no-alternative title

ម៉ោះកម្សាន្តអារម្មណ៍ជាមួយនឹងផលិតផលថ្មីពី Borofone និង HOCO ដែលនឹងបង្កើតជីវិតអោយកាន់តែរីករាយតាមរយៈតន្ត្រី

ក្រុមហ៊ុន Borofone និង HOCO គឺជាក្រុមហ៊ុន ដែលផលិតចេញនូវឧបករណ៍ជាច្រើនសំរាប់ប្រើប្រាស់ភ្ជាប់ទំនាក់ទនងជាមួយនឹងទូរស័ព្ទ ឬក៏ជាមួយឧបរកណ៍ អេឡិចត្រូនិកជាច្រើនទៀត ដើម្បីបន្ថែមការរីករាយជាមួយនឹងការស្តាប់តន្ត្រី និងការសន្ទនាទូរស័ព្ទជាមួយនឹងសម្លេងច្បាស់នៅពេលដែលកំពុងបើកបរ។ ខាងក្រោមនេះ គឺជាផលិតផលថ្មី ដែលធានាថា លោកអ្នកនឹងទទួលបាននូវភាពរីករាយ និងអត្ថប្រយោជន៍យ៉ាងច្រើនជាពិសេស គឺតម្លៃពិសេសតែម្តង។  

រូបភាពពាណិជ្ជកម្ម
no-alternative title

Borofone BC2 CAR BLUETOOTH EARPHONE ៖ មើលទៅដូចជារាងថ្មីបន្តិចសម្រាប់ក្រុមហ៊ុន Borofone ដែលបានបញ្ចេញនូវកាសប្លូ៊ធូសដ៏ប្រណិតមួយនៅលើទីផ្សារ ពិសេសទីផ្សារក្នុងប្រទេសកម្ពុជា ដោយកាស Borofone BC2 CAR BLUETOOTH EARPHONE ត្រូវបានផលិតឡើងដោយផ្តោតសំខាន់បំផុតសម្រាប់អ្នកបើកបររថយន្ត ដែលតែងត្រូវការទំនាក់ទំនងច្រើនជាមួយនឹងមនុស្សជុំវិញខ្លួន ពិសេសទំនាក់ទំនងការងារច្រើន ដែលធ្វើឲ្យការបើកបរមានសុវត្ថិភាពច្រើនជាងការលើកទូរស័ព្ទមកនិយាយផ្ទាល់។

Borofone BC2 CAR BLUETOOTH EARPHONE ក៏ត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យា Bluetooth 4.1 ជាមួយបន្ទះឈីប CSR CHIP ដែលងាយស្រួលភ្ជាប់ជាមួយទូរស័ព្ទបានរហ័សទាន់ចិត្ត បន្ថែមលើនេះ កាសប្លូធូសម៉ូដែលថ្មីនេះ ក៏មានបំពាក់នូវ advanced echo and noise cancellation technology កាត់បន្ថយសម្លេងរំខានពីខាងក្រៅបានទាំងស្រុង ធ្វើឲ្យការស្តាប់ការសន្ទនា បានកាន់តែច្បាស់ និងការស្តាប់តន្រ្តីក៏កាន់តែពិរោះរណ្តំចិត្តផងដេរ។ មួយវិញទៀត កាសម៉ូដែលថ្មីនេះ ក៏មានថាមពលថ្មទំហំ  55mAh battery ធ្វើឲ្យការប្រើប្រាស់បានកាន់តែយូរ និងងាយស្រួលក្នុងការសាកថ្មជាមួយ AUTOMATIC CHARGING DOCK ដោយគ្រាន់តែដាក់តាមគំរូ នោះវានឹងសាកថ្មភ្លាម ជាមួយនឹងមុខងារ Fast Charging អាចសាកត្រឹម2 ម៉ោង អាចប្រើប្រាស់ក្នុងការស្តាប់តន្រី្តនិងសន្ទនាបាន4ម៉ោងដូចគ្នាដែរ៕

HOCO BS19 360 Surround Wireless Speaker ៖ គ្រាន់តែឃើញរូបរាង មិនទាន់បានប្រើផងក៏មានអារម្មណ៍ថា ឧបករណ៍បំពងសម្លេងម៉ូដែលថ្មី  HOCO BS19 360 Surround Wireless Speaker មួយនេះ មានសមត្ថភាពខ្ពស់ ក្នុងការបំពងសម្លេង ដើម្បីបំពេរអារម្មណ៍ឲ្យរសាយភាពនឿយហត់ទាំងឡាយបាន។ HOCO BS19 360 Surround Wireless Speaker មានរាងមូលសំប៉ែត ដែលអំណោយផលសម្រាប់ដាក់តាំងបានគ្រាប់ទីកន្លែងតែម្តង និងមានប៊ូតុងចុចបញ្ចាកាន់តែងាយស្រួល។

ម្យ៉ាងវិញទៀត HOCO BS19 360 Surround Wireless Speaker ក៏មានបំពាក់នូវបច្ចេកវិទ្យា Bluetooth 4.1 សម្រាប់ភ្ជាប់ទៅឧបករណ៍ផ្សេងៗបានយ៉ាងងាយស្រួល ពិសេសទូរស័ព្ទដៃផ្ទាល់តែម្តង និងអាចដោតខ្សែតាមរយះរន្ធ AUX បានថែមទៀតផង។  មិនតែប៉ុណ្ណោះ HOCO BS19 360 Surround Wireless Speaker ក៏មានថាមពលថ្មទំហំ 2200mAh lithium polymer ដែលអាចស្តាប់តន្រ្តីបានរហូតដល់ 6 ម៉ោងឯណ្ណោះ។

Hoco BS17 Charming Sound Wireless Speaker៖ ជាមួយរូបរាងដ៏តូចច្រឡឹង តែមានមហិច្ឆតាខ្ពស់ក្នុងការបំពងសម្លេងឲ្យរិតតែខ្លាំងនិងពិរោះរណ្តំចិត្តតែម្តងHoco BS17 Charming Sound Wireless Speaker មិនធ្វើឲ្យប្រិយមិត្តទាស់ចិត្តឡើយ ព្រោះតែវាត្រូវបានផលិតឡើងយ៉ាងពិសេស បំពាក់មកជាមួយបច្ចេកវិទ្យាសម្លេងខ្លាំង ពោរពេញដោយភាពជឿជាក់ ពិសេសវាមានរូបរាងតូច ងាយស្រួលក្នុងការយកតាមខ្លួន និងមានបន្តោងសម្រាប់ព្យួរជាមួយខ្សែរកាតាប ឬចង្កោះខោបានថែមទៀតផង។

Hoco BS17 Charming Sound Wireless Speaker ត្រូវបានបំពាក់នូវបច្ចេកវិទ្យា Bluetooth version: 4.1 ងាយស្រួលក្នុងការតភ្ជាប់ជាមួយទូរស័ព្ទ និងឧបករណ៍ចាក់ចំរៀងដទៃទៀតផងដែរ ជាពិសេសឧបករណ៍បំពងសម្លេងដ៏ត្រូវច្រឡឹងនេះ មានថាមពលថ្ម 800mAh lithium polymer ដែលទ្រទ្រង់សម្រាប់ការកម្សាន្តបានរហូតដល់ 4 ម៉ោង និងទ្រទ្រង់ការដាក់មេម៉ូរីកាតប្រភេទ TF បានដល់ 32GB ផងដែរ រីតតែពិសេស វាមានបំពាក់នូវបច្ចេកវិទ្យា Waterproof (IPX6), drop resistance, dust-proof ដែលមាននាទីក្នុងការការពារពីការជ្រាបចូលនៃទឹក និងធូលីការ ធន់នឹងការប៉ះទង្គិចថែមទៀតផង៕

សំរាប់ព័តមានលំអិតសូមទំនាក់ទំនង Hoco Showroom: ទំនាក់ទំនងលេខទូរស័ព្ទ៖ 092 566 655 / 096 6 566 655 www.facebook.com/hocotech.cambodia

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន