no-alternative title

ASUS ZenBook Flip 14 កុំព្យូទ័រយួរដៃស្តើងបំផុត 2-in-1 Laptop មានសមត្ថភាពខ្លាំង ល្បឿនលឿន និងមានក្រាហ្វិកភ្លឺច្បាស់បំផុត

បើយើងក្រឡេកទៅមើលបច្ចេកវិទ្យានាពេលនេះ គឺកាន់តែធ្វើអោយមនុស្សកាន់តែងប់ងល់ នឹងកាន់តែងាយស្រួលពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយនឹងវត្តមានកុំព្យូទ័រស៊េរីថ្មី ZenBook Flip 14 គឺពិតអស្ចារ្យបំផុត ព្រោះថា វាមានការរចនារូបរាងមិនមែនសាមញ្ញនោះទេ។ កុំព្យូទ័រនេះជាប្រភេទកុំព្យូទ័រយួរដៃ 2-in-1 ស្តើងបំផុតនៅក្នុងពិភពលោកដែលមានក្រាហ្វិកភ្លឺច្បាស់ ហើយអ្វីដែលកាន់តែពិសេសជាងនេះទៀតនោះវាមានទំងន់ស្រាល និងស្តើងដែលទាក់ទាញគួរឱ្យចង់ប្រើប្រាស់ជាទីបំផុត។ កុំព្យូទ័រស៊េរីថ្មីនេះអាចបត់បានកម្រិតដល់ទៅ 360 ដឺក្រេហើយវាជាប្រភេទ Touchscreen និងការទ្រទ្រង់ជាមួយនឹងប៊ិក ASUS Pen ថែមទៀត។ 

កុំព្យូទ័រយួរដៃស៊េរីថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប Intel Core i7 Quad-Core Processor ជំនាន់ទី 8 ក្រាហ្វិកកាតប្រភេទ NVIDIA GeForce MX150 ដែលផ្តល់នូវល្បឿនលឿនក្នុងការប្រើប្រាស់ទៅតាមតម្រូវការរបស់អ្នក។ លោកអ្នកអាចប្រើប្រាស់កុំព្យូទ័រនេះជាប្រភេទ Tablet Mode ដែលពិតជាទាក់ទាញខ្លាំងមិនធម្មតា និងស្ទាយ៍ទាន់សម័យបំផុតថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរចនារូបរាងស្តើង ទាន់សម័យ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់

កុំព្យូទ័រស៊េរីថ្មី ZenFone Flip 14 នេះមានកម្រាស់ស្តើង ទំងន់ស្រាល និងទាន់សម័យថែមទៀតផង។ វាប្រើប្រាស់នូវការរចនាពីលោហធាតុអាលុយមីញ៉ូមដែលមានកម្រាស់ត្រឹមតែ 13.9mm និងទំងន់ 1.4 គីឡូក្រាម ហើយវាមានអេក្រង់ទំហំដល់ទៅ 14 អ៊ីញសម្រាប់ការទស្សនាកម្រិតច្បាស់បំផុតថែមទៀត។ កុំព្យូទ័រនេះមានភាពទាក់ទាញ ទាន់សម័យ និងប្រណិតបំផុតជាមួយនឹងពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌មាស (Icicle Gold) និងពណ៌ប្រផេះ (Slate Grey) ផងដែរ។

កុំព្យូទ័រ ZenBook Flip 14 អាចធ្វើការកាច់បត់ដល់កម្រិត 360 ដឺក្រេហើយវាថែមទាំងអាចកាច់បត់ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ថែមទៀត។ លោកអ្នកអាចបត់កុំព្យូទ័រយួរដៃនេះទៅជា Tablets Mode បានថែមទៀត។ កុំព្យូទ័រនេះអាចធ្វើការកាច់បត់បើកបិទបានដល់ទៅ 20,000 ដងដោយគ្មានបញ្ហានោះទេ វាពិតជាធន់មែនទែនក្នុងការប្រើប្រាស់។

អេក្រង់ភ្លឺច្បាស់ជាមួយនឹងកញ្ចក់ NanoEdge Display

ជាមួយនឹងការប្រើប្រាស់អេក្រង់ទំហំ 14 អ៊ីញ NanoEdge Display នៅលើកុំព្យូទ័រ ZenBook Flip 14 ដែលមានស៊ុមព័ទ្ធអេក្រង់ស្តើង Ultrathin Bezel ដែលមានន័យថាវាមានទំហំធំក្នុងការទស្សនា។ កុំព្យូទ័រ ZenBook Flip 14 មានអេក្រង់ទំហំដល់ទៅ 80% ធៀបទៅនឹងតួខ្លួនរបស់វា ដូច្នេះលោកអ្នកអាចធ្វើការទស្សនាកាន់តែមានភាពជឿជាក់ និងសប្បាយរីករាយបំផុត។ អេក្រង់ NanoEdge Display នេះមានកម្រិតក្នុងការទស្សនា 178 ដឺក្រេ កម្រិតពណ៌ 100% sRGB និងបច្ចេកវិទ្យា ASUS Eye Care និងបច្ចេកវិទ្យា ASUS Tru2Life Video Technology ថែមទៀតផងដែលផ្តល់នូវភាពងាយស្រួលក្នុងការទស្សនា និងការកម្សាន្តដ៏អស្ចារ្យថែមទៀត។ មិនថាលោកអ្នកនៅខាងក្រៅក៏ដោយ បច្ចេកវិទ្យា ASUS TruVivid Technology នេះមានការពង្រឹងទៅលើកម្រិតនៃ Contrast និងការកាត់បន្ថយទៅលើពន្លឺផ្លាតនៅលើអេក្រង់ថែមទៀត។ ដូចនេះរូបភាពដែលអ្នកទទួលបានពិតជាស្រស់ស្អាត និងភ្លឺច្បាស់អស្ចារ្យជាទីបំផុត។

កម្លាំងម៉ាស៊ីនខ្លាំងក្លាក្នុងការប្រើប្រាស់គ្មានគូប្រៀប

កុំព្យូទ័រ ZenBook Flip 14 មានកម្លាំងម៉ាស៊ីនខ្លាំងក្លាជាមួយប្រព័ន្ធប្រតិបត្តិការ Windows 10 Pro នឹងបន្ទះឈីប Intel Core i7 Quad-Core Processor ជំនាន់ទី 8 ល្បឿន 3.7GHz ក្រាហិ្វកកាតកម្រិតខ្ពស់ NVIDIA GeForce MX150 ដែលមានល្បឿនលឿនជាងមុនដល់ទៅ 4 ដង រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 16GB និងម៉េមូរីទំហំ 512GB PCle SSD ថែមទៀត។ នេះគឺជាកុំព្យូទ័រយួរដៃដែលមនុស្សជាច្រើនកំពុងទន្ទឹងរង់ចាំជានិច្ច។ មិនថាលោកអ្នកធ្វើការនៅលើឯកសារស្មុគស្មាញ ការកែប្រែទៅលើរូបភាព ការកែទៅលើវីដេអូ ឬការលេងហ្គេមនោះ កុំព្យូទ័រ ZenBook Flip 14 គឺជាជម្រើសដ៏ល្អបំផុតហើយលោកអ្នកអាចធ្វើកិច្ចការងារជាច្រើនដែលអ្នកនឹកស្មានមិនដល់ថែមទៀត។ 

អេក្រង់ Touchscreen រហ័សទាន់ចិត្ត

កុំព្យូទ័រ ZenBook Flip 14 ត្រូវរចនាយ៉ាងពិសេសជាមួយនឹងអេក្រង់កម្រិត 10-Point Multitouch Display ជាមួយនឹងកម្រិតសេនស័រខ្ពស់បំផុត។ ZenBook Flip 14 ទ្រទ្រង់នូវប៊ិក ASUS Pen ដែលលោកអ្នកអាចប្រើប្រាស់នៅក្នុងកម្រិត 1024 Pressure Levels ។ លោកអ្នកអាចប្រើប្រាស់ប៊ិក ASUS Pen ជាមួយនឹង Windows Ink Workspace ថែមទៀត។ 

ថាមពលថ្មខ្លាំងដែលអាចប្រើប្រាស់ពេញមួយថ្ងៃ

កុំព្យូទ័រ ZenBook Flip 14 មានកម្លាំងថាមពលខ្លាំងដល់ទៅ 57Whr Li-Polymer ដែលអាចប្រើប្រាស់បានរយៈពេលដល់ទៅ 13 ម៉ោងថែមទៀត។ កាន់តែពិសេសជាងនេះទៀត សម្រាប់ការបញ្ចូលថាមពលថ្មម្តងគឺមានរយៈពេល 60% ដោយចំណាយពេលវេលាត្រឹមតែ 49 នាទីប៉ុណ្ណោះ។ ការបញ្ចូលថាមពលថ្មនេះប្រើប្រាស់បច្ចេកវិទ្យា Fast Charging ថែមទៀត។

ក្តារចុច Keyboard & Touchpad និងប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Scanner

កុំព្យូទ័រ ZenBook Flip 14 ប្រើប្រាស់នូវក្តារចុច Keyboard ដែលជាប្រភេទ Backlit Keyboard ដែលមានគម្លាត 1.4mm Key ដែលផ្តល់នូវភាពងាយស្រួលក្នុងការវាយតួអក្សរថែមទៀត។ កាន់តែពិសេសអស្ចារ្យជាងនេះថែមទៀត កុំព្យូទ័រនេះធ្វើការធានាសុវត្ថិភាពជាមួយនឹងបច្ចេកវិទ្យា Windows Hello Technology ហើយប្រព័ន្ធស្កេនក្រយ៉ៅដៃរបស់វាគឺនៅត្រង់ Touchpad តែម្តង។ លោកអ្នកមិនចាំបាច់ធ្វើការវាយបញ្ចូលនូវលេខសម្ងាត់ Password គ្រប់ពេលវេលានៅពេលធ្វើការ Login ថែមទៀត។ កុំព្យូទ័រនេះមានរន្ធដោតជាច្រើនដូចជា MicroSD Card Slot, 2 x USB 3.1 Gen 1, HDMI និង USB-C ថែមទៀត៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន