no-alternative title

ចង់ដឹងថាតើ MSI GT Series Gaming Laptops ដែលប្រើប្រាស់នូវបន្ទះឈីប Intel Core i9 ដំបូងបំផុតមានអ្វីខ្លះ? តោះអានទាំងអស់គ្នា!

MSI ដែលជាក្រុមហ៊ុនផលិត Hardware ហ្គេម ចំណាត់ថ្នាក់លេខ 1 លំដាប់ពិភពលោក ទើបតែប្រកាសបង្ហាញនូវកុំព្យូទ័រលេងហ្គេមជំនាន់ចុងក្រោយបំផុតរបស់ខ្លួនប្រភេទ GT series កាលពីថ្ងៃទី 3 ខែមេសានេះ។ បន្ទាប់បីការបង្ហាញនូវបន្ទះឈីបជំនាន់ទី 8 ប្រភេទ Intel processors ពេលនេះ ហ្គេមម៉ាស៊ីនស៊េរីថ្មីប្រភេទ GT series ត្រូវបានក្រុមហ៊ុន ប្រើប្រាស់នូវបន្ទះឈីបថ្មី Core i9 overclocked processors ដំបូងបំផុតនៅក្នុងពិភពលោក។ ជាមួយនឹងការប្រើប្រាស់នូវក្រាហ្វិកកាតប្រភេទ NVIDIA SLI graphics និងក្តារចុច mechanical keyboards កុំព្យូទ័រលេងហ្គេម GT series ស៊េរីថ្មីនេះផ្តល់នូវភាពអស្ចារ្យបំផុតសម្រាប់អ្នកលេងហ្គេមអាជីពនោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមប្រសាសន៍របស់លោក Paul Donovan ដែលជាអនុប្រធានផ្នែក Partner Devices and Solutions របស់ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា “យើងមានការរំភើបខ្លាំងមែនទែនដែលទ្រទ្រង់ទៅដល់ក្រុមហ៊ុន MSI ជាមួយនឹងការបង្ហាញនូវកុំព្យូទ័រលេងហ្គេមជំនាន់ថ្មីនោះ។ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 10 និងបន្ទះឈីប Intel ជំនាន់ទី 8 ការលេងហ្គេម គឺពិតជាឈានដល់កម្រិតកំពូល បទពិសោធន៍អស្ចារ្យបំផុតគ្មានគូប្រៀបនោះទេ។”

កុំព្យូទ័រ GT75 Titan

GT75 Titan គឺជាហ្គេមម៉ាស៊ីនស៊េរីថ្មីដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Intel Core i9 processors ដែលមានកម្លាំងដំណើរការជាមួយនឹងអង្គគណនា hexa-core។ ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា Cooler Boost Titan cooling ផ្តាច់មុខពីក្រុមហ៊ុន MSI ដែលមានការប្រើប្រាស់នូវ 6-core 12-thread configuration ដែលមានល្បឿនពេញលេញខ្លាំងក្លា។ ក្រុមហ៊ុន MSI  បានបញ្ជាក់ថា ហ្គេមម៉ាស៊ីនស៊េរីថ្មីនេះ មានកម្លាំងម៉ាស៊ីនខ្លាំងជាង Core i7 ដល់ទៅ 70% ឯណោះ។ សម្រាប់ Cores ដែលបន្ថែមនេះ គឺមានលក្ខណៈពិសេសសម្រាប់ការលេងហ្គេម ឬការប្រើប្រាស់កិច្ចការងារដែលមានទំហំធំ ឬការងារ multitasking នោះ។ 

ហ្គេមម៉ាស៊ីនស៊េរីថ្មីប្រើប្រាស់នូវក្រាហ្វិកកាតប្រភេទ GeForce GTX 1070 graphics ហើយកុំព្យូទ័រ GT75 នេះ ពិតជាមានសមត្ថភាពខ្លាំងក្លាបំផុត។ ការប្រើប្រាស់ Rapid Mechanical RGB keyboard ក៏ជាផ្នែកមួយដ៏សំខាន់នៃកុំព្យូទ័រនេះផងដែរ។ នៅក្នុងនោះ ក្រុមហ៊ុន MSI ក៏មានការប្រើប្រាស់ជាមួយនឹង 10Gbps Killer Ethernet ហើយកុំព្យូទ័រលេងហ្គេម GT75 ក៏ធ្វើការ Upgrade ទៅលើ wireless connection ជាមួយនឹង Killer Wireless-AC ចុងក្រោយបំផុតថែមទៀតផង។ ម្យ់ាងទៀត ដើម្បីបង្កើននូវល្បឿនទ្វេដងនោះ ក្រុមហ៊ុនតៃវ៉ាន់នេះ ក៏មានការប្រើប្រាស់ជាមួយនឹង 802.11ac Wi-Fi ដែលអ្នកលេងហ្គេមទទួលនូវបទពិសោធន៍អស្ចារ្យបំផុតផងដែរ។

កុំព្យូទ័រ GT83 Titan

GT83 Titan ក៏ជាហ្គេមម៉ាស៊ីនស៊េរីថ្មីដូចគ្នា ដែលត្រូវបានក្រុមហ៊ុន រចនាឡើងដោយប្រើប្រាស់នូវសមត្ថភាពពេញលេញក្នុងការលេងហ្គេមដូចនៅលើកុំព្យូទ័រលើតុផងដែរ ហើយនេះ គឺជាកុំព្យូទ័រដំបូងបំផុតដែលប្រើប្រាស់នូវក្តារចុច Cherry MX Speed Silver switch keyboard។  ហ្គេមម៉ាស៊ីនស៊េរីថ្មីមួយនេះ ក៏បានឈ្នះនូវពារង្វាន់ Computex Best Choice Golden award ផងដែរ។ ហ្គេមម៉ាស៊ីនស៊េរីថ្មីនេះ ត្រូវបានគេប្រើប្រាស់នូវបន្ទះឈីប Intel processor ជំនាន់ទី 8 ដែលមានអង្គគណនា 6-Cores ដែលមានល្បឿនខ្លាំងជាងមុនដល់ទៅ 40% ផងដែរ។ 

ហ្គេមម៉ាស៊ីនស៊េរីថ្មី ក៏បានបន្ថែមនូវការប្រើប្រាស់នូវក្រាហ្វិកកាតប្រភេទ GeForce GTX 1080 SLI graphics និងប្រព័ន្ធត្រជាក់ផ្តាច់មុខផងដែរ។ អាចនិយាយបានថា នេះ គឺជាកុំព្យូទ័រលេងហ្គេមល្អបំផុតសម្រាប់ជំនួសកុំព្យូទ័រលេងហ្គេមលើតុនោះ។

កុំព្យូទ័រ GT63 Titan

សំរាប់ GT63 ក៏ជាហ្គេមម៉ាស៊ីនស៊េរីថ្មីដូចគ្នា ប៉ុន្តែមានរូបរាងស្រស់ស្អាត និងសមត្ថភាពមិនចាញ់សិស្សច្បងទាំងពីរនោះទេ។ ហ្គេមម៉ាស៊ីនស៊េរីថ្មីនេះ ប្រើប្រាស់នូវបន្ទះឈីប Intel processor ជំនាន់ទី 8 និងក្រាហ្វិកកាតប្រភេទ GeForce GTX 1080 graphic ហើយកុំព្យូទ័រ GT63 ក៏ជាហ្គេមម៉ាស៊ីនស៊េរីថ្មី ដ៏អស្ចារ្យបំផុតនៅលើម៉ូដែល 15 អ៊ីញនេះ។ ហ្គេមម៉ាស៊ីនស៊េរីថ្មីនេះ ប្រើប្រាស់នូវក្តារចុច per-key RGB SteelSeries gaming keyboard ដែលផ្តល់នូវភាពងាយស្រួលបំផុតក្នុងការលេងហ្គេម។ ហ្គេមម៉ាស៊ីនស៊េរីថ្មីនេះ គឺប្រើប្រាស់នូវកម្រិតពណ៌ដល់ទៅ 16.8 លានពណ៌ផងដែរ ដែលពិតជាភ្លឺច្បាស់សម្រាប់ការលេងហ្គេម។

ក្រុមហ៊ុន MSI បញ្ជាញ់ថា ហ្គេមម៉ាស៊ីនស៊េរីថ្មី GT series គឺប្រើប្រាស់នូវក្តារចុច per-key RGB backlighting keyboards ដែលមានធ្វើការ Update ជាមួយនឹង Dragon Center 2.0 សម្រាប់ប្រើប្រាស់ជាមួយនឹង Gaming Mode ផ្តាច់មុខទៀតផង។ សម្រាប់ការប្រើប្រាស់នៅលើ Dragon Center 2.0 ក៏មានការប្រើប្រាស់នូវ UI កាន់តែឆ្លាតវៃសម្រាប់ជំនួយដល់អ្នកលេងហ្គេម។

នៅក្នុង gaming mode ក្រុមហ៊ុន MSI បានផ្តល់នូវមុខងារសម្រាប់ការពង្រឹងទៅលើល្បឿនដំណើរការ និងការប្រើប្រាស់នូវភ្លើង keyboard lighting ជាក់លាក់នៅក្នុងការលេងហ្គេមថែមទៀត។  ពេលនេះ ហ្គេមម៉ាស៊ីនស៊េរីថ្មី MSI GT series បានប្រើប្រាស់នូវ SAMUNG DDR4-2666 ultra-speed memory module ដែលផ្តល់នូវល្បឿនកម្រិតខ្ពស់បំផុតសម្រាប់ការលេងហ្គេម។ ជាមួយនឹងការប្រើប្រាស់នូវ SAMSUNG M.2 NVMe PCI-E Gen.3 SSD ចុងក្រោយបំផុតនេះ គឺមានល្បឿនខ្លាំងក្លាជាងមុនដល់ទៅ 5 ដងនៅលើថាសរឹង SATA SSD ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន