no-alternative title

ASUS ZenBook 13 កុំព្យូទ័រយួដៃស៊េរីថ្មី ដែលមានរាងស្តើង និងមានល្បឿនលឿនអស្ចារ្យ អាចបំពេញដំណើរការបានគ្រប់យ៉ាង

ZenBook 13 គឺជាការវិវត្តន៍នៃកុំព្យូទ័រយួរដៃដែលមានទំងន់ស្រាល រូបរាងស្តើង និងកម្លាំងខ្លាំងក្លា។ កុំព្យូទ័រស៊េរីថ្មីនេះ ត្រូវបង្កើតឡើងដែលមានការរចនាស្រោបពីលោហធាតុដែលមានទំងន់ស្រាលត្រឹមតែ 1 Kg ហើយនិងមានថាមពលដែលអាចប្រើប្រាស់បានរយៈពេល 15 ម៉ោងថែមទៀត។ កុំព្យូទ័រនេះ មានរូបរាងតូច ការឌីស្សាញកាន់តែទាក់ទាញបំផុត និងប្រើប្រាស់នូវបន្ទះឈីប Intel Core i7 Processor ជំនាន់ទី 8 រ៉េមទំហំ 16GB និងម៉េមូរី 1TB PCle SSD ថែមទៀត។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រនេះប្រើប្រាស់នូវប្រព័ន្ធសំឡេង Harman Kardon Audio System ដែលផ្តល់នូវសំឡេងអស្ចារ្យមិនធម្មតានោះទេ។ រូបរាងរបស់កុំព្យូទ័រ ZenBook 13 ពិតជាស្រស់ស្អាត និងទាក់ទាញបំផុតដែលអ្នកប្រើប្រាស់មិនអាចរំលងបាន។

1.ការរចនារូបរាងស្តើង និងស្រាលដែលជាដៃគូរបស់អ្នក

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលដែលអ្នកធ្វើដំណើរទៅគ្រប់ទីកន្លែងនោះ លោកអ្នកតែងតែប្រាថ្នានូវកុំព្យូទ័រយួរដៃដែលមានកម្រាស់ស្តើងបំផុត ទំងន់ស្រាលបំផុត និងតូចដែលស្រួលដាក់តាមខ្លួន។ កុំព្យូទ័រ ZenBook 13 មានទំងន់ស្រាលត្រឹមតែ 985g (ដែលស្រាលជាងស្បែកជើងមួយគូ) ហើយវាមានកម្រាស់ស្តើងត្រឹមតែ 13.9mm ដែលមិនគួរឱ្យជឿនោះទេ។ សម្រាប់ការរចនាជាមួយនឹងអេក្រង់ប្រភេទ NanoEdge ដែលមានស៊ុមព័ទ្ធអេក្រង់ស្តើងទំហំ 13 អ៊ីញ ហើយស្មាតហ្វូន ZenBook 13 នេះក្លាយជាដៃគូដ៏ល្អសម្រាប់ការធ្វើដំណើរនៅក្នុងកិច្ចការងារប្រចាំថ្ងៃរបស់អ្នក។

2. រូបរាងដ៏ស្រាល និងភាពទាន់សម័យនៃរូបរាងដ៏អស្ចារ្យ 

ការរចនារូបរាងដ៏ទាន់សម័យ និងអស្ចារ្យបំផុតរបស់កុំព្យូទ័រ ZenBook 13 ដែលជាកុំព្យូទ័រ ZenBook ដំបូងបំផុតដែលមានតួខ្លួនធ្វើពីម៉ាញ៉េស្យូមអាលុយមីញ៉ូម រឹងមាំ និងលោហធាតុដែលស្រាលបំផុតដែលមានទំងន់ស្រាលជាងមុនដល់ទៅ 33% ទៅលើលោហធាតុប្រើប្រាស់នៅក្នុងកុំព្យូទ័រនេះ។ កុំព្យូទ័រ ZenBook 13 ដ៏អស្ចារ្យនេះមានរូបរាងរឹងមាំ ហើយវាមានពណ៌ស្រស់ស្អាតថែមទៀត។ កុំព្យូទ័រ ZenBook 13 នេះមានពីរពណ៌គឺ Deep Dive Blue និង Limited Edition Rose Gold ។ សម្រាប់ពណ៌ Rose Gold ពិតជាប្រណិត និងស្រស់ស្អាតបំផុតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

3. ការប្រើប្រាស់អេក្រង់ភ្លឺច្បាស់ NanoEdge Display មើលឃើញកាន់តែច្រើន ការធ្វើកិច្ចការងារកាន់តែច្រើន

ដើម្បីផ្តល់នូវអេក្រង់ធំបំផុតសម្រាប់ការទស្សនានោះ កុំព្យូទ័រ ZenBook 13 នេះប្រើប្រាស់នូវអេក្រង់ NanoEdge Display ជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើងបំផុតដែលមានទំហំ 80% បើធៀបជាមួយនឹងតួខ្លួនរបស់វានោះ។ អេក្រង់របស់កុំព្យូទ័រនេះមានទំហំ 13.3 អ៊ីញ Full HD Display ភ្ជាប់ជាមួយនឹង Ultra-Compact Frame វាពិតជាធ្វើឱ្យកុំព្យូទ័រ ZenBook 13 នេះមានរូបរាងតូចជាងមុន។ កុំព្យូទ័រនេះមានប្រើប្រាស់នូវកម្រិតពណ៌ 100% sRGB Color Gamut ដែលផ្តល់នូវពណ៌ល្អក្នុងការទស្សនា។ វាមានប្រើប្រាស់នូវបច្ចេកវិទ្យា Wide-view 178 ដឺក្រេ Technology  ថែមទៀត។

4. ល្បឿនដ៏អស្ចារ្យរបស់កុំព្យូទ័រ

ប្រសិនបើអ្នកត្រូវការកុំព្យូទ័រដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 10 Pro Laptop ជាមួយនឹងកម្លាំងនៃប្រតិបត្តិការខ្លាំង កុំព្យូទ័រ ZenBook 13 នេះគឺជាជម្រើសដ៏ល្អសក្តិសមបំផុត។ កុំព្យូទ័រនេះប្រើប្រាស់នូវបន្ទះឈីប Intel Core i7 Processor ជំនាន់ទី 8 ដែលមានល្បឿនខ្លាំងក្លាដល់ទៅ 4.0GHz រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 16GB និងម៉េមូរីទំហំ 1TB PCle SSD ថែមទៀត។ វាមានល្បឿនខ្លាំងក្លាក្នុងការដំណើរការនូវមុខងារ Multitasking ដែលមានការឆ្លើយតបល្បឿនលឿន ហើយកុំព្យូទ័រ ZenBook 13 នេះនឹងមិនអោយលោកអ្នករង់ចាំយូរនោះទេ។

5. ថាមពលថ្មដែលប្រើប្រាស់បានពេញមួយថ្ងៃ

ជាមួយនឹងការរចនានៃការឌីស្សាញដ៏ស្រស់ស្អាតនោះ កុំព្យូទ័រ ZenBook 13 នេះមានការផ្តល់នូវថាមពលថ្មប្រើប្រាស់ដ៏អស្ចារ្យពេញមួយថ្ងៃតែម្តង។ វាមានប្រើប្រាស់ជាមួយនឹងថាមពលថ្ម 50Wh Lithium-Polymer ដែលធ្វើឱ្យកុំព្យូទ័រ ZenBook 13 ដែលមានអាចប្រើប្រាស់បានរយៈពេល 15 ម៉ោង។ វាអាចប្រើប្រាស់បានយូរជាងមុនដល់ទៅ 3X បើធៀបជាមួយនឹងថាមពលថ្មធម្មតាថែមទៀត។

6.ការតភ្ជាប់កាន់តែច្រើន

កុំព្យូទ័រ ZenBook 13 នេះភ្ជាប់ជាមួយនឹងរន្ធដោត USB Type-C (USB-C) ស៊េរីថ្មីដែលផ្តល់នូវការតភ្ជាប់កាន់តែងាយស្រួលបំផុត ។ វាអាចធ្វើការចែកចាយទិន្នន័យក្នុងការបញ្ចូនល្បឿនកាន់តែលឿនដែលមានល្បឿនលឿនជាងមុនដល់ទៅ 10X បើធៀបជាមួយនឹងរន្ធដោត USB 2.0 ។ បន្ទាប់ពីរន្ធ USB-C នេះ វាក៏មានរន្ធដោត USB 3.1 Gen 1 Type-A Ports ចំនួនពីរ និងរន្ធផត HDMI ហើយអ្នកអាចធ្វើការតភ្ជាប់ទៅកាន់ឧបករណ៍ជាច្រើន អេក្រង់ និង Projectors ថែមទៀត។ វាក៏មានកន្លែងសម្រាប់ MicroSD Card Reader កម្រិតខ្ពស់ដែលអាចអានទិន្នន័យលឿនមិនធម្មតានោះទេ។

7.ការប្រើប្រាស់នូវ Keyboard និង Touchpad 

កុំព្យូទ័រ ZenBook 13 នេះភ្ជាប់ជាមួយនឹងក្តារចុច Full-Size Backlit Keyboard ដែលងាយស្រួលក្នុងការវាយអក្សរថែមទៀត។ វាមានគម្លាតពីគ្នា 1.4mm Key ។ កុំព្យូទ័រនេះក៏ភ្ជាប់ជាមួយនឹង Precision Touchpad ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងការគ្រប់គ្រងកាន់តែរលូននោះ។ វាមានប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Palm-Rejection Technology ដែលការពារពីការប៉ះបញ្ជាតាមបាតៃ និងការទ្រទ្រង់នូវ Multi-Fingers Gestures និងការសរសេរដោយដៃថែមទៀត។

8. ការប្រើប្រាស់សេនស័រនៃប្រព័ន្ធស្កេនក្រយ៉ៅដៃ (Fingerprint Sensor)

ក្នុងការចូលទៅដំណើរការនៅក្នុងកុំព្យូទ័រ ZenBook 13 គឺមានសុវត្ថិភាពបំផុត។ នេះគឺដោយសារតែការប្រើប្រាស់នូវបច្ចេកវិទ្យាសេនស័រ Fingerprint sensor នៅក្នុង Touchpad និង Windows Hello ហើយវាមិនមានការវាយបញ្ចូលនូវលេខសម្ងាត់ Password នៅគ្រប់ពេលសម្រាប់ការ Login នោះទេ។ សម្រាប់សេនស័រនេះគឺមានភាពងាយស្រួលក្នុងការ Login សម្រាប់អ្នកប្រើប្រាស់។

9. ការប្រើប្រាស់នូវប្រព័ន្ធ Wi-Fi Master 

កុំព្យូទ័រ ZenBook 13 ប្រើប្រាស់នូវបច្ចេកវិទ្យា ASUS Wi-Fi Master Technology ដូចនេះអ្នកប្រើប្រាស់ពិតជាមានភាពរីករាយក្នុងការដំណើរការនូវការតភ្ជាប់ Wi-Fi Connections កាន់តែលឿន និងជឿជាក់បាន។ វាប្រើប្រាស់នូវបច្ចេកវិទ្យានេះដែលមានល្បៀនលឿនជាងមុនដល់ទៅ 6X ដែលមានល្បឿនដល់ទៅ 867Mbps ថែមទៀត។ ជាមួយនឹងបច្ចេកវិទ្យា Wi-Fi Master អ្នកអាចរីករាយក្នុងការ Stream ទៅលើវីដេអូ Full HD YouTube នៅក្នុងចម្ងាយ 300 ម៉ែត្រថែមទៀត៕

10. ប្រព័ន្ធសំឡេងដ៏អស្ចារ្យមិនគួរអោយជឿ

កុំព្យូទ័រ ZenBook 13 នេះប្រើប្រាស់នូវប្រព័ន្ធសំឡេង Harman Kardon Audio System ដែលអភិវឌ្ឍដោយក្រុមការងារ ASUS Golden Ear សម្រាប់ការអភិវឌ្ឍទៅលើបច្ចេកវិទ្យា ASUS Sonic Master Technology ដែលមានគុណភាពសំឡេងខ្លាំងជាងមុនដល់ទៅ 3.5X ថែមទៀត៕ 

ព័ត៌មានលំអិតសូមចូលទីនេះ៖ https://www.asus.com/Laptops/ASUS-ZenBook-13-UX331UAL/

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន