no-alternative title

CPU Fan របស់ Master Cooler ជំនាន់ថ្មីចំនួនពីរម៉ូដែល ធានាថា នឹងធ្វើអោយម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នកដំណើរកាន់តែលឿន ថែមទាំងអាចសន្សំសំចែថាមពលអគ្គីសនីទៀតផង

សព្វថ្ងៃនេះ ដោយសារតែតម្រូវការងារធំៗ បានធ្វើអោយអ្នកប្រើប្រាស់កុំព្យូទ័រ មួយចំនួន មានការរអ៊ូរទាំយ៉ាងខ្លាំងនៅពេលដំណើរការងារម្តងៗ មិនទាន់ពេលម្តងៗ ហេតុនេះហើយ ដើម្បីផ្តល់ជូននូវដំណោះស្រាយមួយនេះ ក្រុមហ៊ុន Master Cooler បានផលិតចេញនូវ CPU Fan ជំនាន់ថ្មីចំនួនពីរម៉ូដែល ថែមទៀត ដែលធានាថា នឹងជួយធ្វើអោយម៉ាស៊ីនកុំព្យូ័ររបស់លោកអ្នក អាចដំណើរកាន់តែលឿន រលូន និងអាចជួយសន្សំសំចែថាមពលអគ្គីសនី បានយ៉ាងច្រើនថែមទៀតផង។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិរបស់ផលិតផលទាំងពីរម៉ូដែល៖

រូបភាពពាណិជ្ជកម្ម
no-alternative title

MASTERAIR MA620P គឺជា CPU Fan មួយម៉ូដែលថ្មីទៀត ដែលត្រូវបានក្រុមហ៊ុន Master Cooler ធ្វើការផលិតនិងបំពាក់បន្ថែមនូវសមត្ថភាពកាន់តែពិសេស ធ្វើយ៉ាងណាឲ្យអង្គប្រតិបត្តិការមាស៊ីនកុំព្យូទ័រ របស់លោកអ្នក អាចដំណើរការបានយ៉ាងស្រួល និងមិនក្តៅឡើយ ពីព្រោះថា កង្ហានេះ ត្រូវបានបំពាក់បន្ថែមនូវកង្ហាប្រភេទ 2X MASTERFAN MF120R RGB និងមានកង្ហាដល់ទៅបីជាន់ ដោយជាន់ទីមួយ នៅមុខគេ ដែលមានមុខនាទីសម្រាប់ទាញខ្យល់ត្រជាក់ចូល ចំណែកជាន់ទីនៅចន្លោះកណ្តាល មាននាទីភ្ជាប់ជាមួយនឹងកង្ហាទី3 ដើម្បីទាញខ្យល់ក្តៅចេញ និងផ្លាស់ដោយខ្យល់ត្រជាក់មកវិញ។ ជាពិសេសប្រិយមិត្តបានដឹងហើយថា កង្ហាចំនួនពីររបស់វា គឺមានភ្លើង RGB ដែលបន្ថែមភាពរស់រវើកមួយកម្រិតទៀតផងដែរ ហើយជាមួយនឹងការបំពាក់នូវកង្ហាទាំង៣ជាន់នេះ មានអាយុកាលរហូតដល់ 160000ម៉ោង និងមានល្បឿនវិលជុំ 600~1800 RPM (PWM) តែមានភាពរស់រវើកអស្ចារ្យ ជាមួយនឹងបច្ចេកវិទ្យា  Continuous Direct Contact Technology 2.0 ដោយមាន Fan Connector 4-Pin (PWM) និងមានកម្រិត Noise Level ទាបជាង 31dBA ផងដែរ។ 

 

MASTERAIR MA610P : ចុងក្រោយននេះ គឺម៉ូដែលមួយទៀត ដែលទើបទទួលបានពានរង្វាន់ Design Award 2018 ដែលជាពានរង្វាន់ក្នុងការរចនារូបរាងស្អាត និងទាក់ទាញបំផុត ។ ហើយម៉ូដែល MASTERAIR MA610P នេះគឺត្រូវបានក្រុមហ៊ុន Master Cooler រចនាបំពាក់ដោយ កង្ហា 2 x MasterFan 120 Air Balance RGB ដោយម្ខាងមាននាទីស្រូបខ្យល់ត្រជាក់ចូល និងម្ខាងទៀត មាននាទីបញ្ចេញខ្យល់ក្តៅចេញ ដែលមានសមត្ថភាពខ្ពស់ ក្នុងធ្វើឲ្យការដំណើរការបានកាន់តែរហ័ស និងគ្មានឡើយពាក្យថា រអាក់រអួល និងរក្សាបាននូវកំដៅក្នុងម៉ាស៊ីនល្មម មិនឡើងកំដៅឡើយ ពិសេសមានមុខងារសម្រាប់បញ្ជាភ្លើង RGB បានយ៉ាងរហ័សថែមទៀតផង។ ជាមួយនឹងបច្ចេកវិទ្យា Continuous Direct Contact 2.0 Technology ដែលត្រូវបានភ្ជាប់មកបន្ថែម ដើម្បីជាជំនួយថ្មីបន្ថែមទៀត សម្រាប់ការពារនូវអង្គប្រតិបត្តិការឲ្យកាន់តែមានថាមពល ជាមួយនឹងការបន្ថែមនូវសសៃទង់ដែង 45 % និងមានរន្ធសម្រាប់បំភាយកំដៅដល់ទៅ6 ដែលអាចនិយាយបានថា ការបំភាយកំដៅ គឺមានរលូនតែម្តង។ ជាមួយនឹងកង្ហា ដែលមានសមត្ថភាពហើយនោះ វានៅមានល្បឿនវិលជុំ 600~1800 RPM (PWM) តែមានភាពរស់រវើកអស្ចារ្យ និងមាន Fan Connector 4-Pin (PWM) និងមានកម្រិត Noise Level ខ្ពស់បំផុត 35dBA ផងដែរ និងមានអាយុកាលរហូតដល់ 40,000 hours ។

 

សរុបមក សម្រាប់ CPU Fan ទាំងពីរម៉ូដែល ដែលត្រូវបានក្រុមហ៊ុន Master Cooler ធ្វើការផលិត និងចេញលក់នៅពេលនេះ គឺអាចនិយាយបានថា គឺពិតជាផ្តល់ភាពជឿជាក់បំផុត សម្រាប់ការដំណើរការរបស់អង្គប្រតិបតិ្តការ នៅក្នុងម៉ាស៊ីនកុំព្យួទ័រ របស់លោកអ្នក៕

អាចរកជាវបាននៅហាង៖ Chantra Store

www.facebook.com/chantrastore168/

 

 


 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន