no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

MSI Gaming Desktop ជំនាន់ទី 9 បង្ហាញខ្លួនជាមួយនឹងការ Upgrade កាន់តែច្រើន និងបានបង្កើនសមត្ថភាពខ្លាំងកម្រិតកំពូល!

ក្រុមហ៊ុន MSI ដែលជាក្រុមហ៊ុនផលិតកុំព្យូទ័រលេងហ្គេមលើតុនាំមុខគេនៅលើពិភពលោកនោះ គឺពិតជាមានមោទនភាពក្នុងការបញ្ចេញនូវកុំព្យូទ័រលេងហ្គេមនៅលើតុដ៏អស្ចារ្យជំនាន់ទី 9 របស់ខ្លួន។ សម្រាប់កុំព្យូទ័រលេងហ្គេមលើតុ MSI ជំនាន់ទី 9 នេះគឺបំពាក់នូវបន្ទះឈីប Intel CPUs ជំនាន់ទី 9។ ថ្មីៗនេះ ក្រុមហ៊ុន MSI ទើបតែបានបញ្ចេញនូវកុំព្យូទ័រលេងហ្គេមលើតុស៊េរីថ្មីចំនួន 6 ជំនាន់ទី 9 ដ៏អស្ចារ្យ រួមមានដូចជា Infinite A 9th, Infinite 9th, Infinite S 9th, Trident A 9th, Trident 3 9th និង Codex S 9TH ជាដើម។

សម្រាប់អ្នកលេងហ្គេមជាច្រើនដែលចង់ទទួលបាននូវបទពិសោធន៍ និងដំណើរការនៃការលេងហ្គេមគ្មានដែនកំណត់ និងលក្ខណៈអាជីពនោះ កុំព្យូទ័រលើតុ Infinite A និង Trident A នេះគឺលោកអ្នកមិនគួរមើលរំលងនោះទេ។ សម្រាប់ម៉ូដែលរបស់កុំព្យូទ័រលេងហ្គេមលើតុនេះគឺមានភ្ជាប់ជាមួយនឹងសមាសភាគដ៏ខ្លាំងក្លាកម្រិតកំពូលដែលអាចលេងហ្គេម epic AAA ដោយគ្មានបញ្ហារអាក់រអួលអ្វីនោះទេ។ សម្រាប់កុំព្យូទ័រស៊េរី Infinite A 9th នេះវិញមានរូបរាងស្រស់ស្អាតទាន់សម័យ និងកម្លាំងម៉ាស៊ីនខ្លាំងក្លា។ កុំព្យូទ័រលេងហ្គេម Trident A នេះមានលក្ខណៈនៃការរចនាកាន់តែច្នៃប្រឌិតពីត្រកូល Trident series ដែលល្អបំផុតសម្រាប់អ្នកលេងហ្គេមនោះ។

no-alternative title

 

សម្រាប់មនុស្សជាច្រើនដែលបោះជំហានដំបូងនៅក្នុងពិភពនៃការលេងហ្គេមនេះ ឬអ្នកដែលចង់ធ្វើការស្វែងរកនូវកុំព្យូទ័រលេងហ្គេមលើតុដែលខ្លាំងក្លានោះ ក្រុមហ៊ុនបច្ចេកវិទ្យា MSI មានកុំព្យូទ័រលេងហ្គេមលើតុជំនាន់ទី ៩ ជាច្រើនគ្រឿងដែលអាចបំពេញនូវតម្រូវការរបស់ពួកគេបាន។ សម្រាប់កុំព្យូទ័រលេងហ្គេម Trident 3 នេះគឺជាជំនាន់ទី ៩ ដែលល្អបំផុតសម្រាប់ការលេងហ្គេមសង្គ្រាមយុទ្ធសាស្ត្រ បាញ់ប្រហារ។ បន្ថែមពីនេះទៀតនោះ Codes S 9th និង Infinite S 9th គឺជាកុំព្យូទ័រដ៏ខ្លាំងក្លានៅក្នុងត្រកូលកុំព្យូទ័រលេងហ្គេមលើតុរបស់ក្រុមហ៊ុន MSI ផងដែរ។ 

កុំព្យូទ័រលេងហ្គេមនេះមានទំហំតូចល្មម ហើយវាក៏ងាយស្រួលក្នុងការទុកដាក់នៅក្នុងបន្ទប់របស់អ្នកថែមទៀត។ សម្រាប់អ្នកប្រើប្រាស់ដែលចង់បានកុំព្យូទ័រលេងហ្គេមលើតុក្នុងការលេងហ្គេម និងមើលខ្សែភាពយន្តនោះ កុំព្យូទ័រ Codex S 9th និង Infinite 9th គឺជាជំរើសដ៏ល្អបំផុត។ ប្រសិនបើអ្នកមានការព្រួយបារម្ភថាកុំព្យូទ័រលេងហ្គេមទាំងនេះគឺដូចគ្នាទៅនឹងជំនាន់មុននោះ អ្នកឈប់បារម្ភទៅ។ សម្រាប់កុំព្យូទ័រលេងហ្គេមនៅលើតុរបស់ក្រុមហ៊ុន MSI នេះធ្វើការ Upgrade ទៅកាន់ទំនាន់ទី 9 ដែលបំពាក់នូវសមាសភាពខ្លាំងក្លាបំផុត៕

 

 

no-alternative title
no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម