទុកថាមពលខ្លាំងជាងដែលមានកំលាំង 1,3000mAh និងបន្ថែមរន្ធដោតសាកទៅកាន់ស្មាតហ្វូនប្រភេទ USB មួយបន្ថែមទៀតតែប៉ុណ្ណោះ (2xUSB)។

-Borofone BT18B Prosperous Mobile Power Bank

វាមានកំលាំងផ្ទុកថាមពលដល់ទៅ 25,000mAh ដែលធ្វើអោយការសាកទៅកាន់ទូរស័ព្ទស្មាតហ្វូន ឬឧបករណ៍អេឡិចត្រូនិកបានច្រើនដង។ បន្ថែមពីនេះ T18B ទ្រទ្រង់នូវបច្ចេកវិទ្យាសាកល្បឿនលឿន PD+QC3.0 កំលាំង 18 វ៉ាតទាំងការសាកថាមពលចូល (input) និងផ្ទេរថាមពលចេញ (output)។ វាមានរន្ធសាកបញ្ចូលថាមពលចំនួនពីរជាប្រភេទ USB-C និងmicro-USB ហើយនឹងរន្ធ USB ចំនួនពីរសម្រាប់ដោតសាកថាមពលបន្តទៅអោយស្មាតហ្វូន។ 

-Borofone BT2B FullPower Power Bank

ជាមួយការរចនារូបរាងតូច និងកម្រាស់ស្រាលប្រហែលនឹង External Hard Disk ពិតជាផ្តល់នូវលក្ខណះងាយស្រួលក្នុងការកាន់សាកទូរស័ព្ទបណ្តើរ ទំនាក់ទំនងបណ្តើរ និងកម្សាន្តបណ្តើរ។ Power Bank ដែលមានរាងតូចស្លីមមួយនេះផ្ទុកនូវថាមពលកំលាំង 5,000mAh ហើយការសាកបញ្ចូលថាមពលរបស់វាគឺតាមរយះរន្ធដោត micro-USB និងសាកថាមពលទៅកាន់ស្មាតហ្វូនតាមរយះរន្ធដោត USB ដែលមាន 2 រន្ធ (2x USB)។

-Borofone BT2D FullPower Power Bank

ចំនែកស៊េរីចុងក្រោយគេនេះវាមានកំលាំងផ្ទុកថាមពលខ្លាំងជាងគេគឺដល់ទៅ 30,000mAh ឯណោះដែលអាចអោយយើងធ្វើការសាកទៅកាន់ស្មាតហ្វូនបានច្រើនដង។ T2D មានរន្ធសាកបញ្ចូលថាមពលចំនួនពីរជាប្រភេទ USB-C និង micro-USB រីឯការសាកថាមពលទៅកាន់ស្មាតហ្វូនគឺវាមានរន្ធ USB ចំនួនបី (3xUSB)។ ចំនុចពិសេសមួយទៀតគឺវាមានអេក្រង់សម្រាប់បង្ហាញនូវចំនួនភាគរយនៃថាមពលរបស់វាជាប្រភេទ លេខឌីជីថល៕

លោកអ្នកអាចរកជាវបាននៅហាង៖ Borofone 

អសយដ្ឋាន៖ #804A St.128 (មហាវិថីកម្ពុជាក្រោម ជាប់ស្ថានីយ៍ប្រេង Total), រាជធានីភ្នំពេញ Tel: 010307071 និង 012307071

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន