no-alternative title

ក្រុមហ៊ុន Razer បញ្ចេញនូវកុំព្យូទ័រយួរដៃ Blade gaming laptop ដែលមានការ Upgrade កាន់តែអស្ចារ្យ

យោងតាមការចេញផ្សាយរបស់ Engadget.com បាននិយាយថា Razer Blade បានវិលត្រឡប់មកវិញហើយ ហើយមានថែមទាំងបំពាក់នូវមុខងារថ្មីៗជាច្រើនដែលអ្នកពិតជាចង់ដឹងអំពីកុំព្យូទ័រលេងហ្គេម Gaming ថNotebook ស៊េរីថ្មីឆ្នាំ 2018 នេះ។ ក្រុមហ៊ុននេះ មានការកែប្រែទៅលើការរចនារូបរាងរបស់កុំព្យូទ័រយួរដៃនេះ កាន់តែប្រសើរថែមទៀត។ Notebook នេះ មានអេក្រង់គែមស្តើងនៅលើអេក្រង់ទំហំ 14-inch screen ដែលបង្ហាញខ្លួនកាលពីពេលមុននេះ។ ពេលនេះ អេក្រង់របស់កុំព្យូទ័រនេះ មានទំហំដល់ទៅ 15.6-inch display ជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើងបំផុត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កុំព្យូទ័រ Razer Blade គឺជាប្រភេទកុំព្យូទ័រលេងហ្គេមដែលមានទម្ងន់ស្រាលនៅក្នុងឆ្នាំនេះ ដូចគ្នាទៅនឹងកុំព្យូទ័រ Gigabyte Aero 15X និង MSI's GS65 Stealth Thin ផងដែរ។ ដូចអ្វីដែលអ្នកបានរំពឹងទុកនោះ ក្រុមហ៊ុន Razer ប្រើប្រាស់នូវបន្ទះឈីប Core i7-8750H CPU ជំនាន់ទី 8 ជាមួយនឹងក្រាហ្វិកកាតប្រភេទ NVIDIA GTX 1060 ឬ 1070 Max-Q GPUs ។ សម្រាប់អេក្រង់របស់វា គឺមានជាប្រភេទ 1080p 60Hz or 144Hz panel ឬប្រភទ 4K multi-touch ។ នេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុន Razer ធ្វើការប្រើប្រាស់នូវអេក្រង់ទំហំធំបែបនេះ ហើយវាមានទំងន់ 4.56 pounds សម្រាប់ប្រភេទ 1080p និងទម្ងន់ 4.73 pounds សម្រាប់ប្រភេទ 4K នោះ។

ក្រុមហ៊ុន Razer ក៏ធ្វើការប្រើប្រាស់នូវប្រព័ន្ធ vapor chamber cooler សម្រាប់ពង្រឹងទៅលើ GPU និង CPU ផងដែរ។ វាក៏មានការប្រើប្រាស់នូវកង្ហារដែលកាត់បន្ថយនូវសំឡេងរំខានថែមទៀត។ កុំព្យូទ័រស៊េរីថ្មីនេះមានការប្រើប្រាស់នូវតួខ្លួនធ្វើពីអាលុយមីញ៉ូម ហើយអេក្រង់របស់វាគឺជាប្រភេទ 100 % Adobe RGB និងការប្រើប្រាស់នូវក្តារចុច Blade's anti-ghosting keyboard ថែមទៀត។ កុំព្យូទ័រ Blade នេះមានតម្លៃ $1,899 នៅលើវេបសាយរបស់ក្រុមហ៊ុន Razer និងហាងលក់រាយផ្សេងនោះ។ សម្រាប់ម៉ូដែលនេះប្រើប្រាស់អេក្រង់ 60Hz 1080p screen និងក្រាហ្វិកកាតប្រភេទ GTX 1060 GPU ដែលមានកម្រិត 144Hz display និងក្រាហ្វិកកាន់តែលឿននោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន