no-alternative title

Osmo Mobile 2 ល្អជាង ទំនើបជាង និងស្រាលជាងជំនាន់មុន តម្លៃ 129 ដុល្លាប៉ុណ្ណោះ

ដោយសារតែតម្រូវការនៃការប្រើប្រាស់មានការកើនឡើងហើយស្របពេល ដែលជាផលិតផលរបស់ចិន បាននឹងកំពុងតែដណ្តើមយកទីផ្សារជាមួយនឹងតម្លៃធូថ្លៃនោះ ថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា DJI បានបង្ហាញនូវឧបករណ៍ទម្ររស្មាតហ្វូន Osmo ជំនាន់បន្ទាប់របស់ខ្លួនមួយទៀត ដែលមានឈ្មោះថា Osmo Mobile 2 ដែលបនះ គឺជាជើងទម្ររថ្មី stabilizers សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនបំពាក់នូវមុខងារថ្មីៗ ជាមួយនឹងតម្លៃថោកជាងមុន ថែមទៀតផង។ សម្រាប់ជើងទម្ររថ្មី stabilizers ដែលគ្រប់គ្នាតែងតែហៅថា Osmo នេះ គឺអាចជួយលោកអ្នក នៅក្នុងការកាត់បន្ថយនូវការថតវីដេអូរង្គើរ ហើយវាភ្ជាប់មកជាមួយនឹងលក្ខណៈសម្បត្តិថ្មីជាអាជីពតែម្តង។

DJI Osmo Mobile 2 គឺមានសមត្ថភាពខ្ពស់ នៅក្នុងការជួយលោកអ្នកថតរូបនៅក្នុងទម្រង់ portrait mode បានតែម្តង។ Osmo Mobile 2 ក៏ភ្ជាប់ជាមួយនឹងថាមពលថ្ម 2600mAh (18650 LiPo) ដែលអាចប្រើប្រាស់បានរយៈពេលដល់ទៅ 15 ម៉ោង នៅក្នុងការបញ្ចូលថាមពលថ្មម្តងនោះ។ សម្រាប់ឧបករណ៍ជំនាន់មុននេះ គឺមានថាមពលថ្មត្រឹមតែ 1225mAh និងអាចប្រើប្រាស់បានតែ 4.5 ម៉ោងប៉ុណ្ណោះ។. សម្រាប់ជំនាន់ថ្មីនេះ ដែរ គឺអាចបញ្ចូលថាមពលថ្មលឿនត្រឹមតែ 2 ម៉ោងតាមរយៈ micro USB ហើយវាមានទំងន់ស្រាលត្រឹមតែ 485g ប៉ុណ្ណោះ។ Osmo Mobile 2 នឹងដាក់លក់នៅក្នុងតម្លៃត្រឹមតែ $129 ខណៈពេលដែលជំនាន់ដំបូងរបស់វាមានតម្លៃ $299 ហើយពេលនេះ មានតម្លៃចុះមកត្រឹម $199 ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់មុខងារសំខាន់ៗ ដែលអ្នកប្រើប្រាស់អាចប្រើបានមានដូចជា timelapse, motionlapse, hyperlapse, slow mo (still only iOS) និង active tracking & live broadcasting ដែលពិតជាមិនធម្មតានោះទេ សម្រាប់ DJI Osmo Mobile 2 នោះ។ DJI ក៏មានបន្ថែមនូវមុខងារ Zoom Slider នៅផ្នែកខាងឆ្វេងនៃជើងទម្ររ Stabilizer ដើម្បីធ្វើការ Zoom កាន់តែងាយស្រួល។ Osmo Mobile 2 នឹងដាក់លក់នៅខែក្រោយនេះ ប៉ុន្តែការកម្មង់ទិញមុន នឹងចាប់ផ្តើមនៅថ្ងៃទី 23 ខែមករាខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន