no-alternative title

ក្រៅពីឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ដែលលោកអ្នកធ្លាប់ឃើញ តើនៅមានឧបករណ៍ថ្មីៗប៉ុន្មានទៀត ដែលោកអ្នកមិនធ្លាប់បានឃើញ? ទស្សនាទាំងអស់គ្នាជាមួយខ្ញុំ

និយាយទៅ ការប្រើប្រាស់របស់របរាល់ដែលលោកអ្នកគ្រប់ធ្លាប់ឃើញនោះ មានតែរូបភាពដដែល ពេលខ្លះយងគ្រប់មិនដឹងថា នៅមានផលិតផលថ្មីៗជាច្រើនទៀត ត្រូវបានគេច្នៃប្រឌិតឡើងជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការមនុស្សមួយចំនួណ ដែលចូលចិត្តអ្វីដែលប្លែក និងមានសមត្ថភាពខ្ពស់មិនគួរអោយជឿនោះទេ។ ពេលនេះ ក្រុមការងារ ទស្សានាវដ្តី ពិភពអេឡិចត្រូនិក សូមលើកយកផលិតផលមួយចំនួនមកង្ហាញ ដោយជឿជាក់ថា ផលិតផលខ្លះ គឺលោកអ្នក មិនធ្លាប់បានឃើញនាពេលកន្លងមកនោះទេ។ 

1. Parrot​ Swing

រូបភាពពាណិជ្ជកម្ម
no-alternative title

Parrot​ Swing​ គឺជា​ប្រភេទ​យន្ត​ហៅ​ Drone​ ដ៏​តូច​ច្រឡឹង​តែ​មាន​ដង​ស្លាប​វែង​ ដែល​មើលទៅ​ខុស​ប្លែក​ពី​ប្រភេទ​ផ្សេងៗ​ និង​មាន​សមត្ថភាព​មិន​ចាញ់​គេ​ឡើយ​។​ ជាមួយនឹង​រូបរាង​តូច​បំផុត​ Parrot​ Swing​ មាន​សមត្ថភាព​ក្នុង​ការ​ហោះហើរ​បាន​យ៉ាង​ល្អ​ ងាយស្រួល​ភ្ជាប់​ជាមួយ​កាមេរ៉ា​ និង​ងាយស្រួល​ភ្ជាប់​បញ្ជា​ថែម​ទៀត​ផង​។​

​ប្រភព​ ៖​ GearHungry

2 .Trek​ Camera​ Slider

​សម្រាប់​ប្រិ​យ​មិត្ត​ដែល​ជា​អ្នកជំនាញ​ខាង​កាមេរ៉ា​ និង​ចូល​ចិត្តការ​ថត​វិ​ដេ​អូ​បែប​ខ្លី​ ឬ​មាន​ស្តាយ​ប្លែក​ដូច​ក្នុង​រឿងកុន​ ដូច​ជា​ ថត​វិល​ជុំ​ ថត​វិ​ដេ​អូ​ខ្លី​បែប​ One​ Shoot​ ជាដើម​ ជាមួយនឹង​ឧបករណ៍​ Trek​ Camera​ Slider​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​បត់បែន​បាន​គ្រប់​ស្ថានភាព​ ផ្តល់​ភាព​ងាយស្រួល​បំផុត​ក្នុង​ការ​ថត​ អូស​កាមេរ៉ា​បាន​ស្រួល​ មាន​លំនឹង​ មិន​ញរ​ ព្រោះ​មាន​ជើង​សម្រាប់​ចាប់​ភ្ជាប់​រឹង​មាំ​​ល្អ​។​

​ប្រភព​ ៖​ GearHungry

3. Halo​ Smart​ Security​ Camera

សូម​ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​កាមេរ៉ា​សុវត្ថិភាព​ថ្មី​មួយ​នេះ​វិញ​ ដែល​ត្រូវ​បាន​ផលិត​ឡើង​ប្រកបដោយ​ភាព​ទាក់ទាញ​ តែ​មនុស្ស​មួយ​ចំនួន​ពេល​បានឃើញ​ប្រាកដជា​មិន​ចាប់អារម្មណ៍​ថា​ វា​ជា​កាមេរ៉ា​សុវត្ថិភាព​ទេ​ អាច​និយាយ​ថា​វា​របស់​មួយ​ផ្សេង​ទៅ​វិញ​ តែ​កុំ​ច្រឡំ​ Halo​ Smart​ Security​ Camera​ ជា​កាមេរ៉ា​សុវត្ថិភាព​ដ៏​ពិសេស​មួយ​ណា​ ដែល​វា​មាន​ថាមពល​ថ្ម​ប្រើ​បាន​រហូត​ដល់​៦​ខែ​ ដោយ​មិន​មានការ​សាក​ថ្ម​ឡើយ​។​

4. Bosch​ Flexiclick

ប្រិ​យ​មិត្ត​ដែល​ជា​មាន​ជំនាញ​និង​ចូល​ចិត្ត​ផ្នែក​ជាង​ មិន​ថា​ជា​ឈើ​ ជាងដែក​ និយាយ​រួម​ឲ្យ​តែ​ផ្នែក​សិប្បកម្ម​ គឺ​ពិតជា​មាន​ចំណាប់អារម្មណ៍​ជាមួយនឹង​រូបរាង​របស់​ម៉ូ​ទ័​រ​ស្វាន​ប្រភេទ​ប្រើ​ថ្ម​សាក​ម៉ូ​ដែល​ថ្មី​ពី​ក្រុមហ៊ុន​ Bosch​ ដែល​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ប្រណិត​ និង​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បំពេញ​កិច្ច​ការងារ​ស្វាន​ផ្ទាល់​តែ​ម្តង​។​

​ប្រភព​ ៖​ GearHungry

5. Oxx​ Coffeeboxx

ជាមួយនឹង​ម៉ាស៊ីន​ចម្រោះ​កាហ្វេ​ដ៏​ប្រណីត​មួយ​នេះ​ គឺ​ពិតជា​ផ្តល់​ភាព​ងាយស្រួល​បំផុត​សម្រាប់​លោក​អ្នក​ដែល​មមាញឹក​ជាមួយនឹង​ការងារ​ដែល​នៅ​ឆ្ងាយ​ពី​ហាង​កាហ្វេ​នានា​ ។​ សម្រាប់​ម៉ាស៊ីន​ចម្រោះ​កាហ្វេ​ Oxx​ Coffeeboxx​ នេះ​ គឺ​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ផលិត​កាហ្វេ​ក្តៅ​សម្រាប់​បំបាត់​ភាព​នឿយហត់​ នៅ​ពេល​ដែល​អ្នក​ទើប​សម្រាក​ពី​ការងារ​ មិន​ថា​នៅ​ទីណា​ មាន​តែ​ផលិតផល​មួយ​នេះ​ គឺ​មាន​កាហ្វេ​ទទួលទាន​បាន​គ្រប់គ្រាន់​ជា​និច្ច​។​

6 . Logitech​ Craft

​នេះ​គឺជា​ក្តា​ចុច​ ឬ​ហៅ​ថា​ Keyboard​ ម៉ូ​ដែល​ថ្មី​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ Logitech​ ធ្វើការ​ផលិត​ឡើង​យ៉ាង​វិសេសវិសាល​បំផុត​ សម្រាប់​តម្រូវ​តាម​ការ​ចង់បាន​របស់​អតិថិជន​ ដែល​ត្រូវការ​ក្តា​ចុច​ដែល​មាន​សមត្ថភាព​ និង​សោ​ភ័​ណ្ឌ​ភាព​ស្រស់​ស្អាត​ ទាន់សម័យ​ ពិសេស​ងាយស្រួល​ក្នុង​ការ​វាយ​អក្ស​ និង​បញ្ជា​បាន​រហ័ស​ទាន់ចិត្ត​តែ​ម្តង​។​

​ប្រភព​ ៖​ GearHungry

7. JBL​ Nebula​ Mars​ Portable​ Cinema

​ពិតជា​អស្ចារ្យ​បំផុត​ សម្រាប់​ក្រុមហ៊ុន​ JBL​ ដែល​បាន​ផលិត​ចេញ​នូវ​ឧ​បរ​កណ៍​បញ្ចាំង​រូបភាព​ដ៏​តូច​ច្រឡឹង​ តែ​មាន​សមត្ថភាព​ខ្ពស់​បំផុត​ ក្នុង​ការ​បង្ហាញ​ចេញ​នូវ​ទស្ស​ន័យ​ភាព​ដ៏​ល្អ​ប្រណីត​ជាមួយនឹង​កម្រិត​ភាព​ច្បាស់​រហូត​ដល់​កម្រិត​ 4K​ ឯ​ណ្ណោះ​ និង​អាច​បង្ហាញ​រី​ហ្សូ​លូ​សិន​ 15k​ អី​ុ​ង​ ។​ មិនតែប៉ុណ្ណោះ​ JBL​ Nebula​ Mars​ Portable​ Cinema​ មាន​ថាមពល​ថ្ម​ ដែល​អាច​ប្រើប្រាស់​បញ្ចាំង​បាន​រហូត​ដល់​3​ម៉ោង​ និង​អាច​ភ្ជាប់​បាន​ជាមួយនឹង​កម្មវិធី​សម្រាប់​បញ្ជា​ ទាំង​នៅ​លើ​ Android​ និង​ iOS​ ផង​ដែរ​។​

​ប្រភព​ ៖​ Amazon

8 . Victorinox​ Swiss​ Army​ Wine​ Master

​សូម​បង្ហាញ​កូនកាំបិត​តូច​មួយ​ ដែល​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ថា​ Victorinox​ Swiss​ Army​ Wine​ Master​ ក៏​ព្រោះតែ​វា​មានមុខ​ងារ​ភ្ជាប់​មក​ជាមួយ​យ៉ាងច្រើន​ និង​មាន​រូបរាង​តូច​ច្រឡឹង​ ងាយស្រួល​បំផុត​ក្នុង​ការ​ដាក់​ហោ​ប៉ាវ​យក​ទៅ​តាម​ខ្លួន​ ដោយ​វា​អាច​ធ្វើ​ការងារ​ ដូច្នេះ​ វា​ក៏​ជា​ផ្នែក​សម្រាប់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ផង​ដែរ​។​

​ប្រភព​ ៖​ GearHungry

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន