no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

កុំ​ព្យូទ័​រ Asus ស៊េរីថ្មី ចំនួន 2 ដែលជាជម្រើសដ៏ពិសេសបំផុត​សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ហ្គេ​ម​

 

បច្ចុប្បន្ននេះ បើសិនជាយើងសង្កេតមើលទៅការប្រើប្រាស់ NoteBook ដែលភាសារខ្មែរយើង ហៅថា កុំព្យូទ័ររយួដៃនោះ ឃើញថា គឺមានការផ្លាស់ប្តូរច្រើនមែនទែន ពីព្រោះថា អ្នកប្រើប្រាស់ជាច្រើនក្នុងប្រទេសកម្ពុជា គឺមានតម្រូវការ បំពេញការងារច្រើនប្រភេទ មិនមែនប្រើប្រាស់ត្រឹមតែ ការងារការិយាល័យនោះទេ គឺពួកគេចង់បាន ការប្រើប្រាស់នៅលើម៉ាស៊ីនតែមួយនេះ គឺអាចប្រើប្រាស់បានច្រើន ដូចជា office, Design និងហ្គេមជាដើម។ Asus គឺជាក្រុមហ៊ុនមួយរបស់កោះតៃវ៉ាន់ ដែលមានការអភិវឌ្ឍន៍ខ្លាំង ទៅលើផ្នែកនេះ ហេតុនេះ យើងខ្ញុំសូមណែនាំនូវផលិតផលថ្មីចំំនួនពីរម៉ូដែលជូនដល់ប្រិយមិត្តទាំងអស់គ្នា៖   

1. ASUS​ ROG​ Strix​ GL703VM-DB74​ Scar​ Edition

ស្វែងរក​កុំ​ព្យួ​ទ័​រដែ​ល​មានគុណ​ភាព​ខ្ពស់​ និង​ប្រកបដោយ​ប្រណីតភាព​មែន​ទេ​?​ ពិភព​អេ​ឡិច​ត្រូ​និ​ច​ សូម​ណែនាំ​កុំ​ព្យួ​ទ័​រ​ ASUS​ ROG​ Strix​ GL703VM-DB74​ Scar​ Edition​ ដែល​វា​គឺជា​កុំព្យូទ័រ​យួរដៃ​ដ៏​ពិសេស​បំផុត​ សម្រាប់​បំពេញ​តាម​តម្រូវ​ចិត្ត​របស់​អ្នក​ប្រើប្រាស់​ ជាមួយនឹង​រូបរាង​ដ៏​ប្រណិត​ស៊ី​វល័យ​ទាន់សម័យ​បំផុត​ ពី​ក្រុមហ៊ុន​ ASUS​។​ ASUS​ ROG​ Strix​ GL703VM-DB74​ Scar​ Edition​ រចនា​ម៉ូត​កាន់តែ​មាន​ភាព​ស៊ី​វី​ល័យ​ មាន​សមត្ថភាព​ខ្ពស់​អស្ចារ្យ​បំផុត​ ដែល​អាច​បំពេញ​គ្រប់​កិច្ច​ការងារ​ទាំងអស់​ ពិសេស​គឺ​ការ​លេង​ហ្គេ​ម​ ដែល​មាន​ក្រា​ហ្វិ​ច​ធំ​បាន​យ៉ាង​ច្បាស់​ និង​រហ័ស​ទាន់ចិត្ត​តែ​ម្តង​។​

កុំ​ព្យួ​ទ័​រ​យួរដៃ​ស៊េរី​ថ្មី​នេះ​ ត្រូវ​បាន​បំពាក់​មក​ជាមួយ​នូវ​អេ​ក្រង់​ទំហំ​ 17.3​ អី​ុ​ង​ FHD​ (1920*1080),​ 120Hz,​ 5ms,​ WV,​ matte​ ប្រើប្រាស់​អង្គ​ប្រតិបត្តិ​ការណ៍​ Intel®​ Core™​ i7-7700HQ​ 2.8GHz​ (Turbo​ up​ to​ 3.8GHz)​ បន្ទះ​ឈី​ប​ប្រភេទ​ Mobile​ Intel®​ HM175​ Express​ Chipsets​ អង្គ​ក្រា​ហ្វិ​ច​ NVIDIA​ GTX​ 1060​ 6GB​ ជាមួយ​ RAM​ ទំហំ​ 16GB​ DDR4​ បន្ថែម​ឲ្យ​កាន់តែ​មាន​ភាព​ជឿជាក់​បំផុត​ក្នុង​ការ​ប្រើប្រាស់​ គ្មាន​ឡើយ​ពាក្យ​ថា​ឧបសគ្គ​ក្នុង​ការ​បំពេញ​កិច្ចការ​ផ្សេងៗ​ ជា​ពិសេស​ជាមួយនឹង​ការ​លេង​ហ្គេ​ម​គ្រប់​ប្រភេទ​ ដែល​មាន​ក្រា​ហ្វិ​ច​ធំ​ ក៏​មិន​ទាក់​ដែរ​ ដោយ​វា​អាច​ទ្រទ្រង់​ដល់​កម្រិត​ 4K​ ឯ​ណ្ណោះ​។​

 មួយវិញទៀត​ វា​មាន​ថាស់​រឹង​ផ្ទុក​ទិន្ន័យ​ពីរ​ប្រភេទ​ទំហំ​ 256GB​ NVMe/PCIE​ SSD​  និង​ 1TB​ SSHD​ (8GB​ Cache)​ FireCuda​ ជាមួយនឹង​ថ្ម​ធំ​ដែល​អាច​ប្រើប្រាស់​បាន​កាន់តែ​យូរ​ ប្រភេទ​ 64WHrs,​ 4S1P,​ 4-cell​ Li-ion​ អាច​ប្រើប្រាស់​បាន​កាន់តែ​យូរ​ និង​ទ្រទ្រង់​ជាមួយ​និង​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ 10​ Home/Pro​។​ 

2. Asus​ ROG​ Strix​ GL503VM-FY048T  ​

Asus​ ROG​ Strix​ GL503VM-FY048T​  គឺជា​កុំព្យូទ័រ​យួរដៃ​ដ៏​ពិសេស​បំផុត​ សម្រាប់​បំពេញ​តាម​តម្រូវ​ចិត្ត​របស់​អ្នក​ប្រើប្រាស់​ ពិសេស​បំផុត​សម្រាប់​អ្នក​ដែល​និយម​ចូល​ចិត្តការ​លេង​ហ្គេ​ុ​ម​តាម​កុំព្យូទ័រ​តែ​ម្តង​ និង​កិច្ច​ការងារ​ផ្សេងៗ​ទាក់ទង​នឹង​ក្រា​ហ្វិ​ច​ជាដើម​។​ Asus​ ROG​ Strix​ GL503VM-FY048T​  រចនា​ម៉ូត​កាន់តែ​មាន​ភាព​ស៊ី​វី​ល័យ​ ប្លែក​ខុស​ពី​ម៉ូ​ដែល​មុនៗ​ និង​មាន​សមត្ថភាព​ខ្ពស់​អស្ចារ្យ​បំផុត​ ដោយ​វា​ត្រូវ​បាន​បំពាក់​មក​ជាមួយ​នូវ​អេ​ក្រង់​ទំហំ​ 15.6"​ (16:9)​ LED​ backlit​ FHD​ (1920x1080)​ 120Hz​ Anti-Glare​ Panel​ with​ 72%​ NTSC​ with​ 178˚​ wide-viewing​ angle​ display​ បង្ហាញ​រី​សូ​លូ​ហ្សិ​ន​ 1920x1080​ ភិ​ច​សែ​ល​ ទ្រទ្រង់​ជាមួយនឹង​បច្ចេកវិទ្យា​ 3D​ និង​ 4K​ ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ជាមួយ​ផលិតផល​ VR​ ផង​ដែរ​ ។​

Asus​ ROG​ Strix​ GL503VM-FY048T ប្រើប្រាស់​អង្គ​គណនា​ចុង​ក្រោយ​របស់​ Intel®​ Core™​ i7​ 7700HQ​ Processor,​ អង្គ​ក្រា​ហ្វិ​ច​ស៊េរី​ខ្ពស់​ NVIDIA​ GeForce​ GTX​ 1060​ ,​ with​ 3GB/6GB​ GDDR5​ VRAM​ និង​ប្រើប្រាស់​បន្ទះ​ឈី​ប​ប្រភេទ​ Intel®​ HM175​ Express​ Chipset​ ជាមួយ​ទំហំ​ RAM​ ទំហំ​ DDR4​ 2400MHz​ SDRAM,​ up​ to​ 32​ GB​ SDRAM​  ដែល​រួម​ផ្សំគ្នា​បានជា​ម៉ាស៊ីន​កុំ​ព្យួ​ទ័​រ​មួយ​គ្រឿង​ ដែល​ពោរពេញ​ដោយ​ថាមពល​ក្នុង​ការ​ប្រើប្រាស់​ ឥត​ខកបំណង​នោះ​ឡើយ​។​ មួយវិញទៀត​ វា​មាន​ថាស់​រឹង​ផ្ទុក​ទិន្ន័យ​ប្រភេទ​ 256GB/512GB​ PCIE​ Gen3X4​ SSD​ និង​ 2TB​ 5400RPM​ SATA​ HDD​ ជាមួយនឹង​ថ្ម​ប្រភេទ​ 4​ Cells​ 64​ Whrs​ Battery​ ដែល​អាច​ប្រើប្រាស់​បាន​កាន់តែ​យូរ​ជាង​មុន​ទ្វេ​ដង​ និង​ទ្រទ្រង់​ជាមួយ​និង​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows​ 10​ Home/Pro​។​ 

 អាចរកជាវបាននៅ ៖ IT Computer , សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 081 666 777 / 092 222 420

no-alternative title
ព័ត៌មានពាណិជ្ជកម្ម