GE73 7RD Raider គឺជាម៉ាស៊ីនកុំព្យូទ័រយូរដៃប្រភេទ Gaming Laptop របស់ក្រុមហ៊ុនបច្ចេកវិទ្យា MSI ដែលត្រូវបានក្រុមហ៊ុនធ្វើការរចនាផលិតឡើងយ៉ាងពិសេសដោយបង្គុំឡើងជាមួយគ្រឿងបន្សំដែលសមត្ថភាពខ្លាំងៗទំនើបៗចុងក្រោយបំផុតដែលអាចបំពេញតម្រូវការប្រើប្រាស់ក្នុងកិច្ចការងារ
ទូទៅប្រចាំថ្ងៃអោយកាន់តែមានភាពរលូនទាន់សភាពការណ៍ ពិសេសសម្រាប់ការងាររចនា (Design) និងការលេងហ្គេមកំសាន្ត។ ផ្នែកខាងលើរបស់វាផលិតពីលោហៈធាតុប្រភេទ Aluminum Alloy មានផ្ទៃឆ្នូតៗស្រដៀងដែកថែបបង្ហាញពីភាពរឹងមាំរបស់វា។ កុំព្យូទ័រនេះមានទំហំវិមាត្រ 419 x 285 x 28.5 មម និងទំងន់សរុប 2.8 គីឡូក្រាម។
-ផ្ទៃកញ្ចក់អេក្រង់ IPS Anti-Glare ធំទូលាយទំហំ 17.3 អ៊ីងបង្ហាញបានភ្លឺច្បាស់ត្រជាក់ភ្នែក
យើងទទួលបាននូវកញ្ចក់អេក្រង់ដែលមានទំហំធំទូលាយសម្រាប់ការទស្សនា បំពេញកិច្ចការងារ និងការលេងហ្គេមកម្សាន្តនៅលើម៉ាស៊ីនកុំព្យូទ័រ MSI GE73 7RD មួយនេះ។ វាមានទំហំដល់ទៅ 17.3 អ៊ីងជាបច្ចេកវិទ្យាអេក្រង់ IPS កម្រិតបង្ហាញ Full-HD ជាមួយកម្រិត refresh rate 120Hz។ វាបង្ហាញរូបភាពបានច្បាស់អាចអោយយើងមើលឃើញច្បាស់គ្រប់ជ្រុងទាំងអស់ដោយមិនធ្វើអោយបាត់បង់គុណភាពរូបភាពឡើយដោយសារតែអេក្រង់វាស្រោបដោយកញ្ចក់ Anti-Glare ជាមួយបច្ចេកវិទ្យា MSI True Color 2.0 Technology និងប្រើកម្រិតបង្ហាញពណ៌ NTSC Color ដែលបន្ថែមនូវកម្រិតពណ៌ច្បាស់ដល់ទៅ 94%។
-អាចភ្ជាប់ទៅកាន់អេក្រង់ម៉ូនីទ័របានបីក្នុងពេញតែមួយជាមួយមុខងារ Matrix Display
MSI បានធ្វើការវិវត្តន៍ទៅលើបច្ចេកវិទ្យា Matrix Display ដែលមុខងារនេះអនុញ្ញាតិអោយយើងធ្វើការតភ្ជាប់ការបង្ហាញទៅកាន់អេក្រង់ម៉ូនីទ័របានបីក្នុងពេលតែមួយតាមរយះរន្ធ HDMI ដែលអាចបញ្ចូនរូបភាពបានក្នុងកម្រិត 4K រួមជាមួយរន្ធ mini Display port ដូចនេះវាកាន់តែផ្តល់នូវភាពងាយស្រួលក្នុងការបំពេញកិច្ចការងារបានច្រើនក្នុងពេលតែមួយ (Multi-Tasking)។ ក្រៅពីនេះវានូវមានរន្ធដោត USB-C3.1 មួយ, USB-Type A 3.0 បី, រន្ធដោតមេម៉ូរីប្រភេទ SD, រន្ធដោយម៉ាយក្រូហ្វូន និងដោតរន្ធម៉ិច។ លើសពីនេះទៅទៀតវាមានរន្ធភ្ជាប់អ៊ីនធើណិតប្រភេទEthernet RJ45 ដែលប្រើបច្ចេកវិទ្យា Killer Ethernet E2500 និងKiller Shield ដែលមានសមត្ថភាពបញ្ចូន និងទាញទិន្នន័យលើប្រព័ន្ធអ៊ីនធើណិតបានលឿនបំផុត។ ជាមួយនឹងមុខងារ Xsplit/Gamecaster និង WTFast ដែលអនុញ្ញាតិអោយ Gamer ទាំងឡាយអាចធ្វើការ Live stream រាល់ហេ្គមទាំងអស់បានយ៉ាងរហ័ស និងអាចធ្វើការចែករំលែកទៅកាន់មិត្តភក្តិដើម្បីលេងកំសាន្តជាមួយគ្នាបានកាន់តែសប្បាយរីករាយ។
-មុខងារសំខាន់ៗនៅលើម៉ាស៊ីនកុំព្យូទ័រត្រូវបានពង្រួមនៅលើកម្មវិធីតែមួយ
ជាមួយកម្មវិធី MSI Dragon Center ដែលបណ្តុំនូវមុខងារសំខាន់ៗចំនួន 6 សម្រាប់តាមដានប្រសិទ្ធិភាពប្រើប្រាស់ និងការកំនត់ផ្សេងៗនៅលើម៉ាស៊ីនកុំព្យូទ័រ។ មុខងារទាំងនោះមានដូចជា App Portal, Performance Monitor សម្រាប់បង្ហាញពីកម្រិតភាគរយនៃការប្រើប្រាស់នៃ CPU, GPU, RAM និង Hard Disk, LED Wizard សម្រាប់ធ្វើការផ្លាស់ប្តូរពណ៌ភ្លើងរបស់ក្តារចុច, System Tuner ប្រើសម្រាប់ធ្វើការគ្រប់មុខងារមួយចំនួនដូចជាល្បឿនរបស់កងា្ហជាដើម, Mobile Center សម្រាប់តភ្ជាប់ទៅទូរស័ព្ទដៃស្មាតហ្វូន (iOS/Android) ដើម្បីបញ្ជា និងធ្វើការផ្លាស់ប្តូរមុខងារផ្សេងៗពីទូរស័ព្ទដៃ និងចុងក្រោយគឺមុខងារ Tool & Help សម្រាប់ប្រាប់ពីរបៀបនៃការប្រើប្រាស់ទៅលើមុខងារសំខាន់ៗរបស់កុំព្យូទ័រ។
-កំលាំងម៉ាស៊ីនខ្លាំងប្រតិបត្តិការរលូនជាមួយស៊ីភីយូ Intel ជំនាន់ទី 7
ម៉ាស៊ីនកុំព្យូទ័រមួយនេះអូសដោយស៊ីភីយូ Intel-Corei7 ជំនាន់ទី 7 ស៊េរី 7700HQ នៅលើ Motherboard ស៊េរី Intel® HM175 និងប្រើក្រាហ្វិកពពួក GeForce® GTX 1050 Ti ដែលមានល្បឿនមេម៉ូរីទំហំ 4GB ប្រភេទ GDDR5 និងរ៉េមចំនួនពីរដើមដោយមួយដើមមានទំហំ 8GB ប្រភេទ DDR IV ហើយនិងមានរន្ធសម្រាប់បន្ថែមរ៉េមចំនួនពីរផ្សេងទៀតជាប្រភេទ DDR4-2400 ដែលទ្រទ្រង់បានដល់ទៅទំហំ 32GB RAM។ ហើយក្នុងនោះវាក៏មានភ្ជាប់នូវកង្ហាចំនួនពីរប្រភេទ Cooler Boost 5 មានសមត្ថភាពជួយបំភាយកំដៅ CPU និង GPUមិនអោយឡើងកំដៅខ្លាំងនៅពេលប្រើយូរ និងអូសជាមួយហ្គេមមានទំហំធំក្រាហ្វិកខ្ពស់ៗ។ ហើយសម្រាប់ថាសរឹងផ្ទុកទិន្នន័យវិញវាប្រើប្រាស់ប្រភេទ Hard Disk ស៊េរី SATA-7200rpm ខ្នាត 2.5” ទំហំ 1TB និងប្រភេទ M.2 SSD Cambo-NVMe PCIe Gen3 មានទំហំ 128GB។ ផ្នែកទៅលើផ្នែករឹងទាំងអស់ដែលមានបានបំពាក់នូវលើម៉ាស៊ីនកុំព្យូទ័ររបស់ MSI មួយនេះគឺវាពិតជាស័ក្តិសមបំផុតសម្រាប់រាល់ប្រតិបត្តិការការងារទូទៅ ការកម្សាន្តប្រចាំថ្ងៃ ការងាររចនា (Design) និងការលេងហ្គេមកម្សាន្តទូទៅ៕
អាចរកទិញបាននៅតាម ហាងដែលទទួលសិទ្ធចែកចាយផលិតផល MSI សូមចុច Link: https://www.msi.com/service/wheretobuy/#105,3,