no-alternative title

តោះៗ មកមើលកាស Sony ស៊េរីថ្មីៗ ដែលកំពុងតែពេញនិយមពីសំណាក់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក

Sony Open-ear Stereo Headset STH40D គឺជាកាសស្តាប់ត្រចៀកម៉ូដែលថ្មីមួយទៀត ដែលត្រូវបានក្រុមហ៊ុន Sony ធ្វើការផលិតឡើងយ៉ាងប្រណិតបំផុត ធ្វើឲ្យការប្រើប្រាស់ក្នុងការស្តាប់ចម្រៀង និងការទំនាក់ទំនងកាន់តែមានភាពជឿជាក់បំផុតផងដែរ។ Sony Open-ear Stereo Headset STH40D មានបួនពណ៌សម្រាប់ជ្រើសរើស និងមានខ្សែប្រវែង1.2ម៉ែត្រ ដែលអាចប្រើបានទាំងជាមួយ iOS និង  Android ដែលត្រូវបានបំពាក់នូវប៊ូតុងមានមុខងារច្រើនមុខ ដូចជា ទទួលការហៅចូល សារ៉េសម្លេង បញ្ជាផ្លាស់ប្តូរចម្រៀងជាដើម ។ ដូច្នេះ ប្រិយមិត្តួអាចសាកល្បងបានជាមួយកាសស្តាប់ដ៏ប្រណិតនេះ ជឿជាក់ថាពេញចិត្តតែម្តង។

Sony 2-way Style USB Audio & Bluetooth® Headset SBH90C

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំណែកកាសស្តាប់ត្រចៀកដ៏ពិសេសម៉ូដែលនេះវិញ កាន់តែឡូយអស្ចារ្យ ក៏ព្រោះតែ Sony 2-way Style USB Audio & Bluetooth® Headset SBH90C មានចំណុចពិសេស ត្រង់វាមានមុខងារក្នុងការភ្ជាប់ជាមួយឧបករណ៍ចាក់ចម្រៀងស្តាប់បាន២ប្រភេទ ដោយប្រើខ្សែ USB Type-C™ cable ដែលអាចសាកថ្មពេលកំពុងស្តាប់ ដោយគ្រាន់តែដោតជាមួយស្មាតហ្វូន Xperia និងប្រើបច្ចេកវិទ្យា Bluetooth អាចភ្ជាប់បានយ៉ាងរហ័សទាន់ចិត្កតែម្តង។ Sony 2-way Style USB Audio & Bluetooth® Headset SBH90C ត្រូវបានរចនាម៉ូតកាន់តែទាក់ទាញ មានរង្វង់សម្រាប់ពាក់ជាប់នឹងកបានថែមទៀតផង ពិសេសក្បាលកាសសម្រាប់ដាក់ជាប់ត្រចៀក មានភាពងាយស្រួល និងមិនធ្វើឲ្យឈឺត្រចៀកឡើយ មិនតែប៉ុណ្ណោះ ជាមួយបច្ចេកវិទ្យាសម្លេង Hi-Res ពិរោះរណ្តំចិត្តតែម្តង និងមានថាមពលថ្ម ដែលគ្រាន់តែសាកថ្មត្រឹមតែ២ម៉ោង អាចឲ្យអ្នកកម្សាន្តបានដូចជា ស្តាប់ចម្រៀងបាន7.5ម៉ោង សន្ទនាបាន9ម៉ោងឯណ្ណោះ។

Sony Mono Bluetooth® Headset MBH22

កាស់ប្លូធូសដែលតែងតែនៅជិតអ្នកជានិច្ច Sony Mono Bluetooth® Headset MBH22 ព្រោះតែវាមានថាមពលថ្មធំអាចឲ្យអ្នកធ្វើការសន្ទនាបានរហូតដល់ 6 ម៉ោងឯណ្ណោះ ។ Sony Mono Bluetooth® Headset MBH22 ត្រូវបានបំពាក់នូវបច្ចេកវិទ្យា Bluetooth សម្រាប់ការភ្ជាប់ជាមួយទូរស័ព្ទ និងមានរន្ធ USB Type-C សម្រាប់ការភ្ចាប់ដើម្បីសាកថ្មបានយ៉ាងរហ័ស និងមានការរចនារូបរាងយ៉ាងស្រស់ស្អាតទាន់សម័យ ជាមួយរូបរាងតូចច្រឡឹង ងាយស្រួលពាក់ជាប់នឹងត្រចៀកផងដែរ ។ ដូច្នេះ ការស្តាប់តន្រ្តី និងការសន្ទនាកាន់តែជិតស្និតបន្ថែមទៀតផងដែរ។

Sony Stereo Bluetooth® Headset SBH70

កាស់ដែលមានសមត្ថភាពខ្ពស់បំផុត សម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់យ៉ាងពេញចិត្តតែម្តង ដោយកាស Sony Stereo Bluetooth® Headset SBH70 ត្រូវបានក្រុមហ៊ុន Sony រចនាម៉ូតយ៉ាងស្រស់ស្អាត ងាយស្រួលពាក់ជាប់នឹងក ដោយមានរាងជាអក្សរ U និងមានក្បាលកាសដែលមានភាពងាយស្រួល ក្នុងការពាក់ជាប់នឹងត្រចៀក មិនធ្វើឲ្យឈឺត្រចៀកឡើយ។ Sony Stereo Bluetooth® Headset SBH70 ត្រូវបានបំពាក់នូវបច្ចេកវិទ្យាតភ្ជាប់តាមរយះ Bluetooth voice-activated dialing និង NFC One-touch ដែលផ្តល់ភាពងាយស្រួលក្នុងការតភ្ជាប់បានយ៉ាងរហ័សទាន់ចិត្តតែម្តង មិនតែប៉ុណ្ណោះ វាមានភ្ជាប់នូវបច្ចេកវិទ្យា កាត់សម្លេងរំខានពីក្រៅ noise cancellation និងមានបច្ចេកវិទ្យាការពារជម្រាបទឹក water-resistant wireless យ៉ាងពិសេសបំផុត និងមានថាមពលថ្ម អាចប្រើប្រាស់បានកាន់តែយូរសម្រាប់ការសន្ទនាបានដល់ 8.5ម៉ោង និងស្តាប់ចំរៀងបានដល់6ម៉ោងឯណ្ណោះ ពិសេស ជាមួយនឹង សមត្ថភាពសម្លេង ដែលមានបច្ចេកវិទ្យា superior Sony™ sound quality របស់ Sony ផ្ទាល់ ធ្វើឲ្យការស្តាប់កាន់តែជក់ចិត្តថែមទៀត។

រាល់ផលិតផល Sony អាចរកជាវបាននៅ៖ គួង អ៊ី (សាខា អូឡាំពិក) , សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 010 638 638 / 089 638 638

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន