no-alternative title

ផលិតផលថ្មីៗពី Hoco បានមកដល់ហើយ កាន់តែប្លែក កាន់ផ្តល់នូវភាពងាយស្រួលសំរាប់ការប្រើប្រាស់របស់លោកអ្នក

មួយរយះចុងក្រោយនេះ ក្រុមហុន Hoco ដែលជាក្រុមដ៏ធំមួយផ្នែកខាងផលិតនូវផលិតផលសម្រាប់ប្រើប្រាស់ជាមួយនឹងទូរស័ព្ទស្មាតហ្វូន ហើយថ្មីៗនេះ គឺមានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក ហើយទី ផ្សារប្រទេសកម្ពុជា ក៏កំពុងតែទទួលបានការគាំទ្រខ្លាំងផងដែរ ពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនទាំងឡាយនិងបានសរសើរថា ផលិតផលទាំងអស់របស់ Hoco គឺមានគុណភាពខ្ពស់ និងងាយស្រួលក្នុងការប្រើប្រាស់ផងដែរ។ ជាមួយគ្នានេះ ថ្ងៃនេះ ទស្សនាវដ្តីពិភពអេឡិចត្រូនិច ក៏សូមបង្ហាញជូននូវផលិតផលថ្មីៗចំនួន៦ថែមទៀត ដែលសុទ្ធសឹងតែមានគុណភាពក្នុងការបំពេញតាមតម្រូវការប្រើប្រាស់របស់លោកអ្នក។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

1.Hoco UPA09 Aux Cable

ប្រិយមិត្តមួយចំនួន ប្រាកដជាចង់បាននូវផលិតផលដែលមានគុណភាពខ្ពស់ សម្រាប់ប្រើប្រាស់ជាមួយនឹងទូរស័ព្ទស្មាតហ្វូនរបស់លោកអ្នក ហើយ Hoco UPA09 Aux Cable គឺជាខ្សែសាកថ្មដ៏ពិសេស សម្រាប់លោកអ្នក ព្រោះតែវាមានមុខងារ Two-in-One ដែលមានន័យថា វាមានសមត្ថភាពក្នុងការសាកថ្មទូរស័ព្ទផង និងអាចភ្ជាប់ជាមួយឌុយបំបែប Aux Cable ប្រវែងមួយម៉ែត្រ ដែលអាចចាក់ចម្រៀងបានភ្លាមៗជាមួយនឹងឧបករណ៍បំពងសម្លេង។ គួរបញ្ជាក់ថា Hoco UPA09 Aux Cable ត្រូវបានផលិតឡើងសម្រាប់តែផលិតផលទូរស័ព្ទ iPhone តែប៉ុណ្ណោះ ហើយជាមួយនឹងសមត្ថភាពពិសេស ជាមួយនឹងការសាកថ្មទូរស័ព្ទបានយ៉ាងរហ័សឆាប់ពេញ ពិសេសគឺមុខងារចាក់តន្ត្រី និងងាយស្រួលក្នុងការប្រើប្រាស់នៅលើរថយន្តថែមទៀតផង។

2.Hoco X22 Type-C 5A quick charging cable

ខ្សែសាកថ្ម និងចម្លងទិន្នន័យមួយនេះ ជឿជាក់ថា អ្នកប្រើប្រាស់ទូរស័ព្ទដែលមានរន្ធសាកប្រភេទ Type-C ឃើញហើយ ប្រាកដជាចង់បានយកមកប្រើប្រាស់ ព្រោះតែក្រុមហ៊ុន Hoco បានផលិតកាសប្រភេទនេះឡើងប្រកបដោយប្រណិតភាព និងសមត្ថភាពខ្ពស់ក្នុងការងារសាកថ្ម និងចម្លងទិន្នន័យបានយ៉ាងរហ័សទាន់ចិត្តបែបនេះ ។  Hoco X22 Type-C 5A quick charging cable មានខ្សែផលិតចេញពី Aluminum alloy shell និងស្រោបខ្សែខាងក្រៅដោយ nylon braid មានប្រវែងមួយម៉ែត្រឯណ្ណោះ ដែលស្វិតជាប់ធន់ល្អ មិនងាយដាច់ឡើយ ហើយវាត្រូវបានបំពាក់និងទ្រទ្រង់ជាមួយនឹងថាមពលអគ្គីសនី 5A power supply ដែលមានសមត្ថភាពខ្ពស់ក្នុងការសាកថ្មទូរស័ព្ទស្មាតហ្វូនមួយចំនួនដូចជា  Huawei Mate9, Mate10, Huawei P10 បានយ៉ាងរហ័សទាន់ចិត្តបំផុត និយាយរួម គឺស្មាតហ្វូន ដែលមានរន្ធ USB Type-C គឺអាចប្រើប្រាស់ជាមួយណនឹងខ្សែសាក Hoco X22 Type-C 5A quick charging cable បានទាំងអស់តែម្តង។

3.Hoco LS7 T tower double For Apple

ជាការពិតណាស់ ផលិតផលថ្មីៗត្រូវបានក្រុមហ៊ុន Hoco ធ្វើការផលិតប្រកដដោយភាពច្នៃប្រឌិត និងធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការសម្រាប់ប្រើប្រាស់ ជាក់ស្តែង ផលិតផល Hoco LS7 T tower double For Apple ដែលគ្រាន់តែមើលតាមរូបភាពក៏អាចសន្និដ្ឋានបានថា វាជាផលិតថ្មី ដែលមានមុខនាទីក្នុងការផ្តល់ភាពងាយស្រួលទាំងការសាកថ្មទូរស័ព្ទ និងការស្តាប់តន្រ្តីកម្សាន្តតាមរយះកាស់ស្តាប់ត្រចៀកផងដែរ។ ចំណុចដ៏គួរឲ្យចាប់អារម្មណ៍បំផុត សម្រាប់ផលិតផល Hoco LS7 T tower double For Apple គឺវាផលិតឡើងសម្រាប់ប្រើប្រាស់ជាមួយផលិត Apple ដែលប្រើប្រាស់រន្ធ Lightning ហើយវាមានរាងជាអក្សរ T មានរន្ធសងខាងសម្រាប់ដោតឌុយ Lightning និងមានមុខងារបម្លែង digital audio converter សម្រាប់ដោតកាសស្តាប់ត្រចៀកថែមទៀតផង។ ជាមួយនឹងផលិតផលដែលទាន់សម័យ និងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់បែបនេះ ពិតជាមិនងាយរកបានឡើយ។

4.HOCO Car Holder CA28 Black

ភាគច្រើន ប្រិយមិត្តប្រាកដជាបានស្គាល់ផលិតផលមួយនេះ HOCO Car Holder CA28 Black គឺជាឧបករណ៍សម្រាប់ទ្រទូរស័ព្ទ និងផ្តល់ជូននូវភាពងាយស្រួលក្នុងការប្រើប្រាស់ ដែលត្រូវបានក្រុមហ៊ុន Hoco  ផលិតឡើងយ៉ាងពិសេសសម្រាប់ប្រើប្រាស់ ប្រសិនបើលោកអ្នកមានកិច្ចការរវល់ច្រើន មិនចង់កាន់ទូរស័ព្ទ ឧបករណ៍មួយអាចជួយលោកអ្នកបាន ពិសេសគឺប្រើប្រាស់នៅក្នុងរថយន្តតែម្តង ដោយគ្រាន់តែដាក់ទូរស័ព្ទភញជាប់ជាមួយនឹងផ្នែកម៉ាញ៉េទិចរបស់វាស្រូបជាប់ល្អ មិនធ្វើឲ្យជ្រុះប៉ះទង្គិចឡើយ។ HOCO Car Holder CA28 Black មានសមត្ថភាពពិសេស អាចបង្វិលបាន360 ដឺក្រេ បញ្ឈរឬផ្តេចបានតាមចិត្ត រចនារូបរាងសាមញ តែរឹងមាុំ ធន់ក្នុងការប្រើប្រាស់ និងមានសមត្ថភាពក្នុងការសាកថ្មទូរស័ព្ទ តាមរយះបច្ចេកវិទ្យាសាកថ្មឥតខ្សែ Wireless Charging បានយ៉ាងងាយស្រួលថែមទៀតផង។ 

5. Hoco E22 Dazzle tone 

Hoco E22 Dazzle tone គឺជាកាសប្លូ៊ធូសស៊េរីថ្មី ត្រូវបានក្រុមហ៊ុន Hoco ធ្វើការរចនាផលិតឡើងជាមួយនឹងរូបរាងតូចច្រឡឹងគួរឲ្យស្រឡាញ់តែម្តង ប្រភេទ In-Ear ពិសេសងាយស្រួលពាក់ជាប់នឹងត្រចៀកមិនធ្វើឲ្យឈឺត្រៀកឡើយ។ Hoco E22 Dazzle tone បំពាក់មកជាមួយបច្ចេកវិទ្យាតភ្ជាប់ Bluetooth V4.1 ងាយស្រួលក្នុងការតភ្ជាប់ និងមានសមត្ថភាពក្នុងការទទួលសម្លេងបានយ៉ាងច្បាស់ និងពិរោះណ្តំ រហូតដល់ 10 ម៉ែត្រ ពិសេសងាយស្រួលនៅពេលដែលអ្នកនិយាយទូរស័ព្ទនៅក្នុងឡានតែម្តង។ លើសពីនេះ វាក៏មានថាមពលថ្មទំហំ 50mAH ងាយស្រួលសាកឆាប់ពេញ ដោយគ្រាន់តែសាកថ្មត្រឹម 1.5 ម៉ោង និងអាចផ្តល់ជូននូវការសន្ទនាបានរហូតដល់ជាង4ម៉ោង និងស្តាប់តន្ត្រីបានជាង3ម៉ោង ពិសេសគឺមុខងារ Stand by បានរហូតដល់ 55 ម៉ោងឯណ្ណោះ។ ដូច្នេះ ប្រសិនជាលោកអ្នកកំពុងតែស្វែងរកកាសដែលមានសមត្ថភាពខ្ពស់ នឹងមានតម្លៃសមរម្យ អាចសាកជាមួយនឹង Hoco E22 Dazzle tone បាន។

6.Hoco Premium Product Rose Gold Color Style

ចុងក្រោយនេះ គឺយើងខ្ញុំសូមបង្ហាញជូននូវផលិតផល Hoco មួយឈុត ដែឡសុទ្ធសឹងជាពណ៌ផ្កាឈូកតែម្តង។ Hoco Premium Product Rose Gold Color Style គឺមានច្រើនមុខដូចជា កងចិញ្ចៀនសម្រាប់បិតសំបកខាងក្រោយ ងាយស្រួលផ្តេកទូរស័ព្ទ ស្រោមការពារពណ៌ផ្កាឈូក ខ្សែកាសពណ៌ផ្កាឈូក ខ្សែសាកថ្មពណ៌ផ្កាឈូក ជាដើម ដែលត្រូវបានក្រុមហ៊ុន Hoco ធ្វើការផលិតចេញមកយ៉ាងពិសេស អាចនិយាយបានថា សម្រាប់សុភាពនារីមួយចំនួន ដែលចូលចិត្តឈុតពណ៌ផ្កាឈូកនេះផ្ទាល់តែម្តង។  ក៏ព្រោះតែឈុត Hoco Premium Product Rose Gold Color Style គឺមានគ្រប់មុខ គ្រប់យ៉ាងទៅហើយ សម្រាប់ប្រើប្រាស់ជាមួយនឹងទូរស័ព្ទ iPhone របស់លោកអ្នក។ ដូច្នេះ ជាវផលិតផល Hoco ទាំងអស់នេះ យកទៅប្រើប្រាស់ គឺសន្សំសំច្ចៃ និងបន្ថែមភាពទាន់សម័យ និងធានាបាននូវសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រើប្រាស់បានយ៉ាងរហ័សទាន់ចិត្តតែម្តង៕

សំរាប់ព័តមានលំអិតសូមទំនាក់ទំនង Hoco Showroom: ទំនាក់ទំនងលេខទូរស័ព្ទ៖ 092 566 655 / 096 6 566 655

www.facebook.com/hocotech.cambodia

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន