no-alternative title

ASUS ROG ស្មាតហ្វូនសំរាប់លេងហ្គេមស៊េរីថ្មី បានបង្ហាញខ្លួនជាផ្លូវការនៅព្រឹិត្តិការណ៍ Computex ជាមួយនឹងការចាប់អារម្មណ៍ខ្លាំងបំផុត

នៅក្នុងព្រឹត្តិការណ៍ Computex 2018 កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Asus បានបង្ហាញចេញហ្វូនស៊េរីថ្មី ROG Phone របស់ខ្លួន ដែលស្មាតហ្វូន ROG Phone នេះ គឺអាចធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Razer Phone បាននៅលើទីផ្សារ។ ស្មាតហ្វូននេះ គឺមានអេក្រង់កម្រិត 90Hz ដែលមានន័យថា អេក្រង់របស់វាអាចធ្វើការ Refresh បានកម្រិត 90 ដងក្នុងមួយវិនាទី ហើយវាដំណើរការនូវរូបភាពមានចលនាយ៉ាងរលូនថែមទៀត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន ROG Phone ប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 845 ទំហំ 2.96GHz សម្រាប់ការផ្តល់នូវល្បឿនកាន់តែខ្លាំងក្លាមួយកម្រិតថែមទៀតក្នុងការលេងហ្គេម នឹងប្រើប្រាស់នូវរ៉េមទំហំ 8GB អមមកជាមួយនូវបន្ទះឈីបចុងក្រោយបំផុត ដែលមានសមត្ថភាពខ្លាំងក្លាជាងស្មាតហ្វូន Porsche Design និង Huawei P20 Pro នៅក្នុងការលេងហ្គេមនោះ។ ដើម្បីបង្កើនល្បឿនទៅលើការលេងហ្គេមនេះ ក្រុមហ៊ុន Asus អនុញ្ញាតឱ្យអ្នកធ្វើការផ្លាស់ប្តូរទៅកាន់ “X Mode” នៅលើប្រព័ន្ធ HTC’s Edge Sense system ថែមទៀត។ ស្មាតហ្វូននេះ ក៏មានការពង្រឹងទៅលើ UI skin ហើយ X Mode នេះក៏គ្រប់គ្រងទៅលើប្រព័ន្ធត្រជាក់  AeroActive Cooler នៅលើស្មាតហ្វូននេះ។

ក្រុមហ៊ុន Asus ក៏បានធ្វើការបន្ថែមនូវមុខងារថ្មីដែលមានឈ្មោះថា AirTriggers សម្រាប់ធ្វើការគ្រប់គ្រងទៅលើប៊ូតុងហ្គេមផងដែរ។ ស្មាតហ្វូនROG Phone នេះ ក៏អាចប្រើប្រាស់ជាមួយដៃហ្គេម Gamevice controller និង WiGig Dock សម្រាប់ធ្វើការភ្ជាប់ជាលក្ខណៈ Wireless ផងដែរ។ ស្មាតហ្វូននេះ ក៏អាចធ្វើការភ្ជាប់ទៅកាន់ dual-screen device ដែលក្រុមហ៊ុន Asus ហៅថា TwinView Dock នោះ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ  6-inch, 1080p screen ដូចគ្នាទៅនឹងស្មាតហ្វូន ROG Phone និងថាមពលថ្ម 6,000mAh ថែមទៀត។

ស្មាតហ្វូន ROG Phone ក៏អាចធ្វើការតភ្ជាប់ទៅកាន់ monitor, keyboard និង mouse ឬតាមរយៈ auxiliary display ទៅកាន់ PC របស់អ្នកផងដែរ។ ស្មាតហ្វូននេះក៏មានរន្ធ USB-C connector ថែមទៀត។ សម្រាប់តម្លៃរបស់ស្មាតហ្វូន ROG Phone គឺ មិនទាន់ប្រកាសបង្ហាញខ្លួននៅឡើយទេនៅក្នុងព្រឹត្តិការណ៍ Computex នៅឡើយទេ ប៉ុន្តែស្មាតហ្វូននេះ អាចនឹងដាក់លក់នៅក្នុងត្រីមាសទី 3 នៅឆ្នាំនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន