no-alternative title

GF63 កុំព្យូទ័រយួរដៃជំនាន់ថ្មីរបស់ MSI មានគែមស្តើងបំផុត ដែលគ្រប់គ្នាមិនអាចមើលរំលងបានឡើយ

MSI GF63 គឺជាកុំព្យូទ័រលេងហ្គេមស៊េរីថ្មីរបស់ក្រុមហ៊ុន MSI ដែលមានទំងន់ត្រឹមតែ 1.86Kg និងកម្រាស់ស្តើងត្រឹមតែ 21.7 mm តែប៉ុណ្ណោះ។ កុំព្យូទ័រនេះ មានការរចនារូបរាងធ្វើពីលោហធាតុ និងការប្រើប្រាស់នូវ Keyboard ដ៏ស្រស់ស្អាត។ តួខ្លួនរបស់កុំព្យូទ័រនេះ ធ្វើពីអាលុយមីញ៉ូម និងមានទម្រង់ជា X-Shaped ដ៏ទាក់ទាញបំផុតសម្រាប់អ្នកប្រើប្រាស់។

រូបភាពពាណិជ្ជកម្ម
no-alternative title

កាន់តែពិសេសជាងនេះទៀតនោះ MSI GF63 ប្រើប្រាស់នូវបន្ទះឈីប Intel Hexa-Core Processor ជំនាន់ទី 8 ដែលមានការពង្រឹងទៅលើកម្លាំងម៉ាស៊ីនខ្លាំងក្លាជាងមុនដល់ទៅ 40% ដែលមានល្បឿនអស្ចារ្យបំផុតក្នុងការប្រើប្រាស់។ MSI GF63 ប្រើប្រាស់នូវក្រាហ្វិកកាតប្រភេទ NVIDIA GeForce GTX 10-Series ប្រភេទ GTX 1050 Ti/GTX 1050 ដែលមានការពង្រឹងទៅលើការរាប់នៃរង្វិល fps ថែមទៀត និងបង្កើនល្បឿនខ្លាំងក្លាជាងមុនដល់ទៅ 40%។ សមត្ថភាពរបស់ក្រាហ្វិកកាតនេះគឺខុសប្លែកពីក្រាហ្វិកកាតប្រភេទ 10 Series និង 900 Series ។

កុំព្យូទ័រលេងហ្គេមស៊េរីថ្មី MSI GF63 នេះ គឺមានស៊ុមព័ទ្ធអេក្រង់ដែលមានកម្រាស់ត្រឹមតែ 4.9mm ដែលវាពិតជាស្តើងបំផុតក្នុងការប្រើប្រាស់ ហើយវាផ្តល់នូវភាពរីករាយយ៉ាងពេញលេញតែម្តងសម្រាប់អ្នកលេងហ្គេមនោះ។ ក្រឡេកទៅមើលថាមពលថ្មរបស់កុំព្យូទ័រស៊េរីថ្មីនេះគឺអាចប្រើប្រាស់បានរយៈពេល 7 ម៉ោងដែលផ្តល់នូវថាមពលពេញលេញសម្រាប់ការធ្វើការងារ និងការកម្សាន្តនោះ។

អេក្រង់របស់កុំព្យូទ័រលេងហ្គេម MSI GF63 នេះជាប្រភេទ 15.6’’ IPS-Level Display ដែលផ្តល់នូវរូបភាពច្បាស់ពិតៗដែលអ្នកលេងហ្គេមអាចធ្វើការទស្សនាយ៉ាងត្រជាក់ចិត្តតែម្តង។ MSI GF63 ក៏ប្រើប្រាស់នូវបច្ចេកវិទ្យា MSI SHIFT ក្នុងការប្រើប្រាស់ថាមពលថ្ម និងប្រព័ន្ធម៉ាស៊ីនខ្លាំងក្លាតែម្តង។ បន្ថែមពីនេះ MSI GF63 ក៏មានការពង្រឹងទៅលើប្រព័ន្ធសំលេង NAHIMIC 3 ដែលនាំយកនូវសំលេង 3D Surround Sound នៅក្នុងការលេងហ្គេមសម្រាប់គ្រប់គ្រងតន្ត្រី ខ្សែភាពយន្ត និង Conference Calls ថែមទៀត។ កុំព្យូទ័រ MSI GF63 ក៏ប្រើប្រាស់នូវប្រព័ន្ធ Dragon Center 2.0 សម្រាប់ពង្រឹងទៅលើសមត្ថភាពក្នុងការលេងហ្គេមផងដែរ។ MSI GF63 ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Windows 10 Home/ Windows 10 Pro៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន