no-alternative title

ផលិតផលថ្មីៗរបស់ HOCO ម៉ូដែលថ្មីចំនួនបីបានមកដល់ទៀតហើយ តើលោកអ្នកពេញចិត្តមួយណា?

ពីមួយសប្តាហ៍ទទៅមួយសប្តាហ៍ ក្រុមការងាររបស់គេទំព័រពិភពអេឡិចត្រូនិក តែងតែបាននាំមកនូវផលិតផលប្លែកៗជាច្រើន ដើម្បីយកមកបង្ហាញប្រិយមិត្តទាំងអស់គ្នា សំរាប់ប្រើប្រាស់ និងបានជ្រាបអំពិអ្វីដែលពីសេសនៅក្នុងផលិតផលនីមួយៗ។ ថ្ងៃនេះ ក្រុមការងាររបស់យើងខ្ញុំ សូមលើកយកផលិតផលថ្មីៗរបស់ HOCO ម៉ូដែលថ្មីចំនួនបីថែមទៀតមកជូនអ្នកទាំងអស់គ្នា តើលោកអ្នកពេញចិត្តមួយណា? 

រូបភាពពាណិជ្ជកម្ម
no-alternative title

1.HOCO Qi 10W Fast Wireless Charging Docking Dock Station

ផលិតផលថ្មីៗជាច្រើន ត្រូវបានក្រុមហ៊ុន HOCO ផលិតនិងចេញលក់នៅលើទីផ្សារ ពិសេសគឺ Accessary សម្រាប់ទូរស័ព្ទជាច្រើន ហើយផលិតផលមួយនេះ ក៏ជាផលិតផលសាកថ្មប្រភេទ Wireless ថ្មីមួយទៀត ដែលអ្នកប្រើប្រាស់មួយចំនួន ត្រូវការចាំបាច់សម្រាប់ការសាកថ្មឲ្យបានកាន់តែឆាប់រហ័ស ជាពិសេសដោយសារតែទូរស័ព្ទស្មាតហ្វូនមួយចំនួន ត្រូវបានបំពាក់នូវបច្ចេកវិទ្យាសាកថ្មឥតខ្សែ Wireless Charging ដែលបង្កលក្ខណះងាយស្រួលក្នុងការប្រើប្រាស់បាន ដោយមិនចំាបាច់ដោតខ្សែ ដូច្នេះហើយក្រុមហ៊ុន Hoco បានធ្វើការផលិតនូវដុំឆ្នាំងសាកឥតខ្សែ ដែលជាប្រភេទ Docking Dock Station ដែលមានលក្ខណះពិសេសគ្រាន់តែបញ្ឃរ និងដាក់ទូរស័ព្ទឲ្យត្រូវចំស៊ិនស័រ គឺអាចថ្មបានភ្ជាប់សាកថ្មបានភ្លាមៗតែម្តង ព្រោះវាមានទម្រង់ផ្លាស់ប្តូរបានច្រើនបែប ពិសេសសម្រាប់កំពូលទូរស័ព្ទស្មាតហ្វូនមួយចំនួន ដូចជា  iPhone X 8 Samsung Note 8 S8 Plus S7 S6 Edge ជាដើម។ មិនតែប៉ុណ្ណោះ សម្រាប់គ្រប់បណ្តាទូរស័ព្ទ ដែលមានបច្ចេកវិទ្យា Qi Wireless Charging គឺអាចសាកថ្មបានដូចគ្នាផងដែរ។ ដូច្នេះ ជឿជាក់ថា គ្រាន់តែបានឃើញផលិតផលថ្មីមួយនេះ ប្រិយមិត្តប្រាកដជាចង់បានយកមកប្រើប្រាស់ជាក់ជាមិនខាន។

2.HOCO original Tabletop Qi Wireless Charger

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ច្បាស់ពីផលិតផលមួយនេះ HOCO original Tabletop Qi Wireless Charger គឺជាឧបករណ៍សម្រាប់ទ្រទូរស័ព្ទ និងផ្តល់ជូននូវភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលត្រូវបានក្រុមហ៊ុន Hoco  ផលិតឡើងយ៉ាងពិសេសសម្រាប់ប្រើប្រាស់ ជាពិសេសប្រសិនបើលោកអ្នកមានកិច្ចការរវល់ច្រើន មិនចង់កាន់ទូរស័ព្ទ ឧបករណ៍មួយអាចជួយលោកអ្នកបាន ពិសេសនៅពេលអ្នកកំពុងបើកបរផ្ទាល់តែម្តង ។ HOCO original Tabletop Qi Wireless Charger មានសមត្ថភាពពិសេស អាចបង្វិលបាន360 ដឺក្រេ បញ្ឈរឬផ្តេចបានតាមចិត្ត អាចទ្រទ្រង់ជាមួយទូរស័ព្ទបានរហូតដល់ 5.5 អីុង រចនារូបរាងសាមញ តែរឹងមាុំ ធន់ក្នុងការប្រើប្រាស់ ដែលទ្រទ្រង់ជាមួយនឹងថាមពល 5V/2A Fast Wireless Charging និងមានសមត្ថភាពក្នុងការសាកថ្មទូរស័ព្ទ តាមរយះបច្ចេកវិទ្យាសាកថ្មឥតខ្សែ Wireless Charging បានយ៉ាងងាយស្រួលថែមទៀតផង។ ហើយ HOCO original Tabletop Qi Wireless Charger ក៏អាចប្រើប្រាស់បានជាមួយកំពូលទូរស័ព្ទស្មាតហ្វូនមួយចំនួន ដូចជា IPhone X 8 8 Plus Samsung S8 Plus S7 Edge ផងដែរ។

3.HOCO Type-C to USB 4 Ports Adapter Charging Data Transfer Extension Cable 

មើលតាមតែរូបភាពក៏អាចសន្មត់បានថា ឧបករណ៍មួយប្រភេទថ្មីនេះ ត្រូវបានក្រុមហ៊ុន Hoco ធ្វើការរចនាផលិតឡើង សម្រាប់ធ្វើការចម្លងទិន្នន័យតាមរយះរន្ធ USB Type-C ទៅកាន់រន្ធ USB ចំនួន4ផតផ្សេងទៀត បានយ៉ាងរហ័សទាន់សចិត្តតែម្តង។ HOCO Type-C to USB 4 Ports Adapter Charging Data Transfer Extension Cable ត្រូវបានផលិតនិងស្រោបដោយ Anodized aluminum shell និងមានខ្សែប្រភេទ nylon braided cable ប្រវែង1ម៉ែត្រ ធន់ជាប់ល្អ ងាយស្រួលដោតភ្ជាប់ជាមួយនឹងកុំព្យួទ័រ ទូរស័ព្ទមួយចំនួន ដែលប្រើប្រាស់រន្ធ USB Type-C មិនតែប៉ុណ្ណោះ វាផ្តល់ភាពងាយស្រួលក្នុងការប្រើជា Connector ជាមួយនឹងឃីប៊តផងដែរ។ ដូច្នេះ ជាមួយនឹងឧបករណ៍ថ្មីមួយប្រភេទនេះ ក៏កាន់តែផ្តល់ភាពងាយស្រួលសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ចំណេញបានកាន់តែច្រើនជាងមុន របស់តែមួយ តែមានមុខងារច្រើន សម្រាប់បំពេញបានច្រើនក្នុងពេលតែមួយ។

រាល់ផលិតផល HOCO អាចរកជាវបាននៅ៖ HOCO Show Room , ទំនាក់ទំនងលេខទូរស័ព្ទ៖ 092 566 655 / 096 6 566 655 https://www.facebook.com/hocotech.cambodia/

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន