no-alternative title

MSI GP62MVR 7RFX Leopard Pro ជម្រើសថ្មី តម្លៃសមរម្យ មានសមត្ថភាពអាចប្រើបានទាំងការ Design និង Gaming

MSI GP62MVR 7RFX Leopard Pro គឺជាកុំព្យូទ័រយួរដៃស៊េរីថ្មីដែលមានអេក្រង់ទំហំ 15.6 អ៊ីញ កម្រិតភាពច្បាស់ Full HD  wideview 94% NTSC color Anti-glare ហើយវាប្រើប្រាស់នូវបន្ទះឈីប Intel Core i7 Processor ជំនាន់ទី 7 ក្រាហ្វិកកាត GeForce® GTX 1060, 3GB GDDR5 និងប្រព័ន្ធប្រតិបត្តិការ Windows10 Home /High End Devices For 3EM PPP (w/o ODD) ថែមទៀតផង។ កុំព្យូទ័រស៊េរីថ្មីនេះប្រើប្រាស់នូវបច្ចេកវិទ្យា Cooler Boost 4 Technology, X Boost, Dragon Center និងបច្ចេកវិទ្យាដ៏អស្ចារ្យជាច្រើនទៀត។ កុំព្យូទ័រនេះប្រើប្រាស់នូវបច្ចេកវិទ្យា SHIFT Technology, Nihimic Sound 2 Technology, Audio Boost, Silver Lining Printed និងការភ្ជាប់ទៅកាន់ Matrix Display 4K ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លា

GeForce GTX 10-Series GPUs ផ្តល់នូវការដំណើរការខ្លាំងក្លាជាងមុនដល់ទៅ 3X បើធៀបជាមួយនឹងក្រាហ្វិកជំនាន់មុននោះ។ វាប្រើប្រាស់នូវបច្ចេកវិទ្យា Ultra-fast FinFET ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Bandwidth Memory Technologies និងការប្រើប្រាស់នូវមុខងារ DirectX 12 ដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យ និងរលូនបំផុតមិនធម្មតានោះទេ។ MSI GP62MVR 7RFX Leopard Pro ប្រើប្រាស់នូវបច្ចេកវិទ្យា Cooler Boost ផ្តាច់មុខរបស់ក្រុមហ៊ុន MSI និងការប្រើប្រាស់នូវក្រាហ្វិកកាត GeForce GTX 1050 Ti GPU របស់ក្រុមហ៊ុន NVIDIA ដែលផ្តល់នូវល្បឿនពេញលេញសម្រាប់ការលេងហ្គេម។ វាអាចធ្វើការដំណើរការនូវល្បឿន 3D ល្អប្រសើរជាងការប្រើប្រាស់នូវក្រាហ្វិកប្រភេទ GeForce GTX 970M នោះ។

ការប្រើប្រាស់បច្ចេកវិទ្យា VR នៅក្នុងការលេងហ្គេមដ៏អស្ចារ្យ

MSI GP62MVR 7RFX Leopard Pro ត្រូវចាត់ទុកថាល្អបំផុតនៅក្នុងការលេងហ្គេមប្រភេទ VR ដោយសារតែវាមានការទទួលស្គាល់វិញ្ញាបនបត្រពី NVIDIA និង VIVE ហើយក្រុមហ៊ុន MSI គឺជាប់ចំណាត់ថ្នាក់លេខ 1 សម្រាប់ការលេងហ្គេម VR នោះ។ កុំព្យូទ័រនេះ ប្រើប្រាស់នូវអេក្រង់ប្រភេទ IPS Level Display ជាមួយនឹងកម្រិតពណ៌ 72% NTSC ដែលមានពន្លឺច្បាស់ជាងមុនដល់ទៅ 40% និងកម្រិត Contrast level ដល់ទៅ 20% នៃកម្រិតពន្លឺនោះ។ 

ការភ្ជាប់ទៅកាន់ម៉ូនីទ័រ Multi-Task

បន្ថែមពីនេះទៀតនោះ MSI GP62MVR 7RFX Leopard Pro អាចធ្វើការភ្ជាប់ទៅកាន់ម៉ូនីទ័រអេក្រង់ចំនួន 3 សម្រាប់ការប្រើប្រាស់នូវមុខងារ Multi-Task នោះ។ ក្រុមហ៊ុន MSI អាចប្រើប្រាស់ភ្ជាប់ទៅកាន់ Matrix Display សម្រាប់ការភ្ជាប់ទៅកាន់ External Displays ចំនួន 2 ថែមទៀតតាមរយៈការភ្ជាប់ទៅនឹងរន្ធដោត 1x HDMI Port និង 1x Mini DisplayPort 1.2 ។ ការប្រើប្រាស់នូវ Multi-Tasks អាចភ្ជាប់ទៅកាន់ HDTV Display នៅក្នុងកម្រិត 4K នៅល្បឿន 3840 x 2160 ភិចសែលផងដែរ។

MSI GP62MVR 7RFX Leopard Pro ប្រើប្រាស់នូវបន្ទះឈីប Intel Core i7 Processor ជំនាន់ទី 7 ដែលមានសមត្ថភាពពេញលេញក្នុងការសម្គាល់ទៅលើផ្ទៃមុខ និងការឆ្លើយតបទៅនឹងសារជា Voice ផងដែរ។ សម្រាប់ល្បឿនរបស់ CPU គឺជាប្រភេទ Core i7-7700HQ 2.80GHz ដែលមានសមត្ថភាពលឿនជាង i7-4720HQ ដល់ទៅ 20% ផងដែរ។ 

7700HQ 2.80GHz ប្រើប្រាស់នូវបច្ចេកវិទ្យា Bandwidth NVMe Technology ចុងក្រោយបំផុត PCI-E Gen 3.0 x 4 នៅលើ M.2 SSD នោះ។ កុំព្យូទ័រនេះប្រើប្រាស់នូវល្បឿន Read 2200MB/s ដែលលឿនជាង SATA3 SSD លឿនជាងមុនដល់ទៅ 5X ផងដែរ។

បច្ចេកវិទ្យានៃភាពត្រជាក់សម្រាប់ GPU និង CPU 

កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រនេះប្រើប្រាស់នូវបច្ចេកវិទ្យា MSI SHIFT Technology ដែលជម្រុញប្រព័ន្ធដំណើរការកាន់តែខ្លាំងក្លា។ វាប្រើប្រាស់នូវបច្ចេកវិទ្យា MSI Cooler Boost 4 Technology ជាមួយនឹងការពង្រឹងទៅលើ Fan Boost ដែលមានបំពង់បំភាយកម្តៅចំនួន 6 ថែមទៀតផងសម្រាប់ជួយពង្រឹងទៅលើ GPU និង CPU។ កុំព្យូទ័រនេះប្រើប្រាស់នូវបច្ចេកវិទ្យា SuperSpeed+ Transfer Mode ដែលមានល្បឿនក្នុងការបញ្ជូនទិន្នន័យដល់ទៅ 10Gbps ដែលលឿនជាង USB 2.0 ដល់ទៅ 20X ។ សម្រាប់ USB Type-C នេះគឺមានទំហំតូចជាង Type-C Ports ។

ប្រព័ន្ធសំលេង Nahimic Audio ដ៏ពិរោះរណ្តំ

អ្វីដែលអស្ចារ្យទៀតនោះ វាប្រើប្រាស់នូវកម្មវិធី Nahimic Audio Software ដែលផ្តល់នូវបច្ចេកវិទ្យានៃប្រព័ន្ធសំឡេងកាន់តែអស្ចារ្យសម្រាប់ការលេងហ្គេមនោះ។ អ្នកនឹងមានការរីករាយជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធសំឡេង 7.1 Sound នេះ។ មួយវិញទៀត វាប្រើប្រាស់នូវបច្ចេកវិទ្យា MSI Audio Boost សម្រាប់ការបង្កើនគុណភាពសំលេងល្អជាងមុនដល់ទៅ 30% ។ 

MSI GP62MVR 7RFX Leopard Pro ប្រើប្រាស់ជាមួយនឹង Keyboard ដែលអ្នកលេងហ្គេមគ្រប់រូបប្រថ្នាចង់បាននោះ។ សម្រាប់គ្រាប់ Keys គឺមានគម្លាតពីគ្នា 1.9mm ហើយវាក៏មានប្រើប្រាស់ជាមួយនឹង WASD Zone និង Anti-Ghosting នៅលើ 45 Keys នេះផងដែរ។ នៅលើ Keyboard នេះគឺជាប្រភេទ Silver Lining Print ដែលផ្តល់នូវពន្លឺភ្លឺនៅពេលលេងហ្គេមមិនថាពេលយប់ ឬពេលថ្ងៃនោះទេ។ 

បន្ថែមពីនេះទៀតនោះ វាក៏ប្រើប្រាស់នូវមុខងារ X Boost Function របស់ក្រុមហ៊ុន MSI Technology ដែលទ្រទ្រង់នូវល្បឿនដំណើរការលឿនមែនទែន។ វាប្រើប្រាស់នូវ External Storage និង Memory Cards ដែលពិតជាពិសេសមែនទែន។ ការប្រើប្រាស់បច្ចេកវិទ្យា X-Boost នេះគឺតម្លើងនៅលើកុំព្យូទ័រលេងហ្គេម MSI Gaming Notebooks ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 10 System នោះ។

នៅលើកុំព្យូទ័រនេះក៏មានការផ្តល់ជូនជាមួយនឹងមុខងារ Dragon Center ដែលផ្តល់នូវមុខងារសរុបចំនួន 6 សម្រាប់គ្រប់គ្រងទៅលើម៉ាស៊ីនកុំព្យូទ័ររបស់អ្នកនោះគឺ App Portal, Real-Time System Performance Monitor (System Monitor) និង LED Effect Control (LED Wizard) ។ បន្ថែមពីនេះទៀតនោះ វាក៏ស្ថិតនៅក្រោមការប្រើប្រាស់នូវ System Tuner តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា MSI VR Ready/ X Boost / True Color សម្រាប់ធ្វើការផ្លាស់ប្តូរទៅលើ Fans Speed និងការប្រើប្រាស់ទៅលើបច្ចេកវិទ្យា SHIFT Technology ផងដែរសម្រាប់ការដំណើរការទៅលើ Dynamic Temperature/ Performance Balancing ផងដែរ។

MSI GP62MVR 7RFX Leopard Pro ក៏មានភ្ជាប់ជាមួយនឹងមុខងារ Killer Gaming Lan សម្រាប់ការពារទៅលើប្រព័ន្ធ Network ជាមួយនឹងការគ្រប់គ្រង 6 កម្រិតថែមទៀត។ អ្នកអាចលេងហ្គេមនេះដោយគ្មានការរំខាននៅលើ Network របស់អ្នកនោះទេជាមួយនឹងការប្រើប្រាស់នូវមុខងារ Killer Networking Manager ផងដែរ។ Killer Shield ក៏សម្រាប់ការពារទៅលើដំណើរការនៃការ Uploads និងការ Downloads ទៀត។ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន