no-alternative title

ចង់ដឹងពីការវិវត្តន៍នៃទូរទស្សន៍ 2018 QLED TVs មានលក្ខណៈបែបណានោះ សូមទស្សនាព័ត៌មានលំអិតពីក្រុមហ៊ុន Samsung ទាំងអស់គ្នា

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែធ្វើការប្រកាសបង្ហាញនូវទូរទស្សន៍ស៊េរីថ្មី 2018 QLED TV នៅព្រឹត្តិការណ៍ First Look នៅក្នុងទីក្រុងញ៉ូវយ៉ក។ ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានបង្ហោះនូវវីដេអូជាច្រើននៅលើអនឡាញ ដើម្បីបង្ហាញអំពីការវិវត្តន៍នៃទូរទស្សន៍ QLED TVs ផងដែរ។ ក្រុមហ៊ុនកូរ៉េនេះ បានបញ្ជាក់ថា ទូរទស្សន៍ស៊េរីថ្មីនេះ គឺមានភាពទាក់ទាញជាមួយនឹងជីវិតរបស់អ្នកប្រើប្រាស់ផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ទើបតែបង្ហាញនូវទូរទស្សន៍អេក្រង់ 75 អ៊ីញនៅក្នុងឆ្នាំ 2018 នេះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបច្ចេកវិទ្យា Samsung បានទស្សន៍ទាយថា ទូរទស្សន៍អេក្រង់ធំគឺនឹងមានការកើនឡើងដល់ទៅ 40% ជារៀងរាល់ឆ្នាំដែលមានន័យថា 2018 QLED TV គឺមានច្រើនម៉ូដែលអេក្រង់ទំហំ 75 អ៊ីង។ សម្រាប់ម៉ូដែលជាច្រើនរបស់ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Samsung’s Q-Engine សម្រាប់កាត់បន្ថយទៅលើការរំខានផងដែរ។ សម្រាប់ទូរទស្សន៍ Samsung’s 2018 QLED TV នឹងមានការពង្រឹងទៅលើកម្រិត Contrast Ratio ហើយនឹងមានការពង្រឹងទៅលើ color volume ដល់ទៅ 100% ថែមទៀត។ ទូរទស្សន៍ម៉ូដែលទាំងនេះ នឹងប្រើប្រាស់នូវ “Direct Fully Array” សម្រាប់ការពង្រឹងទៅលើកម្រិតពន្លឺ។ បច្ចេកវិទ្យានេះ បានប្រើប្រាស់នូវ LED backlights ដែលផ្តល់នូវរូបភាពល្អបំផុត។

ទូរទស្សន៍ QLED TVs នឹងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មី “Ultra Black Elite” សម្រាប់ការបញ្ឈប់ទៅលើកម្រិត Screen Reflection ដែលផ្តល់រូបភាពច្បាស់ជានិច្ច។ កាលពីពេលមុននេះ ក្រុមហ៊ុន Samsung បានទម្លាយថា 2018 QLED TVs នឹងប្រើប្រាស់នូវប្រព័ន្ធជំនួយការឆ្លាតវៃ Bixby ផងដែរ។ ទូរទស្សន៍ទាំងនេះ ក៏ភ្ជាប់ជាមួយនឹង SmartThings Cloud សម្រាប់ធ្វើការសម្គាល់ទៅលើឧបករណ៍បច្ចេកវិទ្យាជាច្រើនទៀតដោយស្វ័យប្រវត្តិ ហើយនេះពិតជាធ្វើឱ្យជីវិតងាយស្រួលបំផុត។

Ambient Mode ក៏ផ្តល់នូវព័ត៌មាននៃពេលវេលា ធាតុអាកាស និងព័ត៌មានជាច្រើនទៀត ហើយក៏អាចធ្វើការប្រើប្រាស់សម្រាប់ចាក់រូបភាព និងវីដេអូនៅពេលដែលគ្មានអ្នកណាមើលទូរទស្សន៍នោះ។ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ទូរទស្សន៍ 2018 QLED TVs អាចដំណើរការទៅលើមុខងារ Ambient Mode 24 ម៉ោងក្នុងមួយថ្ងៃ។ សម្រាប់តម្លៃរបស់ទូទស្សន៍ 2018 QLED TV គឺអាស្រ័យទៅលើទីផ្សារផ្សេងៗគ្នា ហើយវាអាចនឹងរកទិញបាននៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន