no-alternative title

កង្ហា CPU ស៊េរីថ្មីទាំងបីនេះ គឺជាជម្រើសដ៏ពិសេសបំផុតសំរាប់ម៉ាស៊ីនកុំព្យួទ័ររបស់លោកអ្នក! អាចរកបាននៅហាង Chantra Store

Coolermaster គឺជាក្រុមហ៊ុនដ៏ធំមួយ ដែលកំពុងតែមានការគាំទ្រខ្លាំងនៅក្នុងការផលិតចេញនូវកង្ហា CPU ដែលមានបច្ចេកវិទ្យាខ្ពស់ និងមានសុវត្ថិភាព ផ្តល់នូវដំណើរការរលូន ជាពិសេសគឺអាចអោយអ្នកប្រើប្រាស់សន្សំសំចៃភ្លើងបានយ៉ាងច្រើននៅក្នុងមួយឆ្នាំៗ។ ពេលនេះ ក្រុមការងារ ពិភពអេឡិចត្រូនិក សូមណែនាំនូវកង្ហា CPU ទាំងបីស៊េរី ដែលនឹងផ្តល់ជូននូវសម្រើសផ្សេងគ្នាសំរាប់ការប្រើប្រាស់។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

1.MASTERLIQUID MAKER 240

MASTERLIQUID MAKER 240 គឺជាកាង្ហា CPU ដែលត្រូវបានក្រុមហ៊ុន Master Cooler ធ្វើការផលិតប្រកបដោយភាពទាក់ទាញ ជាមួយនឹងសមត្ថភាពក្នុងការធ្វើការបានយ៉ាងពេញចិត្ត។ MASTERLIQUID MAKER 240 ភ្ជាប់មកជាមួយនូវភ្លើងបំភ្លឺប្រភេទ RGB នៅលើកង្ហាដល់ទៅពីរ ដែលធ្វើឲ្យការប្រើប្រាស់កាន់តែទាក់ទាញ ជាមួយនឹងភ្លើងគ្រប់ពណ៌លោតតាមចង្វាក់នៃពន្លឺ ងាយស្រួលចុចបញ្ជាជាមួយប៊ូតុង3 ដែលអាចបញ្ជាបានច្រើនម៉ូត បន្ថែមភាពស្រស់ស្អាតនៅក្នុងធុងកុំព្យួទ័ររបស់អ្នកឲ្យមានភាពរស់រវើកតែម្តង ជាពិសេសគឺមានភាពងាយស្រួលក្នុងការដំឡើង ពិសេសសម្រាប់ធុងកុំព្យួទ័រដែលមានកម្រាស់ស្តើងរួមទាំងប្រភេទ  74.5mm mini-ITX cases ផងដែរ ព្រោះតែមានត្រូវបានផលិតឡើង ជើងងាយស្រួលចាប់ និងមានបំពងសម្រាប់ដាក់ទឺកពណ៌ ដែលមានចរន្តចេញចូលនៃខ្យល់ក្តៅនិងត្រជាក់ថែមទៀតផង។

ជាមួយនឹងការបំពាក់នូវកង្ហាប្រភេទ MASTERFAN PRO 120 RGB ដល់ទៅ2 ជាមួយនឹងល្បឿនវិលជុំ 650 ~ 2000 RPM ± 10% មានភាពរស់រវើកអស្ចារ្យ ។ បន្ថែមពីលើនេះ គឺភ្លើង RGB ដែលមិនត្រឹមតែមានភាពស្រស់ស្អាត និងជាប់ធន់ ប្រើប្រាស់បានកាន់តែយូរ គឺធ្វើឲ្យអង្គប្រតិបត្តិការចុះត្រជាក់ និងដំណើរការបានយ៉ាងរលូនតែម្តង ដោយមាន Fan Connector 4-Pin (PWM) និងមានកម្រិត Noise Level ខ្ពស់បំផុត 30 dBA (Max) ដែលមានអាយុកាលរហូតដល់ 70,000 hours ឯណ្ណោះ។ 

2.MASTERLIQUID PRO 280

MASTERLIQUID PRO 280 គឺជា CPU Fan មួយម៉ូដែលថ្មីទៀត ដែលត្រូវបានក្រុមហ៊ុន Master Cooler ធ្វើការផលិតនិងបំពាក់បន្ថែមនូវសមត្ថភាពកាន់តែពិសេស ធ្វើយ៉ាងណា ឲ្យអង្គប្រតិបត្តិការមាស៊ីនកុំព្យួទ័ររបស់លោកអ្នក អាចដំណើរការបានយ៉ាងស្រួល និងមិនក្តៅឡើយ ព្រោះតែវាត្រូវបានបំពាក់បន្ថែមនូវកង្ហាប្រភេទ 2X MasterFan Pro Series Fans ដែលមានកង្ហាដល់ទៅពីរ ងាយស្រួលភ្ជាប់ជាមួយ Case និងងាយស្រួលដំឡើងពី CPU ជាមួយជើងទាំងបួន Fan Connector 4-Pin (PWM) បែងចែកការចេញនិងចូលនៃខ្យល់ដោយទុយោចំនួនពីរ ធ្វើឲ្យ CPU ដំណើរការបានស្រួល មិនឡើងកំដៅឡើយ។

ជាពិសេសប្រិយមិត្តបានដឹងហើយថា កង្ហាចំនួនពីររបស់វា គឺមានភ្លើង RGB ដែលបន្ថែមភាពរស់រវើកមួយកម្រិតទៀតផងដែរ ពិសេសភ្លើងលោតនៅដុំ Master Cooler ផ្ទាល់តែម្តង ហើយជាមួយនឹងការបំពាក់នូវកង្ហាទាំង២ មានអាយុកាលរហូតដល់ 70,000 ម៉ោង និងមានល្បឿនវិលជុំ 650 ~ 2200RPM (PWM) ± 10% រិតតែមានភាពរស់រវើកអស្ចារ្យ ជាមួយនឹងទ្រទ្រង់ជាមួយ CPU Intel® LGA 2066 / 2011-v3 / 2011 / 1151 / 1150 / 1155 / 1156 / 1366 / 775 socket និង AMD® AM4* / AM3+ / AM3 / AM2+ / AM2 / FM2+ / FM2 / FM1 socket  និងមានកម្រិត Noise Level ទាបជាង 21dBA ផងដែរ។ 

3.MASTERLIQUID PRO 140

MASTERLIQUID PRO 140 គឺជាកាង្ហា CPU ដែលត្រូវបានក្រុមហ៊ុន Master Cooler ធ្វើការអភិវឌ្ឍន៍ឡើងប្រកបដោយភាពទាក់ទាញ ជាមួយនឹងសមត្ថភាពក្នុងការធ្វើការបានយ៉ាងពេញចិត្ត។ MASTERLIQUID PRO 140 ភ្ជាប់មកជាមួយនូវភ្លើងបំភ្លឺប្រភេទ RGB ដែលធ្វើឲ្យការប្រើប្រាស់កាន់តែទាក់ទាញ ជាមួយនឹងភ្លើងគ្រប់ពណ៌លោតតាមចង្វាក់នៃពន្លឺ បន្ថែមភាពស្រស់ស្អាតនៅក្នុងធុងកុំព្យួទ័ររបស់អ្នកឲ្យមានភាពរស់រវើកតែម្តង ជាពិសេសគឺមានភាពងាយស្រួលក្នុងការដំឡើង ព្រោះតែមានត្រូវបានផលិតឡើងតាមរចនាបទ LOW RESISTENCE 120MM RADIATOR ។

ជាមួយនឹងការបំពាក់នូវកង្ហាប្រភេទ MF120R RGB តែមួយ ជាមួយនឹងល្បឿនវិលជុំ 650 ~ 2000RPM (PWM) ± 10% តែមានភាពរស់រវើកអស្ចារ្យ ជាមួយនឹងបច្ចេកវិទ្យា Dual Chamber Pump with RGB ជាមួយនឹងបំពងខ្យល់ចេញចូលទាំងពីរ ត្រូវបានស្រោបដោយ DOUBLE TUBING ធ្វើឲ្យមានភាពស្រស់ស្អាត និងជាប់ធន់ ប្រើប្រាស់បានកាន់តែយូរ ជាពិសេសសម្រាប់បូមខ្យល់ចេញចូល ធ្វើឲ្យអង្គប្រតិបត្តិការចុះត្រជាក់ និងដំណើរការបានយ៉ាងរលូនតែម្តង ដោយមាន Connector4-Pin និងមានកម្រិត Noise Level ទាបជាង 30dBA ដែលមានអាយុកាលរហូតដល់ 70,000 hours។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន