no-alternative title

ក្រុមហ៊ុន MSI បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនបណ្តាញហ្គេមអនឡាញ ESL សម្រាប់ព្រឹតិ្តការណ៍ប្រកួត ESL Pro League 2018

ថ្មីៗនេះ ក្រុមហ៊ុនផលិតម៉ាស៊ីនកុំព្យូទ័រ Gaming Laptop ម៉ាកល្បីរបស់តៃវ៉ាន់ MSI បានប្រកាសយ៉ាងឱឡារឹកថា ខ្លួនបានចាប់ដៃគូសហការជាមួយក្រុមហ៊ុនបណ្តាញហ្គេមអនឡាញ ESL Pro League នៅក្នុងភាពជាដៃគូក្នុងការផ្គត់ផ្គង់នូវឧបករណ៍ហ្គេម និងម៉ាស៊ីនកុំព្យូទ័រសម្រាប់ព្រឹត្តិការណ៍ប្រកួត ESL Pro League 2018 នេះ ។ ESL Pro League គឺជាក្រុមហ៊ុនហ្គេមអនឡាញដ៏ធំបំផុត នៅក្នុងពិភពលោក ដែលមានជំនាញក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត CS:GO League។ 

សម្រាប់ការប្រគូត ESL Pro League 2018 នេះ គឺមានក្រុមកំពូលៗ មកពីទ្វីបអឺរ៉ុប អាមេរិកខាងជើង និងអាស៊ីដើម្បីធ្វើការប្រគូតគ្នាដណ្តើមយកប្រាក់រង្វាន់សរុបដល់ទៅ 2 លានដុល្លារអាមេរិក។ លោក Paul Brewer ដែលមានតួនាទីជា Global Vice President of Sponsorships របស់ ESL បានមានប្រសាសន៍ថា “យើងបន្តផ្តល់នូវបទពិសោធន៏ដ៏ល្អបំផុតមិនត្រឹមតែសម្រាប់អ្នកគាំទ្រប៉ុណ្ណោះទេថែមទាំងសម្រាប់គ្រប់ក្រុម និងកីឡាករដែលបានចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍របស់យើងផងដែរ។ លោកបន្ថែមទៀតថា “ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន MSI បាននាំមកនូវឧបករណ៍បច្ចេកវិទ្យាដែលមានគុណភាពខ្ពស់បំផុតសម្រាប់ព្រឹត្តិការណ៍ ESL One 2018 ហើយឥឡូវនេះពួកយើងបានបន្តសហការណ៍សម្រាប់ព្រឹត្តិការណ៍ ESL Pro League 2018 ជាថ្មីម្តងទៀត”។ ចំ

រូបភាពពាណិជ្ជកម្ម
no-alternative title

នែកលោក Sam Chern ដែលមានទូនាទី Global Marketing Assistant Vice President  របស់ MSI បានមានប្រសាសន៍ដែរថា “ MSI គឺជាម៉ាកយីហោ Gaming Laptop ដែលផ្តល់នូវភាពជឿជាក់បំផុតដោយផ្តល់ជូននូវឧបករណ៍ និងម៉ាស៊ីនកុំព្យូទ័រ MSI Gaming Series ដែលមានគុណភាព និងសមត្ថភាពខ្ពស់បំផុតភ្ជាប់នូវបច្ចេកវិទ្យាទំនើបចុងក្រោយដែលទទួលស្គាល់យ៉ាងទូលំទូលាយ”។ ក្រុមកំពូលៗរបស់ eSport ដែលមានជំនាញខាងហ្គេមបានធ្វើការហ្វឹកហាត់ជារៀងរាល់ថ្ងៃនៅលើម៉ាស៊ីនកុំព្យូទ័រ MSI Gaming Laptop,  Desktop និងឧបករណ៍ផ្សេងៗទៀតរបស់ MSI។  ដូច្នេះហើយទើបស្លាកយីហោ MSI ត្រូវបានគេទទួលស្គាល់កាន់តែខ្លាំងឡើងហើយបានក្លាយជាដៃគូសហការយ៉ាងជិតស្និតសម្រាប់ព្រឹតិ្តការណ៍ ESL Pro League 2018 ក្នុងការរៀបចំនូវម៉ាស៊ីនកុំព្យូទ័រហ្គេម និងឧបករណ៍ផ្សេងៗទៀត។ ក្នុងព្រឹត្តិការណ៍ ESL Pro League 2018 ក្រុមហ៊ុន MSI បានបញ្ចេញនូវផលិតថ្មីៗរបស់ខ្លួនជាច្រើនរួមមាន:

MSI Gaming Graphic Card

MSI GeForce® GTX 1070 Ti Titanium 8G និង GTX 1070 Ti GAMING 8G  ជាក្រាហ្វិកាតដែលមានសមត្ថភាពខ្លាំងអស្ចារ្យបំផុតដោយពូកវាបានភ្ជាប់នូវបច្ចេកវិទ្យា TWIN FROZR VI Cooler ដែលជាបច្ចេកវិទ្យាជំនួយដល់កំលាំងម៉ាស៊ីនកុំព្យូទ័រអោយដំណើការបានកាន់តែរហ័សនៅពេលបើកប្រតិបត្តិការលេងហ្គេមគ្រប់ប្រភេទ។

MSI Gaming Motherboard

MSI បានផលិតចេញនូវ Gaming Motherboard ឬGaming Mainboard ដែលមានសមត្ថភាពខ្លាំងស៊េរី Z370 GAMING PRO CARBON AC។ Mainboard ស៊េរីថ្មីនេះត្រូវបានផលិតឡើងពីសារធាតុ Carbon និងមានការកំនត់ផ្លាស់ប្តូរការប្រើប្រាស់គ្មានដែនកំនត់ដោយប្រើនូវមុខងារ MSI Mystic Light។ វាមានសមត្ថភាពខ្លាំង ប្រតិបត្តិការបានលឿនរហ័សសម្រាប់ការអូសជាមួយកម្មវិធី និងហ្គេម។ វាភ្ជាប់មកជាមួយរន្ធភ្ជាប់ប្រភេទ MSI Turbo M.2 ដោយប្រើបបច្ចេកវិទ្យា M.2 Shield v2។ បច្ចេកវិទ្យានេះមានសមត្ថភាពក្នុងការទប់ស្កាត់ចរន្តភ្លើងខ្លាំង ការកើនកំដៅខ្លាំងនៅលើថាសរឹង NVMe-SSD និងជួយបង្កើនល្បឿនប្រតិបត្តិការរបស់ M.2 SSD នៅលើ Turbo M.2 និង M.2 Shield v2។

ម៉ាស៊ីនកុំព្យូទ័រ MSI Gaming Desktop

MSI Infinite X គឺជាកុំព្យូទ័រប្រភេទ Desktop ដែលត្រូវបង្កើតឡើងយ៉ាងពិសេសសម្រាប់អ្នកដែលនិយមលេងហ្គេម។ វាផលិតឡើងដោយស្របទៅតាមតម្រូវការចង់បានរបស់អ្នកប្រើប្រាស់ដែលនិយមការលេងហ្គេមម៉ាស៊ីន។ ម៉ាស៊ីនកុំព្យូទ័រ Gaming Desktop មួយនេះវាបំពាក់មកជាមួយនូវកំលាំងម៉ាស៊ីនខ្លាំងក្លាចុងក្រោយរបស់ក្រុមហ៊ុន Intel និងក្រាហ្វិកកាតចុងក្រោយរបស់ MSI។ ម៉ាស៊ីនរបស់វាដំណើរការលឿនរហស័ មានសំឡេងស្ងាត់ល្អ ដំណើរការយូរមិនងាយឡើងកំដៅដោយសារតែ MSI បានបំពាក់នូវបច្ចេកវិទ្យា Silent Storm Cooling 3។ ដូច្នេះនេះគឺជាម៉ាស៊ីនកុំព្យូទ័រ Gaming Desktop ដែល Gamer គ្រប់រូបប្រាថ្នាចង់បាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន