ក្រុមហ៊ុន Sony បានចាប់ផ្តើមបង្ហាញចេញនូវកំណែប្រែជំនាន់ទីពីរ នៃកាមេរ៉ាវីដេអូដ៏រឹងមាំរបស់ខ្លួនគឺ RX0 II ដែលមានទំហំស្រដៀង និងរូបរាងប្រហាក់ប្រហែលទៅនឹងជំនាន់មុនរបស់វា ប៉ុន្តែមានភាពប្រសើរឡើង គួរឱ្យកត់សម្គាល់មួយចំនួន។លក្ខណៈពិសេសសំខាន់ថ្មីនៅទីនេះ គឺអេក្រង់ត្រលប់នៅខាងក្រោយ។ ស្របពេលដែល RX0 មានការបង្ហាញជាប់ ហើយអេក្រង់នៅលើ RX0 II អាចត្រូវបានលាតត្រដាងឡើង និងចុះក្រោម ឬវិលឡើងទាំងស្រុង ដូច្នេះអ្នកអាចចាប់រូបខ្លួនឯងបែបបញ្ឈរពីខាងមុខបាន។
បើទោះបីជាការបង្ហាញ បន្ថែមលើអេក្រង់ក៏ដោយ ក៏ RX0 II នៅតែមានភាពធន់ទ្រាំនឹងទឹក ដល់ទៅ 10 ម៉ែត្រ ការពារធូលីមិនឱ្យចូលបានរហូតដល់ 2 ម៉ែត្រ និងធន់ទម្ងន់រហូតដល់ 200 គីឡូក្រាម។ ការបន្ថែមមួយទៀត គឺការថត 4K ខណៈពេលដែលម៉ូដែលមុន តម្រូវឱ្យមានឧបករណ៍ថតសំឡេងខាងក្រៅ សម្រាប់ 4K ហើយអាចប្រើបានតែក្នុងកម្រិត 1080p ប៉ុណ្ណោះ RX0 II អាចធ្វើបាន 4K 30fps នៅលើកាត SD ដែលមានល្បឿនលឿន។ កាមេរ៉ា ផ្តល់នូវការអានភីកសែលពេញលេញ ដោយមិនចាំបាច់ប្រើសម្រាប់ការបញ្ចេញគុណភាពខ្ពស់ជាងមុន។ កាមេរ៉ានេះ មានផ្តល់ជូននូវទម្រង់ Profile Picture របស់ Sony និង S-Log 2 សម្រាប់ការដាក់ពណ៌។ កាមេរ៉ានេះ ក៏ត្រូវបានបំពាក់ 4K HDMI ក្រៅ សម្រាប់ថតវីដេអូ នៅខាងក្រៅ ដូចជា Atomos Shinobi ។ កាមេរ៉ានេះ ក៏អាចថតវីដេអូចលនាយឺត slow motion videos រហូតដល់ 1000fps ។
RX0 II ក៏មានលំនឹងរូបភាពអេឡិចត្រូនិច electronic image stabilization ផងដែរ។ ខ្សែភាពយន្តដែលបានចាប់យក អាចត្រូវបានរក្សាស្ថេរភាពបន្ថែមទៀត ដោយប្រើកម្មវិធីបន្ថែម Movie Edit ថ្មីរបស់ Sony លើស្មាតហ្វូន ឬថេប្លេត។ នៅផ្នែកខាងថតរូប RX0 II អាចប្រើឧបករណ៏ CMOS 15.3MP មានប្រភេទ 1.0 ដែលមានកញ្ចក់ Zeiss 24mm f4 និង BIONZ X processor ដើម្បីទទួលបានរូបភាពគុណភាព ដូចនឹងកាមេរ៉ា RX100 របស់ក្រុមហ៊ុន ព្រោះវាជា sensor និង processor ដូចគ្នា។ ល្បឿនអតិបរមានៅ 1/32000 វិនាទី និងកាមេរ៉ាអាចថតបានរហូតដល់ 16 ហ្វ៊ីប ក្នុងការចាប់យករូបភាព burst capture ។ ក្រុមហ៊ុន Sony អះអាងថា ខ្លួនបានកែលម្អវិទ្យាសាស្ត្រពណ៌របស់ខ្លួន ដើម្បីឱ្យមានរូបសម្បត្តិធម្មជាតិកាន់តែច្រើន ហើយ Eye AF របស់ក្រុមហ៊ុន ក៏ត្រូវបានដាក់បញ្ចូលផងដែរ។
ចុងក្រោយ RX0 II អាចប្រើជាមួយឧបករណ៍ផ្សេងទៀត ដើម្បីបង្កើតការដំឡើងកាមេរ៉ាច្រើន។ ដោយមានជំនួយពីកម្មវិធីទូរស័ព្ទ អ្នកអាចប្រើ 5 RX0 II ជាមួយគ្នាបាន។ កាមេរ៉ារហូតដល់ 50 អាចត្រូវបានប្រើជាមួយគ្នា តាមរយះមុខងារ access point ដែលដំណើរការនាពេលខាងមុខរបស់ Sony ឬអ្នកអាចប្រើគ្រឿងបន្លាស់កាមេរ៉ា សម្រាប់ភ្ជាប់ជាមួយកាមេរ៉ារហូតដល់ 100 ជាមួយគ្នា ប្រហែលជាដើម្បីបង្កើតកំណែរបស់ Matrix 'ដែលជាឈុតឆាកដ៏ល្បីល្បាញ។ ក្រុមហ៊ុន Sony ក៏នឹងលក់គ្រឿងបន្លាស់កាមេរ៉ាថតស្រេចបាច់ សម្រាប់ការម៉ោនកាមេរ៉ា និងម៉ៃក្រូហ្វូនមួយ នៅក្នុងការរៀបចំ vlogging-style setup។ RX0 II ត្រូវបានលក់ក្នុងតម្លៃ 700 ដុល្លារ ហើយនឹងចាប់ផ្តើមដឹកជញ្ជូននៅខែមេសាខាងមុខនេះ៕a