no-alternative title

Canon PIXMA TS707 ម៉ាស៊ីនព្រីនធ័រខ្នាតតូចស៊េរីថ្មីល្អបំផុត ជម្រើសល្អក្នុងការប្រើប្រាស់សម្រាប់កិច្ចការងារប្រចាំថ្ងៃរបស់លោកអ្នក

ក្រុមហ៊ុន Canon ទើបតែបានប្រកាសចេញម៉ាស៊ីនព្រីនធ័រខ្នាតតូចស៊េរីថ្មីម៉ូដែល PIXMA TS707 សម្រាប់បំពេញតម្រូវការក្នុងការប្រើប្រាស់នៅក្នុងការិយាខ្នាតតូច។ ម៉ាស៊ីនព្រីនធ័រស៊េរីថ្មីនេះមានទំហំតូចងាយស្រួលក្នុងការទុកដាក់ និងការដំឡើង។ ម៉ាស៊ីនថ្មីនេះ មានសមត្ថភាពធ្វើការបានលឿនរហ័សដែលជួយពន្លឿនដល់កិច្ចការងារការិយាល័យបានកាន់តែរហ័សជាមួយការសន្សំសំចៃកម្រិតខ្ពស់។ PIXMA TS707 ផ្តល់ភាពងាយស្រួលក្នុងការតភ្ជាប់ជាមួយប្រព័ន្ធបណ្តាញ Network នៅក្នុងការិយាល័យរបស់លោកអ្នក, មានលទ្ធភាពអាចធ្វើការព្រីនត្រឡប់សងខាងដោយស្វ័យប្រវិត្ត (2-side automatic print) និងមានថតសម្រាប់ផ្ទុកក្រដាសដែលមានលទ្ធភាពផ្ទុកបានចំនួន 350 សន្លឹក។

-ទំហំតូចជាមួយលទ្ធភាពងាយស្រួលក្នុងការប្រើប្រាស់

រូបភាពពាណិជ្ជកម្ម
no-alternative title

Canon PIXMA TS707 គឺជាម៉ាស៊ីនព្រីនធ័រខ្នាតតូច ឬហៅថា “Compact Printer” ដែលមានលទ្ធភាពប្រើការបានលឿនរហ័ស។ វាមានអេក្រង់បង្ហាញនៅខាងមុខប្រភេទ 2-Line LCD Display សម្រាប់បង្ហាញនូវរាល់ព័ត៌មានប្រើប្រាស់ទាំងឡាយដូចជាកម្រិតទឹកថ្នាំ និងសម្រាប់ធ្វើការដំឡើងតភា្ជប់បណ្តាញ Network ដោយផ្ទាល់នៅលើវាតែម្តងដោយមិនត្រូវការដំឡើងកម្មវិធីលើទូរស័ព្ទ ឬកុំព្យូទ័រជំនួយឡើយ។

-ផលិតឡើងដើម្បីសម្រួលដល់កិច្ចការងារការិយាល័យប្រចាំថ្ងៃ

ម៉ាស៊ីនព្រីនធ័រខ្នាតតូចមួយនេះមានសមត្ថភាពព្រីនឯកសារបានលឿនរហ័សដោយការព្រីនលើកដំបូងគឺប្រើពេល 21 វិនាទីប៉ុណ្ណោះ។ សម្រាប់ការព្រីនឯកសារសខ្មៅគឺបានចំនួន 15 សន្លឹកក្នុងមួយនាទី និងឯកសារពណ៌ធម្មជាតិ ឬរូបថតបានចំនួន 10 សន្លឹងក្នុងមួយនាទី។ PIXMA TS707 ប្រើប្រាស់ទឹកថ្នាំ 4 ពណ៌ប្រភេទ XL-Ink ដែលអាចធ្វើការព្រីនបានដល់ទៅ 800 ទំព័រសម្រាប់ឯកសារពណ៌ ដូច្នេះវាជួយសន្សំសំចៃបានកាន់តែប្រសើរបំផុតសម្រាប់អាជីវកម្មរបស់លោកអ្នក។

-ប្រព័ន្ធបាញ់ទឹកថ្នាំកម្រិតខ្ពស់ធ្វើអោយការព្រីនឯកសារបានដិតច្បាស់

សម្រាប់គុណភាពឯកសារដែលព្រីនចេញមកគឺមានភាពច្បាស់ល្អទាំងឯកសារសខ្មៅ និងឯកសារពណ៌។ វាប្រើប្រាស់ប្រព័ន្ធបាញ់ទឹកថ្នាំចំនួន 5 ដែលមានពីរជាប្រព័ន្ធទឹកថ្នាំពណ៌ខ្មៅ។ ចំពោះការព្រីនឯកសារពណ៌សខ្មៅគឺមានភាពច្បាស់ដិតល្អបំផុត ហើយសម្រាប់ការព្រីនឯកសារពណ៌ ឬរូបថតវិញគឺមានពណ៌ច្បាស់រស់រវ៉ើកបែបធម្មជាតិពិតៗពិសេសនៅពេលព្រីននៅលើក្រដាសរលោងភ្លឺ (Glossy)។

-ងាយស្រួលក្នុងការតំឡើង និងការតភា្ជប់

ក្រៅតែពីការតភ្ជាប់តាមរយះរន្ធដោត USB Virtual Print Port ទៅនៅលើ Canon PIXMA TS707 ផ្តល់នូវជម្រើសតភ្ជាប់កាន់តែងាយស្រួលតាមរយះរន្ធដោត Ethernet Network port (Wire LAN) និង Wireless LAN (Wi-Fi)។ បន្ថែមពីនេះវាក៏ភ្ជាប់នូវបច្ចេកវិទ្យា Wireless Direct ដែលអនុញាតិអោយយើងអាចធ្វើការតភ្ជាប់ និងព្រីនឯកសារចេញពីស្មាតហ្វូនបានយ៉ាងស្រួលដោយមិនចាំបាច់ភ្ជាប់បណ្តាញ Wireless Router ដែលប្រើក្នុងការិយាល័យធ្វើការរបស់យើងទៀតផង។

-ផ្តល់ជម្រើសកាន់តែងាយស្រួលក្នុងការព្រីនឯកសារបានតាមតម្រូវការ

លក្ខណះពិសេសមួយទៀតសម្រាប់ការប្រើប្រាស់ជាមួយម៉ាស៊ីនព្រីនធ័រ PIXMA TS707 គឺជាកម្មវិធី Easy-Photo Print Editor (EPP Editor) ដែលវាផ្តល់នូវជម្រើសដ៏ប្រសើរបំផុតក្នុងលេងនៅលើរូបថតជាមួយគំរូ Layouts, គំរូប្រតិទិន, នាមប័ណ្ឌ (Postcards) ស្អាតៗជាមួយជម្រើសពណ៌ដ៏ស្រស់ស្អាតជាច្រើនដែលធ្វើអោយការព្រីនកាន់តែមានភាពងាយស្រួលក្នុងការកែប្រែបន្ថែមនៅលើរូបថតតាមអ្វីដែលយើងចង់បាន។ កម្មវិធី EPP Editor នេះគឺវាអាចដំឡើងបាននៅលើប្រព័ន្ធប្រតិបត្តិការ Windows, MacOS ហើយជាពិសេសបំផុតសម្រាប់ឧបករណ៍ដែលដំណើរការលើ iOS និង Android។ Canon PIXMA TS707 ម៉ាស៊ីនព្រីនធ័រខ្នាតតូចស៊េរីថ្មី ជម្រើសថ្មី សមត្ថភាពប្រើការលឿនរហ័ស និងជួយសន្សំសំចៃបានកាន់តែប្រសើរបំផុតសម្រាប់អាជីវកម្មរបស់លោកអ្នក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន