no-alternative title

EOS M50 កាមេរ៉ា Mirrorless ជំនាន់ថ្មីចុងក្រោយរបស់ Canon មានសមត្ថភាពខ្លាំង អាចផលិតវីដេអូបានដល់កម្រិត 4K

ថ្មីៗនេះក្រុមហ៊ុន Canon  បានប្រកាសចេញកាមេរ៉ាថតរូបជំនាន់ថ្មីចុងក្រោយបំផុតក្នុងស្រឡាយ EOS ម៉ូដែល EOS M50 ដោយកាមេរ៉ាជំនាន់ចុងក្រោយនេះត្រូវបានក្រុមហ៊ុនពង្រឹងទៅលើផ្នែករឹង និងបច្ចេកវិទ្យាថតរូបដើម្បីធ្វើអោយការផលិតរូបភាពកាន់តែមានភាពអស្ចារ្យបំផុត ។ Canon EOS M50 បំពាក់នូវបន្ទះឈីបជំនាន់ថ្មីស៊េរី DIGIC 8 Image Processor ដើម្បីជម្រុញអោយការចាប់រូបបានលឿនរហ័សជាមួយគុណភាពរូបភាពច្បាស់បំផុត។ EOS M50 បំពាក់នូវកែវលែនកាមេរ៉ាដែលមានសែនស័រចាប់រូបភាពទំហំ 24.1MP ប្រភេទ APS-C CMOS Sensor។ 

កាមេរ៉ាជំនាន់ថ្មីនេះភ្ជាប់នូវមុខងារ  Dual Pixel CMOS AF ដែលជាមុខងារពិសេសបំផុតជួយសម្រួលដល់សមត្ថភាពកាមេរ៉ាអោយចាប់រូបភាព និងវីដេអូក្នុកម្រិតគុណភាពច្បាស់នៅទីតាំងខ្សោយពន្លឺដោយអាចបង្កើនកម្រិតឡើងដល់ 143 AF points។ សម្រាប់ល្បឿនឈីប DIGIC 8 Image Processor ក្នុងការចាប់រូបភាពគឺអាចធ្វើបាន 10fps នៅពេលប្រើមុខងារ One Shot AF និង7.4fps នៅពេលប្រើមុខងារ Servo AF ជាមួយកម្រិតពន្លឺស្វ័យប្រវត្តិ ISO25600 និងអាចបង្កើនពន្លឺ ISO បានដល់ 51200  ដែលអាចជួយកាត់បន្ថយស្នាមអ៊ុចៗបានកាន់តែប្រសើរបំផុតនៅពេលថតនៅទីខ្សោយពន្លឺ។ ជាមួយមុខងារ Touch & Drag AF អនុញ្ញាត្តិអោយអ្នកប្រើប្រាស់អាចធ្វើការជ្រើសរើស និងផ្លាស់ប្តូរនៅកម្រិត Frame តាមរយះការចុចបញ្ជាផ្ទាល់នៅលើកញ្ចក់អេក្រង់ថាច់ទំហំ 3.0 អ៊ីងដែលមានកម្រិតពណ៌-ពន្លឺ 2.36 million dots ប្រភេទ Electrical Viewfinder (EVF)។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Naohiko Hayashi នាយកជាន់ខ្ពស់ និងជាអ្នកចាត់ការទូទៅនៃមជ្ឈមណ្ឌលលក់ និងទីផ្សារប្រចាំតំបន់ ICP របស់ក្រុមហ៊ុន Canon ប្រចាំប្រទេសសិង្ហបុរីបាននិយាយថា "កាមេរ៉ាជំនាន់ថ្មី EOS M series នេះជាស៊េរីដំបូងបំផុតដែលប្រើកញ្ចក់លែនអេឡិចត្រូនិកដែលរួមបញ្ចូលនូវសមត្ថភាពពិសេសៗដែលជម្រុញដល់ការផលិតខែ្សវីដេអូកម្រិត 4K ក្នុងគុណភាពខ្ពស់បំផុត។ 

ការវិវឌ្ឍន៍ទៅលើកញ្ចក់លែនកាមេរ៉ាចុងក្រោយដែលបំពាក់នៅលើកាមេរ៉ាពាក់កណ្តាលអាជីព EOS M50 ម៉ូដែលកាត់ស៊េរី DSLR គឺជាការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់ក្រុមហ៊ុន Canon ក្នុងការច្នៃប្រឌិតជាបន្តបន្ទាប់ដើម្បីបង្កើនសមត្ថភាពកាមេរ៉ា EOS M50 អោយកាន់តែមានតុល្យភាពគុណភាពរូបភាពល្អឥតខ្ចោះព្រមទាំងផ្តល់នូវភាពងាយស្រួល និងភាពលឿនរហ័សក្នុងការចាប់រូប និងការថតវីដេអូ 4K ក្នុងគុណភាពខ្ពស់បំផុត។

 វាកាន់តែមានភាពល្អប្រសើរបំផុតក្នុងការផលិតសាច់វីដេអូកម្រិត 4K របស់កាមេរ៉ា Canon EOS M50 ព្រោះថាការផលិតវីដេអូរបស់វាគឺបានពេញលេញស្មើរនឹងកម្រិតវីដេអូ Full-HD 4 ដងក្នុងកម្រិតសាច់វីដេអូដិត និងច្បាស់ខ្លាំងបំផុត។ វាមានជម្រើសច្រើនយ៉ាងក្នុងការថតខ្សែវីដេអូកម្រិត 4K ដែលអាចអោយលោកអ្នកកំនត់បាននៅក្នុង Time-lapse movies Setting ដើម្បីទទួលបាននូវខ្សែវីដេអូមានភាពអស្ចារ្យបំផុតដូចជាការថតវីដេអូបែបទេសភាពតាមដងវីថី streetscapes និង Landscapes, មុខងារង ready to post movie បើសិទ្ធិទូលាយដោយអនុញ្ញាត្តិអោយអ្នកប្រើប្រាស់ធ្វើការសំរេចចិត្តជ្រើសរើសនូវប្លង់ទស្សនីយភាពទាំងឡាយបានតាមការចង់បាន។ 

បន្ថែមពីនេះកញ្ចក់កាមេរ៉ារបស់ EOS M50 ជំនាន់ថ្មីនេះត្រូវបានភ្ជាប់មកជាមួយនូវមុខងារ IS ដែលបង្កើននៅស្រទាប់ទប់រំញ័រកម្រិតខ្ពស់ Five axis stabilization ដែលមានសមត្ថភាពខ្ពស់ជួយទប់លំនឹងកាមេរ៉ាបានយ៉ាងល្អប្រសើរបំផុតកំឡុងពេលថតវីដេអូ ហើយកាន់តែអស្ចារ្យជាងនេះទៅទៀតនោះគឺអ្នកប្រើប្រាស់អាចផលិតខ្សែវីដេអូយឺតបំផុតក្នុងកម្រិត HD បានដល់ 120fps ឯណោះ។ 

សម្រាប់មុខងារតភ្ជាប់ដែលមាននៅលើកាមេរ៉ា Canon EOS M50 រួមមានបច្ចេកវិទ្យា  Wi-Fi, NFC និងBluetooth ជាដើមដែលផ្តល់នូវភាពងាយស្រួលក្នុងការតភ្ជាប់ទៅកាន់ឧបករណ៍ Smart Devices ដើម្បីចែករំលែងរូបភាព និងវីដេអូបានរហ័សដោយមិនចំាបាច់ដោះម៉េមូរី ឬប្រើខ្សែចម្លងឡើយ។ កម្មវិធី Canon Connect App ដែលអាចទាញយកពីក្នុងឈ្លាំង App Store សម្រាប់ iOS Devices និង Play Store សម្រាប់ Android Devices ដើម្បីធ្វើការភ្ជាប់កាមេរ៉ាទៅនឹងស្មាតហ្វូនហើយអាចអោយយើងធ្វើការគ្រប់គ្រង់មុខងារកំនត់ការថតនៅលើអេក្រង់របស់ស្មាតហ្វូនពីចំងាយ និងបញ្ជូនរូបភាពដែលបានថតទៅកាន់ស្មាតហ្វូនបានភ្លាមៗដោយស្វ័យប្រវត្តិតែម្តង។ 

ជាមួយគ្នានេះមុខងារ Bluetooth Low Energy Technology ដែលវានូវតែរក្សាបាននូវការប្រើប្រាស់ជាប់ជានិច្ចបើទោះបីជាថ្មកាមេរ៉ាខ្សោយថាមពលក៏ដោយព្រោះថាយើងអាចធ្វើការភ្ជាប់ទៅកាន់ឧបករណ៍ Smart Devices (Smart Phone ឬ Tablet) ប្រើនូវមុខងារ Low Power Consumption ដូច្នេះយើងនៅតែមានលទ្ធភាពឆែកមើលរូបភាព និងភ្ជាប់បញ្ជាការថតរូបពីកាមេរ៉ាបានទោះបីជាកាមេរ៉ាស្ថិតក្នុងការកំនត់មុខងារ Auto Power Off ក៏ដោយ។ 

បន្ថែមពីនេះយើងនៅតែអាចចាក់មើលរូបភាព និងបញ្ជាំងជាស្លាយនៅលើកញ្ចក់ទូរទស្សន៍ស្មាតធីវី និងឧបករណ៍ដទៃទៀតបាននៅពេលភ្ជាប់កាមេរ៉ា Canon EOS M50 ជាមួយ។ កាមេរ៉ា Canon EOS M50 គឺអាចមានដាក់លក់លើទីផ្សារហើយជាមួយជម្រើស three kit options រួមមានកាមេរ៉ាជាមួយកែវលែនប្រភេទ EF-M15-45mm f/3.5-6.3 IS STM kit, កាមេរ៉ាជាមួយកែវលែនប្រភេទ EF-M15-45mm f/3.5-6.3 IS STM + EF-M55-200mm f/4.5-6.3 IS STM kit និងតួរកាមេរ៉ាតែមួយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន