no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន EPSON ប្រទេសថៃ នឹងពង្រីកអាជីវកម្មរបស់ខ្លួនអោយកាន់តែធំសម្រាប់ទីផ្សារកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប៉ាគីស្ថាននៅឆ្នាំថ្មីនេះ

បន្ទាប់ពីបានប្រកាសចាប់ផ្តើមនូវការបោះជំហានអាជីវកម្មថ្មីមួយទៀតរបស់ខ្លួនជាមួយនឹងការដាក់ចេញនូវគោលដៅថ្មីទៅលើផលិតផលថ្មីចំនួន 4 សំខាន់ៗ ដើម្បីបន្តនូវការពង្រីកគោលដៅក្នុងការសម្រេចនូវប្រាក់ចំណេញរបស់ខ្លួននៅក្នុងរយៈពេល 5 ឆ្នាំខាងមុខទៀតនោះ ក្រុមហ៊ុន EPSON ប្រទេសថៃ ក៏បានបង្ហាញនូវសារមួយទៅកាន់អតិថិជន និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ ជាមួយនឹងគម្រោងការពង្រីកអាជីវកម្មរបស់ខ្លួអោយកាន់តែធំ សម្រាប់ទីផ្សារប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។ 

no-alternative title

លោក Yunyong Muneeongkoltorn អគ្គនាយករបស់ក្រុមហ៊ុន Epson (ប្រចាំប្រទេសថៃ) បានបញ្ជាក់ថា “ក្រុមហ៊ុន Epson រីករាយជាមួយនឹងកំណើននៃអាជីវកម្មរបស់ខ្លួននៅក្នុងទីផ្សារនៃប្រទេសថៃ ដោយសារតែវាមានការអភិវឌ្ឍទៅលើបច្ចេកវិទ្យា និងផលិតផលឥតឈប់ឈរថែមទៀតដែលធ្វើអោយអតិថិជនកាន់តែទទួលបានផលចំណេញ និងការសន្សំសំចៃខ្ពស់បំផុត។ ក្រុមហ៊ុន បានបញ្ចេញនូវផលិតផលជាច្រើនថ្មីៗ សម្រាប់បំពេញតម្រូវការនៅលើទីផ្សារនាពេលនេះ។ ឧទាហរណ៍ សម្រាប់ម៉ាស៊ីនព្រីនល្បឿនលឿន SureColor F9330 គឺបង្ហាញវត្តមាននៅក្នុងឧស្សាហកម្មកាត់ដេរជាច្រើន។ 

សម្រាប់ម៉ាស៊ីនបញ្ចាំងរូបភាពកម្រិតពន្លឺខ្ពស់ (High-Brightness Projectors) គឹមានកម្រិត 6000 ទៅ 15000 Lumens ដែលផ្តោតទៅលើការកម្សាន្ត និងអាជីវកម្មជំនួញខាងក្រៅ។ ទន្ទឹមនឹងនេះទៀត យើងក៏ផ្តល់នូវម៉ាស៊ីនព្រីនល្បឿនលឿន WF-C869R សម្រាប់ក្រុមហ៊ុនសហគ្រាសជាច្រើន SMEs។ ម៉ាស៊ីនព្រីននេះ មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Print Head Technology ចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Epson, PrecisionCore និង Replaceable Ink Pack (RIP)។ សម្រាប់ថតនីមួយៗរបស់វាអាចធ្វើការព្រីនបានក្រដាសដល់ទៅ 86000 សន្លឹក។”

លោកបន្តថា “ក្រុមហ៊ុន Epson នៅក្នុងប្រទេសថៃ ក៏បានពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន Epson សម្រាប់ទីផ្សារបរទេសផងដែរដូចជាប្រទេសមីយ៉ាន់ម៉ា កម្ពុជា ឡាវ និងប៉ាគីស្ថានផងដែរ។ សរុបមក ក្រុមហ៊ុន Epson សម្រេចបាននូវកំណើនដល់ទៅ 6% នៅក្នុងទីផ្សារទាំងនេះ តាមរយៈការបញ្ចេញនូវផលិតផលថ្មីៗទាំងអស់នេះទៅក្នុងទីផ្សារ។សម្រាប់ម៉ាស៊ីនព្រីន Inkjet Printers ឬ EcoTank នោះ យើងផ្តល់នូវម៉ូដែល L-Series និងម៉ូដែល M-Series សម្រាប់ជាជម្រើសដល់ SOHO (ការិយាល័យតូចៗ ឬការប្រើប្រាស់នៅគេហដ្ឋាន) និងសហគ្រាសជាច្រើន SMEs។ បន្ថែមពីនេះទៀត ការធ្វើទីផ្សាររបស់យើង គឺមានភាពសកម្មខ្លាំងមែនទែន ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនរបស់យើងនោះដែលមានទាំងពីម៉ាស៊ីនព្រីន Laser Printers ផងដែរ។ 

យើងនឹងនាំយកនូវម៉ាស៊ីនបញ្ចាំងរូបភាពកម្រិតពន្លឺខ្ពស់ (High-Brightness Projectors) សម្រាប់គោលដៅអតិថិជនជាច្រើន ដែលកំពុងតែពង្រីកទៅលើទីផ្សារ និងវិស័យអប់រំរបស់ពួកគេ។ ជាមួយនឹងភាពធន់ និងគុណភាពនៃផលិតផលកាន់តែប្រសើរនោះ ម៉ាស៊ីនចាក់បញ្ចាំងរូបភាព Projectors របស់យើងគឺទទួលបាននូវការឆ្លើយតបជាមួយនឹងលទ្ធផលយ៉ាងល្អ។”លោក Yungyong បន្ថែមថា “បន្ទាប់ពីការបង្កើតនូវភាពជោគជ័យរបស់ខ្លួនចាប់ពីម៉ាស៊ីនព្រីន Dot-Matrix Printers អស់រយៈពេលជាង 20 ឆ្នាំមកហើយនោះ Epson បានក្លាយជាម៉ាកយីហោមួយដែលមានចំណែកទីផ្សារច្រើនជាង 90%។ ក្រោយមក Epson ក៏បង្ហាញនូវម៉ាស៊ីនព្រីន Inkjet Printers និងម៉ាស៊ីនព្រីន 3LCD projectors ទៅកាន់ទីផ្សារ ផលិតផលទាំងអស់នេះ គឺមានការពេញនិយមខ្លាំងមែនទែន។ 

កាលពី 9 ឆ្នាំមុននេះ ក្រុមហ៊ុន Epson បានបង្ហាញនូវម៉ាស៊ីនព្រីន Ink-Tank Printer ដំបូងបំផុតរបស់ខ្លួន។ ក្រោយការប្រកាសបង្ហាញម៉ាស៊ីនព្រីននេះ ម៉ាស៊ីនព្រីន Ink-Tank Printer របស់ក្រុមហ៊ុន Epson រីករាយជាមួយនឹងភាពជោគជ័យរបស់ខ្លួន។ វាក៏ធ្វើការជំនួសទៅលើម៉ាស៊ីនព្រីន Cartridge-based Inkjet Printer និង laser Printer នៅក្នុងទីផ្សារមួយចំនួនផងដែរ។ ជាលទ្ធផល ក្រុមហ៊ុន Epson ពេលនេះគឺនាំមុខគេនៅលើទីផ្សារ។ 

នៅក្នុងអំឡុងពេលនេះ ក្រុមហ៊ុន Epson ក៏បានបង្ហាញូវនូវម៉ាស៊ីនបញ្ចាំងរូបភាពកម្រិតពន្លឺខ្ពស់ (High-Brightness Projectors) របស់ខ្លួនជាច្រើនម៉ូដែលផងដែរ។ ម៉ាស៊ីននេះ មានគុណភាពខ្ពស់ ធន់ និងប្រសិទ្ធិភាពខ្ពស់ក្នុងការប្រើប្រាស់ ហើយវាក៏មានភ្ជាប់មកជាមួយនឹងមុខងារជាច្រើនទៀតសម្រាប់ការប្រើប្រាស់ ពិសេសវាថែមទាំងអាចយកឈ្នះនូវការជឿជាក់ពីអតិថិជនប្រើប្រាស់ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Epson ក៏ក្លាយជាម៉ាកយីហោនៃម៉ាស៊ីនចាក់បញ្ចាំងរូបភាពដែលលក់ដាច់បំផុតនៅលើពិភពលោកសម្រាប់រយៈពេល 17 ឆ្នាំជាប់ៗគ្នាផងដែរ។ 

 

no-alternative title
no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម