no-alternative title

ក្រុមហ៊ុន Canon បានបង្ហាញនូវគំនិតថ្មីនៃការច្នៃប្រឌិតកាមេរ៉ាជំនាន់ថ្មីជាច្រើនរួមនឹង EOS RP នៅក្នុងព្រឹត្តិការណ៍ CP+ 2019

រហូតមកទល់ពេលនេះ ក្រុមហ៊ុន Canon បានធ្វើការទៅលើកាមេរ៉ាខ្នាតតូចជាច្រើន ហើយនៅក្នុងឆ្នាំនេះ ក្រុមហ៊ុននេះ ក៏បានបញ្ចេញនូវម៉ូដែលមួយចំនួនផងដែរ ដែលប្រហែលជា ឬមិនធ្វើការផលិតនោះទេ។ នេះគឺជាកាមេរ៉ាសម្រាប់ក្មេងៗ ដែលមើលទៅគឺពិតជាមានពណ៌ស្រស់ស្អាត ហើយវាជាកាមេរ៉ា ដែលមានរូបរាងសាមញ្ញភ្ជាប់ជាមួយនឹង tunnel-type optical viewfinder  ជាជាងការប្រើប្រាស់នូវ Exposure Modes ដែលមានលក្ខណៈស្មុគស្មាញ និងភាពពិបាកនៅក្នុងការគ្រប់គ្រងទៅលើកាមេរ៉ានេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Canon បានគិតថា ក្មេងៗ គឺមានការចាប់អារម្មណ៍ខ្លាំងទៅលើកាមេរ៉ា ហើយក្រុមហ៊ុន ក៏ធ្វើការរចនាឡើងយ៉ាងពិសេសសម្រាប់ទំនាក់ទំនងជាមួយនឹងកាមេរ៉ានេះ តាមរយៈបេសកកម្មជាច្រើន ដើម្បីជួយពួកគេអោយធ្វើការបង្កើតនូវរូបភាពជាច្រើនផ្អែកទៅលើ Themes សាមញ្ញដូចជា Emojis,, ពណ៌ រូបភាព ឬ អារម្មណ៍ជាដើម។ កាមេរ៉ា ដែលបង្ហាញនេះ មានពណ៌ផ្កាឈូក ហើយវាក៏ប្រហែលជាមានពណ៌ជាច្រើនទៀតផងដែរ។

កាមេរ៉ា 'Smart' ៖ នេះគឺជាកាមេរ៉ា 'Smart' ដែលរចនាឡើងសម្រាប់ការចាប់រូបភាព និងការ Focus ដោយស្វ័យប្រវត្តិទៅលើ Subjects អ្វីមួយដោយមិនចាំបាច់ត្រូវការអ្នកប្រើប្រាស់នោះទេ។ សម្រាប់ម៉ូដែលនេះ អាចធ្វើការជាមួយនឹងកាមេរ៉ាដែលតម្លើងនៅក្នុងស្តង់ថតរូបភាពរបស់ Canon ។ កាមេរ៉ានេះអាចងាកឡើងលើ ឬចុះក្រោម ហើយវាអាចងាកបានដល់ទៅ 360 ដឺក្រេ។ តើអ្នកនៅចាំអំពីកាមេរ៉ា Kodak Party Shot ទេ? នេះគឺជាស្រដៀងគ្នា អ្វីដែលខុសប្លែកនោះគឺថាកាមេរ៉ានេះអាចធ្វើការថតវីដេអូបាន។ 

កាមេរ៉ា Telephoto៖ អាចធ្វើការនៅលើគំរូជាច្រើននៃកាមេរ៉ាដែលមានទម្ងន់ស្រាល telephoto zoom ហើយវាអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូររវាងកម្រិត field of view ចន្លោះពី 100mm និង 400mm ថែមទៀតដោយគ្រាន់តែចុចនៅលើប៊ូតុងមួយប៉ុណ្ណោះ។ កាមេរ៉ានេះអាចធ្វើការថតសកម្មភាពនៅក្នុងពហុកីឡដ្ឋាន ឬកន្លែងប្រគុំតន្រ្តីនៅក្នុងកម្រិត 100/400mm ថែមទៀត។ ក្រុមហ៊ុន Canon ក៏ធ្វើការនៅលើការបង្កើតនូវរូបភាពដ៏អស្ចារ្យជាមួយនឹងកាមេរ៉ានេះផងដែរ។

កាមេរ៉ាសម្រាប់ការថតសកម្មភាពខាងក្រៅ៖ នេះគឺជាគំនិតដ៏អស្ចារ្យនៃកាមេរ៉ាដែលអាចធ្វើការថតសកម្មភាពនៅខាងក្រៅបានផ្អែកទៅលើ fixed wideangle lens ។ សម្រាប់កាមេរ៉ានេះអាចធ្វើការតភ្ជាប់ទៅនឹងអ្វីមួយក៏បាន ហើយផ្នែកខាងមុខរបស់កាមេរ៉ានេះក៏អាចធ្វើការដោះចេញបានផងដែរ។ ក្រុមហ៊ុន Canon ក៏បានបង្ហាញនូវបន្ទះ ដែលអាចធ្វើការផ្លាស់ប្តូរបានជាច្រើនផងដែរ ហើយវាអាចដោះដូរបានលឿនថែមទៀត។ កាមេរ៉ានេះ ងាយស្រួលក្នុងការផ្លាស់ប្តូរទៅជា Modes ផ្សេងៗគ្នាបានយ៉ាងងាយ។ 

កាមេរ៉ា Gold EOS RP៖ នេះគឺជាកាមេរ៉ាដ៏អស្ចារ្យ limited edition gold EOS RP។ សម្រាប់កាមេរ៉ានេះ គឺផលិតមានចំនួនកំណត់ ហើយវាដាក់លក់តែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះ។ កាមេរ៉ានេះ ពិតជាស្រស់ស្អាតមែនទែន! ប្រសិនបើអ្នកនៅចាំកាមេរ៉ាថតខ្សែភាពយន្តជំនាន់មុនៗ EOS 50 / Elan II នោះ កាមេរ៉ានេះមានសមត្ថភាពក្នុងការប្រើប្រាស់នៅក្នុងស្ថានភាពនៃអាកាសធាតុផ្សេងៗគ្នា។ វាគឺផលិតនៅក្នុងចំនួនត្រឹមតែ 5000 គ្រឿងតែប៉ុណ្ណោះ!!!

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន