no-alternative title

ក្រុមហ៊ុន Canon បង្ហាញវត្តមានជាផ្លូវការនូវ EOS 1500D និង EOS 3000D កាមេរ៉ា DSLR ជំនាន់ថ្មីរបស់ខ្លួន

កាមេរ៉ាថតរូបប្រភេទ DSLR  របស់ក្រុមហ៊ុន Canon គឺជាប្រភេទកាមេរ៉ាមួយ ដែលទទួលបានការគាំទ្រ និងពេញនិយមបំផុតសម្រាប់អ្នកថតរូបនៅទូទាំងសកលលោក ហើយជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Canon បានបញ្ចេញកាមេរ៉ាប្រភេទនេះ ដេញទៅតាមជំនាន់ជានិច្ច ដើម្បីបំពេញតម្រូវការទីផ្សារនៃអ្នកប្រើប្រាស់។ ដោយថ្មីៗនេះ ក្រុមហ៊ុន Canon ទើបតែបានប្រកាសចេញនូវកាមេរ៉ាថតរូបជំនាន់ថ្មីប្រភេទ EOS DSLR ចំនួនពីរម៉ូដែលគឺ EOS 1500D និង EOS 3000D។ កាមេរ៉ាទាំងពីរនេះ ត្រូវបានផលិតឡើង ដើម្បីបំពេញបំណងរបស់អ្នកប្រើប្រាស់ដែលចង់ចាប់ផ្តើមដំបូងសម្រាប់ការប្រើកាមេរ៉ាថតរូប ហើយកំពុងតែសម្លឹងមើលម៉ាស៊ីនកាមេរ៉ាដែលពេញនិយមទំនើបសមនឹងការ ប្រើប្រាស់របស់ពួកគេ។ EOS 1500D និង EOS 3000D ដំណើរការលើឈីប  DIGIC 4+ Image Processor ដែលមានល្បឿនដំណើរការលឿនក្នុងផលិតរូបភាព។

រូបភាពពាណិជ្ជកម្ម
no-alternative title

Canon EOS 1500D គឺមានបំពាក់នូវសែនស័រកាមេរ៉ាទំហំ 24.1MP រីឯ EOS 3000D ត្រូវបានបំពាក់នូវសែនស័រកាមេរ៉ាទំហំ 18.0 MP។ កាមេរ៉ាទាំងពីរនេះ ប្រើប្រាស់សែនស័រចាប់រូបភាព APS-C size CMOS Sensor ដែលជាសែនស័រខ្លាំងជួយអោយការចាប់រូបភាពបានច្បាស់ទោះបីជាស្ថិតនៅក្រោមលក្ខខណ្ឌពន្លឺទាបយ៉ាងណាក៏ដោយជាមួយកម្រិតពន្លឺ ISO ស្វ័យប្រវត្តិចន្លោះពី 100-6400 ព្រមទាំងអាចបង្កើនដល់ 12800។ 

លោក Naohiko Hayashi ដែលជា នាយកគ្រប់គ្រងជាន់ខ្ពស់ និងជាអ្នកចាត់ការទូទៅក្នុងតំបន់ ICP នៃមជ្ឈមណ្ឌលលក់ និងទីផ្សាររបស់ក្រុមហ៊ុន Canon ក្នុងប្រទេសសិង្ហបុរី បានមានប្រសាសន៍លើកឡើងថា “នៅក្នុងពិភពលោក នាពេលបច្ចុប្បន្ន គឺមានរូបភាពយ៉ាងច្រើនត្រូវបានថត និងចរចរណ៍នៅលើបណ្តាញទំនាក់ទំនងនានា កាន់តែច្រើនឡើងៗ ហើយមានមនុស្សជាច្រើនមានរកឃើញនូវអ្វីដែលជាសេក្តីស្រឡាញ់របស់គេតាមរយះការថតរូបតាមទូរស័ព្ទដៃស្មាតហ្វូនរបស់ពួកគេ”។ 

ប៉ុន្តែសម្រាប់ក្រុមហ៊ុន Canon វិញ បាននឹងកំពុងខិតខំប្រឹងប្រែងផលិតចេញនូវកាមេរ៉ាថតរូប ដែលមានលក្ខណៈទំនើបដើម្បីជម្រុញអោយអ្នកប្រើប្រាស់អោយរក្សាបាននូវការចង់ចាំរបស់ពួកគេតាមរយះការថតរូបទុកជាអនុស្សាវរីយ៍ ហើយពេលនេះពួកគេអាចចាប់ផ្តើមផ្តិតយកនូវកម្រងរូបថតអនុស្សាវរីយ៍ទាំងឡាយ តាមរយះម៉ាស៊ីនថតរូបជំនាន់ថ្មីម៉ូដែល EOS 1500D និង EOS3000D ដែលមានសមត្ថភាពដ៏អស្ចារ្យមិនធ្លាប់មាន។ 

ជាមួយនិងការប្រើប្រាស់សែនស័រ  APS-C size CMOS គឺមានសមត្ថភាពបង្កើននូវទំហំស្រទាប់ចាប់រូបភាពធំជាង 19 ដង បើធៀបនឹងសែនស័រខ្នាត 1/3.2 inch ដែលជាសែនស័រស្តង់ដារ ដែលធ្លាប់ប្រើលើកាមេរ៉ាស្មាតហ្វូនបច្ចុប្បន្ន។ APS-C size CMOS មានសមត្ថភាពខ្ពស់ក្នុងការចាប់រូបភាពបានច្បាស់នៅគ្រប់ស្ថានភាពមិនថានៅទីដែលមានពន្លឺទាបក៏ដោយចុះ ក៏សិនស័រនេះ នៅតែអាចផ្តិតយករូបភាពបានច្បាស់ជាមួយគុណភាពខ្ពស់បំផុត។ ទាំងម៉ូដែល EOS 1500D និង EOS 3000D បានបំពាក់នូវមុខងារ Optical Viewfinder ដែលជួយធ្វើអោយដំណើរការចាប់ចំនុចវត្ថុ (Focus) និងទំហំ Frame របស់រូបភាពបានជាក់លាក់លឿនរហ័ស ហើយមុខងារនេះ នឹងជួយសម្រួលដល់ការផលិតរូបភាពអោយបានច្បាស់ ជាពិសេសការផលិតវីដេអូក្នុងកម្រិត Full-HD ជាមួយសាច់វីដេអូច្បាស់ម៉ដ្ឋ។ 

បន្ថែមពីនេះ ម៉ាស៊ីនកាមេរ៉ាទាំងពីរនេះ ភ្ជាប់មកជាមួយមុខងារកំនត់ការថតសំខាន់ៗមានដូចជា On top of the portrait, landscape, close-up, sports, night portrait និង food mode ជាមួយការលេងនូវ Filter ប្លែកៗដើម្បីធ្វើអោយរូបភាព និងវីដេអូដែលផលិតចេញមកកាន់តែមានភាពទាក់ទាញដូចជា soft focus feel, toy camera effect, fish-eye effect, miniature effect និង artsy grainy black & white effect។ ម៉ាស៊ីនកាមេរ៉ា EOS 1500D បំពាក់កញ្ចក់អេក្រង់បង្ហាញប្រភេទ TFT  ទំហំ 3.0 អ៊ីងមានកម្រិតភិចសែល 920,000 dots និងម៉ូដែល EOS 3000D មានកញ្ចក់អេក្រង់ទំហំ 2.7 អ៊ីងមានកម្រិតភិចសែល 230,000 dots សម្រាប់មើលមុខងារកំនត់ការថត ប្លង់ថត បង្ហាញរូបភាព និងវីដេអូដែលបានថតរួច។ កញ្ចក់អេក្រង់របស់ពួកវាជាប្រភេទ TFT។ 

ម៉ាស៊ីនកាមេរ៉ាទាំងពីរស៊េរីនេះ ប្រើប្រាស់ប្រព័ន្ធ Wi-Fi ក្នុងការតភ្ជាប់ទៅកាន់ទូរស័ព្ទស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកផ្សេងៗ ដែលដំណើរការដោយ iOS និង Android សម្រាប់ការផ្ទេរទិន្នន័យរូបភាព-វីដេអូ បានកាន់តែរហ័សដោយមិនចាំបាច់ប្រើខ្សែចម្លង ឬដោះម៉េមូរីចេញ។ ជាមួយកម្មវិធី Canon Camera Connect App កាន់តែផ្តល់នូវភាពងាយស្រួលក្នុងការចែករំលែករូបភាព និងវីដេអូទៅកាន់បណ្តាញសង្គមបានភ្លាមៗដោយផ្ទាល់តែម្តង។ ដោយកម្មវិធីនេះ អាចដំឡើងបាននៅលើ ពីក្នុង App Store និង Play Store ហើយកម្មវិធីនេះអាចអោយអ្នកប្រើប្រាស់ធ្វើការបញ្ជាការថត និងកំនត់មុខងារទាំងឡាយនៅលើកាមេរ៉ាបពីចំងាយតាមរយះទូរស័ព្ទដៃស្មាតហ្វូន។ 

បន្ថែមពីនេះសម្រាប់ម៉ូដែល EOS 1500D បានភ្ជាប់បន្ថែមនូវមុខងារ NFC សម្រាប់ភ្ជាប់ទៅកាន់ឧបករណ៍អេឡិចត្រូនិកទាំងឡាយដែលភ្ជាប់នូវមុខងារ NFC នេះដើម្បីផ្លាស់ប្តូរទិន្នន័យបានកាន់តែលឿន។ ក្រៅពីនេះម៉ាស៊ីនកាមេរ៉ាទាំងពីរនេះនូវមានភ្ជាប់នូវមុខងារពិសេសៗជាច្រើនទៀតសម្រាប់កំនត់ការថតដែលបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់។ កាមេរ៉ាថ្មីទាំងពីរម៉ូដែលនេះ នឹងមានលក់នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗនេះ តាមរយៈក្រុមហ៊ុន i-Qlick Cambodia៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន