no-alternative title

ASUS ROG Zephyrus M(GM501GS) កុំព្យួទ័រយួរដៃជំនាន់ថ្មីដំណើរការដោយ CPU ជំនាន់ទី 8 បានបង្ហាញវត្តមានជាផ្លូវការ

កាលពីយប់មិញនេះ ក្រុមហ៊ុន ASUS បានបញ្ចេញនូវ Notebook ស៊េរីថ្មីជាច្រើន ដែលត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់មួយនេះ បានធ្វើការរចនារូបរាង និងការបំពាក់នូវបច្ចេកវិទ្យាថ្មីៗសម្រាប់បំពេញតាមការប្រើប្រាស់ក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ ក៏អាចនិយាយបានថា អស្ចារ្យមិនចាញ់គ្នាឡើយ ជាពិសេសបានធ្វើការ Upgrade ជាមួយនឹង CPU ជំនាន់ 8 ទាំងអស់។ 

ពេលនេះ ក្រុមការងាររបស់ខ្ញុំ សូមលើកយកម៉ូដែល ASUS ROG Zephyrus M (GM501GS)មួយម៉ូដែលមកបង្ហាញជូនប្រិយមិត្តមុនគេ។ ហ្គេមម៉ាស៊ីនជំនាន់ថ្មី 2018 នេះ គឺមានអេក្រង់ ទំហំ 15.6" និងមានទំងន់ត្រឹមតែ 2.45 គីឡូក្រាម។ កុំព្យួទ័រយួរដៃជំនាន់ថ្មីនេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវបច្ចេកវិទ្យាភ្លើង RGB យ៉ាងស្រស់ស្អាតនៅលើ Keyboad ដែលមានកម្រិត Full Sized Illuminating Chiclet Keyboard និងអាចប្រើប្រាស់ថាច់ផេត Integrated Touchpad with Scrolling Function បានងាយស្រួល និងរហ័សថែមទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ASUS ROG Zephyrus M (GM501GS) ត្រូវបានក្រុមហ៊ុន ASUS បំពាក់មកជាមួយនូវអេក្រង់ទំហំ 15.6" LED backlit FHD (1920x1080) 144Hz Anti-Glare Panel with 72% NTSC with 178˚ wide-viewing angle display បង្ហាញ Resolution ច្បាស់ឥតខ្ចោះនៅក្នុងកម្រិត FHD (1920x1080 ភិចសែល) ដែលផ្តល់អោយអ្នកប្រើប្រាស់ អាចលេងហ្គេមជាមួយពិភពរូបភាពពិតៗតែម្តង។

ASUS ROG Zephyrus M (GM501GS) ថ្មីនេះ បានប្រើប្រាស់អង្គគណនាចុងក្រោយជំនាន់ទី 8 Intel i7-8750H 2.20GHz Max 4.10GHz និងមានអង្គក្រាហ្វិចស៊េរីខ្ពស់ប្រភទេ NVIDIA GTX 1070  8GB DDR5 VRAM។ ជាមួយនឹងមុខងាររបស់កម្មវិធី Switchable GPU Software អ្នកប្រើប្រាស់ មានជម្រើសពីរ អាចចង់ប្រើ VGAជាប់ ឬក៏ VGA ដាច់ក៏បានដែរ។ ហើយអត្ថប្រយោជន៍នៃការបើបិទ VGA ដាច់ មកប្រើតែ VGA ជាប់នោះ គឺលោកអ្នក អាចលេងអ៊ីនធ័ណែតបានជាង 5 ម៉ោង ។ ASUS ROG Zephyrus M (GM501GS) ដំណើរការជាមួយនឹង RAM ទំហំ 8GB (2666MHz) ដែលអាចធ្វើការ Upgrade បន្ថែមបានទំហំ 32GB of DDR4 2666MHz dual-channel memory ថែមទៀតផង។ អ្វីដែលសំខាន់នោះ គឺថា ASUS ROG Zephyrus M (GM501GS)មានបំពាក់នូវថាស់រឹង NVMe SSD ដែលអាច Upgrade បានរហូតដល់ទៅ 512GB និងមានថាសរឹងប្រភេទ FireCuda SSHD ទំហំ 1TB ដែលអាចផ្ទុកទិន្ន័យច្រើន។  

សំរាប់ការបញ្ជាទៅលើដំណើរការនៃការលេងហ្គេមវិញ គឺក្រុមហ៊ុន ASUS បានតំឡើងជូនអ្នកប្រើប្រាស់នូវមុខងារថ្មីៗ ហើយនឹងបច្ចេកវិទ្យាថ្មីៗ យ៉ាងពេញចិត្តផងដែរ។ មួយវិញទៀត កុំព្យួទ័រយួរដៃជំនាន់ថ្មីនេ គឺមានបច្ចេកវិទ្យា 802.11ac Gigabit Wave 2 Wi-Fi ហើយនឹង Bluetooth 4.1 ដែលនិងធ្វើឲ្យការដំណើរការនៃការតភ្ជាប់ទំនងទំងទៅកាន់បណ្តាញអ៊ីនធណិត និងឧបករណ៏ផ្សេងៗបានកាន់តែរលូន និងមានដំណើរកាន់តែល្អ និងយ៉ាងរហ័សបំផុត។ Gaming Machine ថ្មីនេះ គឺមានថ្មចំនួន 4 Cell (55WHrs) ប្រភេទ Smart Lithium-Ion ដែលអាចប្រើប្រាស់បានកាន់តែយូរជាងមុនទ្វេដង។ ជាមួយនឹងធាតុផ្សំគ្នានៃម៉ាស៊ិននេះ បានធ្វើអោយជាម៉ាស៊ីនកុំព្យួទ័រមួយគ្រឿងនេះ អាចដំណើរការបានកាន់តែល្អ ពិសេសសម្រាប់ការលេងហ្គេម ក៏កាន់តែមានភាពសប្បាយរីករាយ មិនថាក្រាហ្វិចធំ ក៏អាចបញ្ជាបានយ៉ាងរលូនផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន