no-alternative title

ក្រុមហ៊ុន Canon នឹងពង្រីកការលក់កាមេរ៉ាប្រភេទ Mirrorless អោយបានច្រើនដូចកាមេរ៉ា DSLR

ថ្មីៗនេះ អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Canon បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ជប៉ុនមួយ បានចាប់ផ្តោតទៅលើកាមេរ៉ា Canon ដោយនឹងធ្វើការផ្លាស់ប្តូរពីការលក់កាមេរ៉ា SLRs ទៅកាន់កាមេរ៉ា Mirrorless វិញ។ យោងតាមក្នុងរបាយការណ៍ជាច្រើន ដែលបានបង្ហាញចេញកាលពីចុងខែកុម្ភៈកន្លងៅ ដោយសារព័ត៌មាន Nikkei Asian Review បានអះអាងថា “ក្រុមហ៊ុនកាមេរ៉ា Canon ធ្វើការផ្តោតសំខាន់ទៅលើការផ្លាស់ប្តូរពីកាមេរ៉ា SLR ទៅកាន់កាមេរ៉ាប្រភេទ Mirrorless វិញ។” ការផ្សាយនេះ បានធ្វើឡើងក្រោយពេលដែលក្រុមហ៊ុន Canon បានបញ្ចេញនូវកាមេរ៉ា M50 Mirrorless ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Masahiro Sakata ដែលជាប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Canon នៅក្នុងប្រទេសជប៉ុន បាននិយាយថា កាមេរ៉ា Mirrorless នេះមានកំណើនទីផ្សារកើនឡើងដែលក្រុមហ៊ុនកាមេរ៉ា Canon ត្រូវការវិនិយោគជាចាំបាច់។ ពេលនេះ មានការនាំចេញ និងការលក់ខ្លាំងក្លានៅក្រៅប្រទេសជប៉ុន។ កាលពីឆ្នាំមុននេះ Nikkei បានចង្អុលបង្ហាញថា ទីផ្សាររបស់ប្រទេសជប៉ុនសម្រាប់ Lens កាមេរ៉ាមានការធ្លាក់ចុះ 10% ស្របពេលដែលកាមេរ៉ា Mirrorless មានកំណើន 29% ។

អស់រយ់ជាច្រើនឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនកាមេរ៉ា Canon មិនចង់ធ្វើការវិនិយោគទៅលើកាមេរ៉ា Mirrorless នោះទេ ដោយសារតែខ្លួនចង់ពង្រីកទៅលើការលក់កាមេរ៉ា SLR អោយបានកាន់តែខ្លាំងជាមុនទៀមទៀត។ ប៉ុន្តែនារយៈចុងក្រោយនេះ ក្រុមហ៊ុន Canon បានមើលឃើញអំពីនិន្នាការនៃឧស្សាហកម្មនេះ ហើយក្រុមហ៊ុននេះ ក៏បានផ្តោតទៅលើការពង្រីកទីផ្សារនៃកាមេរ៉ា Mirrorless ដែលមានន័យថា កាមេរ៉ានេះ នឹងលក់បានច្រើនជាងកាមេរ៉ា DSLRs ។

កាមេរ៉ាប្រភេទ Mirrorless ដែលត្រូវបានចាត់ទុកថា ជាម៉ូដែលថ្នាក់ប្រណិតនោះ កាមេរ៉ា EOS M50 ដែលក្រុមហ៊ុន Canon ទើបតែបញ្ចេញកាលពីពេលថ្មីនេះ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលអនាគត ដោយគ្រប់គ្នាបានរំពឹងថា នឹងល្អជាងកាមេរ៉ា a7 របស់ក្រុមហ៊ុន Sony នោះ។ នៅពេលនេះ ក៏មានពាក្យចចាមអារ៉ាមផងដែរថា ក្រុមហ៊ុនកាមេរ៉ា Canon និង Nikon បានត្រៀមខ្លួនក្នុងការបញ្ចេញនូវកាមេរ៉ា Mirrorless នៅក្នុងព្រឹត្តិការណ៍ Photokina 2018 ខាងមុខនេះទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន