no-alternative title

MSI GS63 7RF STEALTH PRO ហ្គេមម៉ាស៊ីន ដែលមានរូបរាងស្តើងស្អាត មានសមត្ថភាពខ្លាំង ដែលសក្តិសមសំរាប់សំរាប់យុវវ័យទាន់សម័យ

ក្រុមហ៊ុន MSI កំពុងតែសម្រុកវាយលុកទីផ្សារកុំព្យូទ័រយូរដៃប្រភេទ Gaming Laptop កាន់តែខ្លាំងដោយក្រុមហ៊ុនតៃវ៉ាន់មួយនេះបានបញ្ចេញនៅកំពូលកុំព្យូទ័រស៊េរីថ្មីៗរបស់ខ្លួនជាច្រើនម៉ូដែលចូលក្នុងទីផ្សារ។ MSI GS63 7RF STEALTH PRO គឺជាម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មីមួយក្នុងស្រឡាយកុំព្យូទ័រ MSI GS Series។ វាត្រូវបានក្រុមហ៊ុនធ្វើការរចនារូបរាងឡើងដោយមានកម្រាស់ស្តើងប្រហាក់ប្រហែលនឹងពពួក MacBook របស់ Apple ដែរ។ កំលាំងម៉ាស៊ីន និងគុណសម្បត្តិទូទៅដែលមានភ្ជាប់មកជាមួយម៉ាស៊ីនកុំព្យូទ័រយូរដៃមួយនេះគឺមិនអន់នោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរចនារូបរាងប្រកបដោយសោភ័ណ្ឌភាពជាមួយកម្រាស់ស្តើង

នេះគឺជាម៉ាស៊ីនកុំព្យូទ័រ Gaming Laptop ដែលមានកម្រាស់ស្តើង និងទំងន់ស្រាលជាងគេបំផុតបើប្រៀបនឹងម៉ាស៊ីន Gaming Laptop ដទៃ។ GS63 7RF STEALTH PRO មានកម្រាស់ស្តើងត្រឹមតែ 17.7mm និងមានទំងន់ស្រាលល្មមត្រឹមតែ 1.9 គីឡូក្រាមប៉ុណ្ណោះ។ ម៉ាស៊ីនកុំព្យូទ័រមួយនេះមានផ្ទៃខាងលើស្រោបដោយអាលុយមីញ៉ូមប្រភេទ Elegant brushed aluminum chassis និងនៅផ្នែកតួរម៉ាស៊ីនរបស់វាស្រោបដោយជ័រលោងស្វិត។ វាបំពាក់មកនូវក្តារចុចប្រភេទ SteelSeries keyboard ដែលក្តារចុចប្រភេទនេះពីមុនមានប្រើតែនៅលើ Gaming Laptop កំពូលៗក្នុងត្រកូល MSI GT72 Series តែប៉ុណ្ណោះ។ 

ក្តារចុចប្រភេទនេះមានគំលាតគ្រាប់ Key សមល្មមក្នុងការដាក់ម្រាមដៃជួយអោយការចុចវាយអត្ថបទបានលឿន ឆ្លើយតបការចុចបានរហ័ស និងជាពិសេសវាបានរំលេចដោយភ្លើងប្រភេទ LED RGB ប្រដេញពណ៌យ៉ាងស្រស់ស្អាតនៅពីក្រោមងាយស្រួលក្នុងការវាយអត្ថបទ និងចុចបញ្ជាការលេងហ្គេមនៅពេលយប់។ នៅខាងក្រោមក្តារចុចគឺក្តារ Touchpad ជាប្រភេទ Plastic Trackpad ដែលអាចអោយយើងធ្វើការចុចបញ្ជាមុខងារទូទៅនៅលើកុំព្យូទ័របានរហ័សដែលអាចប្រើជំនូស USB Mouse បាន។ 

ម៉ាស៊ីនកុំព្យូទ័រមួយនេះ បំពាក់នូវឧប៉ាល័របំពងសំឡេងចំនួនពីរគ្រាប់នៅសងខាងម៉ាស៊ីនដែលទ្រទ្រង់បច្ចេកវិទ្យាសំឡេង Hi-Fi មានសមត្ថភាពបញ្ចេញសំឡេងបានខ្លាំងល្មមពិរោះរណំ។ នៅផ្នែកខាងក្រោយរបស់វារំលេចដោយឆ្នូតពណ៌ក្រហមនៅពីលើរន្ធបញ្ចេញកំដៅទាំងសងខាង និងមួយឆ្នូតទៀតស្ថិតនៅលើស្លាកសញ្ញា STEALTH ដែលកាន់តែជួយរំលេចសោភ័ណ្ឌភាពដល់ម៉ាស៊ីនកុំព្យូទ័រត្រកូល GS Series មួយនេះបានថែមមួយកម្រិតទៀត។

មុខតភ្ជាប់ទៅកាន់ឧបករណ៍ដទៃ

នៅលើតួរម៉ាស៊ីនរបស់ GS63 7RF មានរន្ធសំខាន់ៗសម្រាប់ប្រើប្រាស់ភ្ជាប់ទៅកាន់ឧបករណ៍ដទៃទៀតស្របតាមការចង់បានរបស់យើង។ ដោយនៅត្រង់គែមចំហៀងខាងស្តាំម៉ាស៊ីនមានប៊ូតុង Power, រន្ធដោត USB2.0, រន្ធ USB-C3.1 ឬរន្ធ Thunderbolt 3, HDMI1.4, Mini Display Port និងរន្ធ AC Adapter សម្រាប់សាកភ្លើង។ ងាកមកគែមខាងឆ្វេងម៉ាស៊ីនវិញមានរន្ធចាក់សោកសុវត្ថិភាពប្រភេទ Kensington Lock, រន្ធ Ethernet, រន្ធដោត SD reader, USB3.0 ចំនូនបី, រន្ធដោតកាសទ្រទ្រង់បច្ចេកវិទ្យាសំឡេង Hi-Fi និងម៉ាយក្រូហ្វូន។ ក្រៅពីការតភ្ជាប់ដោយផ្នែករឹងទាំងនេះទៅ យើងក៏អាចតភ្ជាប់តាមរយះបច្ចេកវិទ្យាប្លូធូស (Bluetooth v4.1) និងតាមរយះ WLAN កម្រិត ac Wi-Fi ដែលមានល្បឿនលឿនផងដែរ។

កញ្ចក់អេក្រង់ប្រើប្រាស់បច្ចេកវិទ្យាបង្ហាញ Ultra-HD 4K Display កម្រិត 120Hz refresh rate

និយាយដល់បន្ទះកញ្ចក់អេក្រង់បង្ហាញដែលបំពាក់នៅលើម៉ាស៊ីនកុំព្យូទ័រ Gaming Laptop មួយនេះពិតជាធ្វើអោយយើងជាអ្នកប្រើប្រាស់ទទួលភាពរីករាយក្នុងការទស្សនាវីដេអូ ការលេងហ្គេម និងបំពេញកិច្ចការងារទូទៅដែលមានកម្រិតក្រាហ្វិចខ្លាំងជាមួយកម្រិតរីសូលូហ្ស៊ិនខ្ពស់កប់បានយ៉ាងរលូនច្បាស់រស់រវើក។ GS63 7RF STEALTH PRO ប្រើប្រាស់បន្ទះកញ្ចក់អេក្រង់បង្ហាញប្រភេទ IPS Panel ទំហំ 15.6 អ៊ីងទ្រទ្រង់បង្ហាញរូបភាព-វីដេអូក្នុងកម្រិត Utra-HD 4K ទំហំ 3840x2160px ជាមួយបច្ចេកវិទ្យាអេក្រង់កម្រិត 120Hz ដែលធ្វើអោយរាល់ការបង្ហាញចេញមានសភាពផុស និងការបញ្ជាកម្មវិធីនៅលើអេក្រង់បានលូនបំផុត។ 

ជាមួយគ្នានេះដែលកញ្ចក់អេក្រង់របស់វាបានស្រោបដោយកញ្ចក់ការពារចំណាំងផ្លាតប្រភេទ NTSC ដែលវាអាចអោយយើងមើលឃើញរាល់ការបង្ហាញលើផ្ទៃកញ្ចក់អេក្រង់របស់វាបានច្បាស់គ្រប់ផ្នែកគ្រប់ជ្រុងទាំងអស់។ បន្ថែមពីនេះ MSI ក៏បានបំពាក់នូវបច្ចេកវិទ្យា MSI True Color 2.0 ដែលវាកាន់តែជួយធ្វើអោយការបង្ហាញចេញនូវកម្រិតពណ៌ sRGB នៅលើកញ្ចក់អេក្រង់បានច្បាស់ដិត 100%។

កំលាំងម៉ាស៊ីនខ្លាំងប្រតិបត្តិការការងារទូទៅបានលឿនរហ័សទាន់ចិត្ត

នៅក្នុងតួរម៉ាស៊ីនកុំព្យូទ័រ Gaming Laptop ដែលមានកម្រាស់ស្តើងជាងគេមួយនេះត្រូវបានបញ្ចុះដោយគ្រឿងបំលាស់ខ្លាំងៗដែលធ្វើអោយម៉ាស៊ីនកុំព្យូទ័រយូរដៃ MSI មួយនេះដំណើរការ បានលឿនរហ័សទាន់ចិត្តរបស់យើង។ MSI GS63 7RF STEALTH PRO ប្រតិបត្តិការដោយអង្គគណនារបស់ Intel-Core-i CPU ជំនាន់ទី 7 ស៊េរី Intel Kabylake Core-i7 Processor លេខ 7700HD ល្បឿន boost 2.8GHz និងអាចបង្កើនដល់ 3.8GHz Turbo Boost នៅលើ Chip Board (Motherboard) ប្រភេទ Intel® HM175 និងទ្រទ្រង់ល្បឿនប្រតិបត្តិដោយរ៉េមទំហំ 16GB ប្រភេទ DDR4 ល្បឿន 4200MHz ហើយក៏មានរន្ធដាក់បន្ថែមរ៉េមបានមួយដើមទៀតដែលអាចបន្ថែមបានដល់ទំហំ 32GB។ សម្រាប់ក្រាហ្វិចកាតវិញ GS63 7RF STEALTH PRO ប្រើប្រាស់ពពួក NVIDIA GeForce GT1060 មានរ៉េមទំហំ 6GB ប្រភេទ GDDR5។ MSI បានបំពាក់នូវដែកការពារការឆាប់ឡើងកំដៅម៉ាស៊ីន ជាមួយកង្ហា Cooler Boost Trinity ចំនួនបីបានសមត្ថភាពបំភាយកំដៅបានខ្លាំងជូយអោយ CPU និងGPU នៅតែរក្សាបាននូវភាពត្រជាក់ទោះបីជាប្រើក្នុងរយះពេលយូរ និងអូសកម្មវិធី ឬហ្គេមដែលមានទំហំធំៗ។

អង្គផ្ទុកទិន្នន័យ និងកំលាំងថ្ម

MSI GS63 7RF STEALTH PRO ប្រើប្រាស់អង្គផ្ទុកទិន្នន័យ (Hard Disk) ប្រភេទ SATA-7200rpm ខ្នាត 2.5” ទំហំ 1T គូបផ្សំជាមួយអង្គផ្ទុកទិន្នន័យប្រភេទ M.2 SSD Combo ទំហំ 128GB ប្រើបច្ចេកវិទ្យា NVMe PCIe Gen3 x4 / SATA ដែលមានល្បឿនផ្ទេរទិន្នន័យលឿនបំផុតដល់ទៅ 2200MB ក្នុងមួយវិនាទីលឿនជាងល្បឿន  SATA3 SSD ដល់ទៅ 5 ដងឯណោះ។  កុំព្យូទ័រយូរដៃស៊េរីថ្មីមួយនេះភ្ជាប់មកជាមួយថ្មប្រភេទ Li-Polymer ខ្នាត 3 cell  កំលាំងថាមពល 65Whr ទ្រទ្រង់ឆ្នាំសាកកំលាំង 180W AC Adapter។ ថាមពលថ្មរបស់វាទ្រទ្រង់ការប្រើប្រាស់ក្នុងការចាក់វីដេអូលើបណ្តាញ Youtube, ឆែកវ៉ិបសាយ លេងហ្គេម និងបំពេញកិច្ចការងារទូទៅជាង 3 ម៉ោង និងប្រើប្រាស់បានយូរជាង 6 ម៉ោងនៅពេលយើងទម្លាក់កម្រិតពន្លឺអេក្រង់មកមធ្យម រឺក៏បើប្រើប្រាស់មុខងារ Power Saving Mode។

សរុបសេចក្តី

ជារួមមកវិញ MSI GS63 7RF STEALTH PRO គឺជាម៉ាស៊ីនកុំព្យូទ័រ Gaming Laptop ដែលផលិតឡើងដោយផ្តោតសំខាន់ទៅលើរូបរាង និងកំលាំងល្បឿនប្រតិបត្តិការ។ វាមានរូបរាងប្រណិតទាក់ទាញជាមួយកម្រាស់ស្តើងត្រឹមតែ 17.7 ម.ម ជាមួយទំងន់ស្រាលល្មមត្រឹមតែ 1.9 គីឡូក្រាម។ ហើយសម្រាប់កំលាំងម៉ាស៊ីនរបស់វាវិញក៏ស្ថិតក្នុងលំដាប់កុំព្យូទ័រយូរដៃប្រភេទ Gaming Laptop ដែលខ្លាំងផងដែរដោយវាប្រតិបត្តិការលើអង្គគណនា Intel Core-i7 HQ7700 CPU ល្បឿន Turbo Boost ដល់ទៅ 3.8GHz ជាមួយរ៉េមធំរហូតដល់ទៅ 16GB និងអាចបង្កើនដល់ 32GB, ប្រើប្រាស់ក្រាហ្វិកកាតខ្លាំងរបស់ NVIDIA ស៊េរី GeForce GTX1060 មានកំលាំងរ៉េមទំហំ 6GB ប្រភេទ GDDR5 RAM ជាមួបច្ចេកវិទ្យាការរក្សាភាពត្រជាក់របស់ម៉ាស៊ីន MSI Cooler Boost Trinify Technology និង MSI X Boost Technology ដែលជាបច្ចេកវិទ្យាជួយអោយដំណើរការអង្គផ្ទុកទិន្នន័យមានប្រតិបត្តិការលឿនបំផុតក្នុងចម្លងទិន្នន័យចេញចូលបានលឿនបំផុត រួមជាមួយមុខងារ និងបច្ចេកវិទ្យាប្រើប្រាស់ដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងទៀតដែលមិនអាចកាត់ថ្លៃបាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន