no-alternative title

មកទៀតហើយ! Hoco បាននាំមកនូវឧបរករណ៍ថ្មីៗសំរាប់លោកអ្នកដែលត្រូវការជំនួយនៅក្នុងប្រើបប្រាស់ទូរស័ព្ទ

កាលពីអាទិត្យមុនកន្លងទៅ ក្រុមការងាររបស់ទស្សនាវដ្តីពិភពអេឡិចត្រូនិក បានបង្ហាញចេញនូវ Hoco ចំនួន 3 ម៉ូដែលរួចមកហើយ ថ្ងៃនេះ ដើម្បីផ្តល់ជូននូវជម្រើសជូនលោកអ្នកអោយបានកាន់តែច្រើននោះ យើងខ្ញុំបាននាំមកនូវ 4 ម៉ូដែលបន្ថែមទៀត សំរាប់លោកអ្នកដែលត្រូវការជំនួយនៅក្នុងប្រើបប្រាស់ទូរស័ព្ទ។ ដូច្នេះ ចង់ដឹងថា 4 ម៉ូដែលនោះ ជាអ្វីសូមទស្សនាទាំងអស់គ្នាជាមួយខ្ញុំ៖

រូបភាពពាណិជ្ជកម្ម
no-alternative title

1.HOCO 5V 2.1A Dual USB Car Charger 

ម៉ូដែល HOCO 5V 2.1A Dual USB Car Charger ដែលជាផលិតផលថ្មីមួយប្រភេទទៀតពីក្រុមហ៊ុន Hoco ដែលត្រូវបានផលិតឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត សម្រាប់សាកថ្មក្នុងរថយន្តថ្មី ត្រូវបានផលិតឡើងដើម្បីបំពេញតម្រូវការប្រើប្រាស់សម្រាប់អតិថិជន ដែលមានការមមាញឹកក្នុងការសាកថ្មញឹកញាប់តែម្តង ហើយកាន់តែពិសេសផលិតផលថ្មីនេះ វាមានរន្ធ USB ចេញដល់ទៅពីរ ដែលអាចសាកថ្មទូរស័ព្ទឬឧបករណ៍ផ្សេងៗបានដល់ទៅពីរ ក្នុងពេលតែម្តងមួយបានយ៉ាងងាយស្រួលផងដែរ។

2.HOCO Mini Bluetooth Earphone 

HOCO Mini Bluetooth Earphone គឺជាកាសប្លូធូសស៊េរីថ្មី ត្រូវបានក្រុមហ៊ុន Hoco ធ្វើការរចនាផលិតឡើងជាមួយនឹងរូបរាងតូចច្រឡឹងគួរឲ្យស្រឡាញ់តែម្តង ប្រភេទ In-Ear ពិសេសងាយស្រួលពាក់ជាប់នឹងត្រចៀកមិនធ្វើឲ្យឈឺត្រៀកឡើយ។ HOCO Mini Bluetooth Earphone បំពាក់មកជាមួយបច្ចេកវិទ្យាតភ្ជាប់ Wireless Bluetooth ងាយស្រួលក្នុងការតភ្ជាប់ និងមានសមត្ថភាពក្នុងការទទួលសម្លេងបានយ៉ាងច្បាស់ និងពិរោះណ្តំ ពិសេសងាយស្រួលនៅពេលដែលអ្នកនិយាយទូរស័ព្ទនៅក្នុងឡានតែម្តង។ លើសពីនេះ វាក៏មានថាមពលថ្មទំហំ 30mAH ងាយស្រួលសាកឆាប់ពេញ និងអាចផ្តល់ជូននូវការសន្ទនាបានរហូតដល់2ម៉ោង និងស្តាប់តន្ត្រីបាន2ម៉ោងដូចគ្នា។ ដូច្នេះ ប្រសិនជាលោកអ្នកកំពុងតែស្វែងរកកាសដែលមានសមត្ថភាពខ្ពស់ នឹងមានតម្លៃសមរម្យ អាចសាកជាមួយនឹង Hoco E21 បាន។

3.HOCO Original bluetooth headphones

ក្រឡេកមកចាប់អារម្ភជាមួយនឹងកាសប្រភេទ HeadPhone ម៉ូដែលថ្មីពីក្រុមហ៊ុន Hoco ដែលត្រូវបានផលិតឡើងយ៉ាងប្រណិតបំផុត ផ្តល់ភាពងាយស្រួលក្នុងការពាក់ជាប់នឹងក្បាល មិនធ្វើឲ្យឈឺត្រចៀកទៀតឡើយ។ HOCO Original bluetooth headphones ត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាតភ្ជាប់តាមរយះ Bluetooth មានភាពងាយស្រួលក្នុងការតភ្ជាប់បានរហ័ស និងមានលទ្ធភាពអាចភ្ជាប់ដោយខ្សែ Wired បានយ៉ាងងាយស្រួលផងដែរ ជាមួយសមត្ថភាពក្នុងការផ្តល់ជូននូវកម្រិតសម្លេងស្រាលស្រទន់គួរឲ្យ ចង់ស្តាប់។ ជាមួយនឹងរូបរាងបែបស៊ីវីល័យហើយនោះ  វាក៏ត្រូវបានបំពាក់មកជាមួយថ្មប្រភេទ 300mAh ដែលមានសមត្ថភាព ផ្តល់ជូននូវការស្តាប់កម្សាន្តនិងការសន្ទនាបានកាន់តែយូររហូតដល់7ម៉ោង ដោយអាចសន្ទនា ស្តាប់តន្រ្តី ដោយគ្រាន់តែចំណាយពេលសាកថ្មត្រឹមតែ3ម៉ោងប៉ុណ្ណោះ។ ដូច្នេះ លោកអ្នកអាចមានពេលវេលាសម្រាប់កម្សាន្តបានគ្រប់ពេល ជាមួយនឹងកាសម៉ូដែលថ្មីនេះ អាចឲ្យលោកអ្នកធ្វើការបណ្ដើរ និងស្តាប់ចម្រៀងបណ្ដើរ បានយ៉ាងរីករាយផងដែរ។

4.HOCO Stylish Soft protective Case for iwatch serise

អ្នកប្រើប្រាស់នាឡិកាឆ្លាតវៃប្រភេទ iwatch series បានឃើញហើយប្រាកដជាចង់បាន ព្រោះ HOCO Stylish Soft protective Case for iwatch series ជាស្រោមសម្រាប់ស្រោបផ្នែកខាងលើនៃអេក្រង់ ផ្តល់ការការពារពីការប៉ះទង្គិចផ្សេងៗ រក្សាបាននូវសោភ័ណ្ឌភាព និងមានថ្មីជានិច្ច ជាមួយនឹងការរចនាទម្រង់ shell 38 mm 42 mm perfect match រចនាចេញជារូបរាងចំនួន 4color bumper ផ្តល់ភាពទាក់ទាញ និងប្លែកទាន់សម័យបំុត។ ដូច្នេះ ជឿជាក់ច្បាស់ថា ប្រិយមិត្តនឹងចាប់អារម្មណ៍ជាមួយនឹងផលិតរបស់ក្រុមហ៊ុន Hoco ដែលបានផលិតចេញលក់ជាបន្តបន្ទាប់នៅលើទីផ្សារផងដែរ៕

រាល់ផលិតផល HOCO អាចរកជាវបាននៅ៖ HOCO Show Room , ទំនាក់ទំនងលេខទូរស័ព្ទ៖ 092 566 655 / 096 6 566 655 https://www.facebook.com/hocotech.cambodia/

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន