no-alternative title

មកមើលកាសឥតខ្សែស៊េរីថ្មី ដែលកំពុងពេញនិយម និងបានទាក់ទាញអារម្មណ៍របស់អ្នកប្រើប្រាស់អោយស្តាប់តន្រ្តីកាន់តែអន្លង់អន្លោច

និយាយពីស្តាប់តន្ត្រី ប្រិយមិត្តប្រាកដជាចូលចិត្តស្តាប់កម្សាន្ត ពិសេសនៅពេលមមាញឹកពីកិច្ចការ និងដំណើរកម្សាន្តជាដើម ហើយដើម្បីឲ្យការស្តាប់កាន់តែមានភាពងាយស្រួល និងពិរោះរណ្តំចិត្តនោះ ហើយមិនចង់រំខានដល់អ្នកដទៃផងនោះ ប្រិយមិត្តប្រាកដជាត្រូវការនូវកាសស្តាប់តន្ត្រីដែលមានសមត្ថភាពខ្ពស់ មិនធ្វើឲ្យប៉ះពាល់ដល់ត្រចៀក បំពាក់នូវបច្ចេកវិទ្យាថ្មីៗ និងងាយស្រួលប្រើប្រាស់ផងដែរ។ ដូច្នេះ យើងខ្ញុំសូមបង្ហាញជូននូវកាសស្តាប់ត្រចៀកឥតខ្សែដ៏ល្អបំផុត ដែលប្រិយមិត្តគួរតែគិតដល់ និងអាចជាវយកមកប្រើប្រាស់ មានដូចខាងក្រោម៖

រូបភាពពាណិជ្ជកម្ម
no-alternative title

1.Sony WH-1000XM2

ជម្រើសដំបូងនេះ គឺ Sony WH-1000XM2  ដែលត្រូវបានក្រុមហ៊ុន Sony ធ្វើការផលិតឡើងយ៉ាងប្រណិតបំផុត បំពាក់នូវបច្ចេកវិទ្យាថ្មីៗ មានសមត្ថភាពខ្ពស់ក្នុងការរំពងសម្លេងក្នុងត្រចៀកបានយ៉ាងពិរោះរណ្តំចិត្ត កាន់តែពិសេសកាសម៉ូដែលនេះ បានធ្វើឲ្យក្រុមហ៊ុន Sony ទទូលបានពានរង្វាន់សម្រាប់ឧបករណ៍អេឡិចត្រូនិចដែលល្អបំផុត សម្រាប់ម៉ូដែល MDR-1000X ដែលបង្ហាញខ្លួនកាលពីឆ្នាំ២០១៦។ សម្រាប់ម៉ូដែលថ្មី WH-1000XM2 ក៏ត្រូវបានបំពាក់នូវបច្ចេកវិទ្យា និងមុខងារដើមទាំងស្រុងមកវិញ ហើយត្រូវបានកែប្រែបន្ថែមនូវលក្ខណះសម្បត្តិថ្មីៗមួយចំនួន ធ្វើឲ្យកាសម៉ូដែលនេះ ក្លាយជាកាសឥតខ្សែដ៏ល្អប្រណិតមួយ ដែលប្រិយមិត្តមិនអាចមើលរំលងបានឡើយ ដូចជា ថាមពលថ្មកាន់បានយូររហូតដល់ 30 ម៉ោង និងបន្ថែមនូវមុខងារសម្រាប់បញ្ជាលើកម្រិតសម្លេងមួយចំនួន។ មិនតែប៉ុណ្ណោះ Sony បានបន្ថែមនូវមុខងារសាកថ្មលឿន Quick Charge mode ដែលអាចឲ្យប្រិយមិត្តស្តាប់កម្សាន្តបានជាងមួយម៉ោង ដោយគ្រាន់តែសាកថ្មត្រឹម១០នាទីប៉ុណ្ណោះ។ មួយវិញទៀត Sony បានដាក់នូវប៊ូតុងថាច់ស៊ែនស៊ីធីវ ធ្វើឲ្យការបញ្ជាក្នុងការប្តូរបទចម្រៀងបានរហ័ស ដោយគ្រាន់ Tap ឬ Swipe ដែលធ្វើឲ្យការប្រើប្រាស់ កាន់តែមានអារម្មណ៍ថា ងាយស្រួល ពិសេសងាយស្រួលពាក់ស្តាប់នឹងត្រចៀកតែម្តង។

2.Bose QuietComfort 35 II (and QuietComfort 35)

ប្រិយមិត្តបានដឹងហើយថា អស់រយៈពេលជាយូរមកហើយ Bose គឺជាក្រុមហ៊ុននាំមុខគេនៅក្នុងការផលិតកាស ដែលមានបំពាក់នូវ បច្ចេកវិទ្យាកាត់សម្លេងរំខានពីខាងក្រៅ។ ក្រុមហ៊ុននេះបានបង្ហាញម៉ូដែលកាសឥតខ្សែដំបូងរបស់ខ្លួននៅឆ្នាំ 2016 គឺ QuietComfort 35 មុនពេលបញ្ចេញម៉ូដែល QuietComfort 35 II កាលពីឆ្នាំមុន ដែលត្រូវបានក្រុមហ៊ុន Google ទទួលស្គាល់ថា ជាកាសដែលដំណើរការបានយ៉ាងល្អ ជាមួយ Google Assistant។ កំណែប្រែ 2.0 នៅតែមានការកាត់សម្លេងរំខានខាងក្រៅបានយ៉ាងល្អ និងគុណភាពសំឡេងដ៏ខ្លាំងក្លា របស់ Bose រួមជាមួយនឹងការរចនារូបរាង មានទម្ងន់ស្រាល  ផ្តល់ភាពងាយស្រួល ក្នុងការពាក់ជាប់ត្រចៀក សូម្បីតែក្នុងរយៈពេលយូរ។ ជាការពិត QC 35 II ហាក់មានផាសុកភាពក្នុងការប្រើប្រាស់ជាង WH-1000XM2 ប៉ុន្តែដោយមានការខ្វះខាតមួយចំនួន ធ្វើឲ្យ Sony នៅតែបន្តដណ្តើមយករង្វាន់បាន បន្ទាប់ Sony ងាកទៅផ្តោតលើគុនឲណភាពសម្លេង និងបច្ចេកវិទ្យា Noise cancellation។ ទោះជាយ៉ាងណា កាសម៉ូដែលថ្មីនេះ នៅតែល្អ សម្រាប់ប្រិយមិត្ត ព្រោះតែវាមានគុណសម្បត្តិល្អជាច្រើន ពិសេសសម្រាបការប្រើប្រាស់គឺងាយស្រួល សម្រាប់អ្នកប្រើប្រាស់ iOS ផ្ទាល់តែម្តង។

3.Blue Satellite

គ្រាន់តែឃើញរូបភាព ហាក់មិនចាំបាច់បរិយាយច្រើន សម្រាប់កាសឥតខ្សែម៉ូដែល Blue Satellite មួយនេះ ព្រោះតែការរចនាផលិតរូបរាងឡើង មិនចាញ់ម៉ូដែលផ្សេងឡើយ ពិសេសបន្ទាប់ពីបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES កាលពីឆ្នាំមុន ក្រុមហ៊ុនបានបន្ថែមនិងកែលម្អ ដោយបានបន្ថែមនូវបច្ចេកវិទ្យាកាត់សម្លេងរំខាន និងការរចនារូបរាងឲ្យកាន់តែទាក់ទាញ តាមរចនាបទ built-in amp ពិសេសបន្ថែមនូវកម្រិតសម្លេងឲ្យកាន់តែពិរោះរណ្តំចិត្តផងដែរ។ ចំណុចដ៏ពិសេសមួយទៀតគឺថាមពលថ្មរបស់ Blue Satellite គឺអាចឲ្យប្រិយមិត្តកម្សាន្តបានកាន់តែយូរ ដូច្នេះ ជឿជាក់ថា កាសឥតខ្សែម៉ូដែលនេះ អាចបំពេរអារម្មណ៍ប្រិយមិត្តបានយ៉ាងរីករាយ។

4.Beats Studio3

ដោយសារតែកម្រិតសម្លេងនៃបាសបុកបានខ្លាំងល្អ និងច្បាស់ ស្តាប់ទៅពិរោះរណ្តំចិត្ត ធ្វើឲ្យ Beats Studio3 ជាប់នៅក្នុងចំណាត់ថ្នាក់កាសឥតខ្សែដ៏ល្អបំផុត ។ Beats Studio3 ត្រូវបានបំពាក់នូវបន្ទះឈីប Apple's W1 processor ដែលធ្វើឲ្យការភ្ជាប់តាមរយះ Wireless បានយ៉ាងរហ័សទាន់ចិត្ត ដូចនីងបច្ចេកវិទ្យា Bluetooth ដែលបំពាក់នៅលើ AirPods, Beats X និង Powerbeats3 earbuds ផងដែរ។ មួយវិញទៀត កាសម៉ូដែលនេះ បានបំពាក់នូវមុខងារសាកថ្មរហ័ស “ Fast Fuel” ដោយអ្នកគ្រាន់តែសាកថ្មត្រឹម១០នាទី អាចស្តាប់កម្សាន្តបានរហូតដល់ ៣ម៉ោងឯណ្ណោះ ហើយប្រសិនបើអ្នកប្រើប្រាស់នូវទូរស័ព្ទ iPhone ឬ ប្រើប្រាស់ Mac នោះអ្នកអាចផ្លាស់ប្តូរការភ្ជាប់បានភ្លាមៗ តាមរយះ iCloud ។ មុខងារពិសេសមួយទៀត គឺមុខងារកាត់សម្លេងរំខាន Noise Cancellation គឺល្អបំផុតតែម្តង ហើយសម្រាប់ការពាក់ស្តាប់នឹងត្រចៀក និងលើក្បាលគឺងាយស្រួល មិនធ្វើឲ្យមានការឈឺចាប់ឡើយ។

5.Master & Dynamic MW60

ប្រិយមិត្តមួយចំនួន តែងតែចង់បាននូវកាសស្តាប់ត្រចៀក ដែលមានរូបរាងល្អ ស្រស់ស្អាត ដូចទៅនឹងកម្រិតសម្លេងរបស់វា ដូច្នេះចូរក្រឡេកមកមើលកាសឥតខ្សែ Master & Dynamic MW60 ដែលត្រូវបានផលិតឡើងដោយច្របាច់បញ្ចូលគ្នា ដោយលោហធាតុអាលុយមីញ៉ូម និងស្បែកសុទ្ធ រំលេចជារូបរាងដ៏ទាក់ទាញ ធន់នឹងការប្រើប្រាស់ ពិសេសងាយស្រួលក្នុងការចុចបញ្ជា ភ្ជាប់ទៅកាន់ទូរស៍ព្ទបានរហ័សទាន់ចិត្ត។ ជាមួយនឹងរូបរាងស្រស់ស្អាតហើយនោះ កាសឥតខ្សែម៉ូដែលនេះ មានកម្រិតសម្លេងបែបធម្មជាតិ ស្រាលស្រទន់ទៅតាមបទចម្រៀង បំពេរអារម្មណ៍ប្រិយមិត្តឲ្យស្រស់ស្រាយ ធូស្បើយពីភាពតានតឹង ពិសេសជាមួយតម្លៃក៏សមរម្យដែរ។

6.Sennheiser HD 4.50 BTNC

ម៉ូដែលចុងក្រោយនេះ អាចនិយាយបានថា ល្អបំផុតមិនចាញ់ម៉ូដែលថ្លៃៗឡើយ ។ កាសឥតខ្សែទាំងឡាយ ដែលបានរៀបរាប់ខាងលើ សុទ្ធសឹងតែមានតម្លៃពីរឬបីរយដុល្លារឡើង ដូច្នេះ ប្រិយមិត្តប្រាកដជាជឿជាក់អាចមានកាសឥតខ្សែដែលល្អ និងមានតម្លៃធូថ្លៃជាងគេ ម៉ូដែល Sennheiser HD 4.50 BTNC ដែលមើលទៅការរចនារូបរាងហាក់មិនឆើតឆាយ តែប្រិយមិត្តនៅតែទទួលបាននូវកម្រិតសម្លេងពិរោះមិនធម្មតា ហើយបើគិតពីតម្លៃរបស់វា គឺសមរម្យអាចជាវយកមកប្រើប្រាស់។ ហើយអ្វីដែលចង់ផ្តោតសំខាន់នៅពេលនេះ គឺបច្ចេកវិទ្យាកាត់សម្លេងរំខាន Noise Cancellation  ដែលធ្វើឲ្យការស្តាប់តន្រី្តកាន់តែពិរោះរណ្តំចិត្ត មិនមានសម្លេងរំខានពីខាងក្រៅឡើយ។ ហើយបើនិយាយពីការរចនារូបរាង ថ្វីត្បិតរូបរាងខាងក្រៅស្រោបសារធាតុផ្លាស្ទិច តែក៏មានភាពទាក់ទាញ និងមិនធ្វើឲ្យក្តៅឬឈឺត្រចៀកឡើយ។

សរុបមក សម្រាប់ការរៀបខាងលើ ជឿជាក់ថា ប្រិយមិត្តប្រាកដជាអាចកំណត់ និងពេញចិត្តនូវកាសឥតខ្សែម៉ូដែលណាមួយ ដើម្បីជាវយកទៅប្រើប្រាស់ រីករាយជាមួយនឹងការស្តាប់ចម្រៀងបានយ៉ាងពិរោះរណ្តំចិត្តតែម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន