no-alternative title

MSI GF63 និង PS42 ដែលជាកុំព្យូទ័រយួដៃស៊េរីថ្មី ដែលមានគែមស្តើងបំផុត បានក្លាយជាផលិតផលចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍ Computex 2018

MSI ដែលជាក្រុមហ៊ុនឈានមុខគេនៅក្នុងផ្នែក Hardware សម្រាប់ការលេងហ្គេមនោះ បានធ្វើការបង្ហាញនូវកុំព្យូទ័រស៊េរីថ្មីរបស់ខ្លួនចំនួនពីរម៉ូដែលនៅក្នុងព្រឹត្តិការណ៍ Computex 2018 នោះគឺម៉ូដែល GF63 និង PS42 ។ សម្រាប់កុំព្យូទ័រស៊េរីថ្មីទាំងពីរនេះ គឺជាកុំព្យូទ័រយួដៃ មានគែមយ៉ាងស្រស់ស្អាតប្រភេទ edge-to-edge aesthetics ដែលធ្វើឱ្យវាមើលទៅគឺតូច និងមានទំងន់ស្រាលថែមទៀតផង។ សម្រាប់កុំព្យូទ័រ GS65 ជំនាន់មុននេះ ក្រុមហ៊ុនបច្ចេកវិទ្យា MSI ក៏បន្ថែមនូវស្តង់ដារថ្មីសម្រាប់កុំព្យូទ័រជំនាន់ថ្មីនេះជាប្រភេទ "Thin Bezel Gaming" ផងដែរ។ រហូតមកដល់ពេលនេះ MSI GF63 និង PS42 បានក្លាយជាផលិតផល ដែលមានការចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍ Computex 2018។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

GF63: កុំព្យូទ័រលេងហ្គេមដែលមានទំងន់ស្រាលបំផុតក្នុងការប្រើប្រាស់

សម្រាប់ម៉ូដែលនៃកុំព្យូទ័រស៊េរីថ្មី GF63 ដែលធ្វើការប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍ Computex គឺមានអេក្រង់ទំហំ 15.6" ultra slim footprint ដែលមានគែមស្តើង និងមានទំងន់តិចជាង 2 Kg ។ នៅក្នុងការពង្រឹងទៅលើល្បឿនដំណើរការ និង DNA របស់ក្រុមហ៊ុន MSI នេះ កុំព្យូទ័រស៊េរីថ្មី GF63 ប្រើប្រាស់នូវបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 8 និងក្រាហ្វិកកាតប្រភេទ NVIDIA® GeForce® GTX 1050 Ti graphics និងការប្រើប្រាស់ថាមពលថ្មបានរយៈពេល 7 ម៉ោងថែមទៀត។ កុំព្យុទ័រ GF63 ផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់អ្នកលេងហ្គេមកាន់តែអស្ចារ្យថែមទៀត។

កុំព្យូទ័រស៊េរីថ្មីនេះប្រើប្រាស់នូវតួខ្លួនដែលមានអាលុយមីញ៉ូមជាមួយនឹងការប្រើប្រាស់ម៉ាកសញ្ញានាគក្រហម signature red dragon shield ហើយវាក៏ប្រើប្រាស់នូវប្រព័ន្ធ MSI Dragon Center 2.0 ដែលផ្តល់នូវការលេងហ្គេមកាន់តែអស្ចារ្យបំផុត។ កុំព្យូទ័រ GF63 នេះផ្តល់នូវល្បឿននៃការលេងហ្គេមមិនធម្មតានោះទេ។

PS42: កុំព្យូទ័រស៊េរីថ្មីដែលមានតួខ្លួនស្រស់ឆើតឆាយបំផុត

PS42 គឺជាកុំព្យូទ័រស៊េរីថ្មីដែលដាក់តាំងបង្ហាញនៅក្នុងស្តង់នៃក្រុមហ៊ុន MSI Computex ដែលមានតួខ្លួនពណ៌ប្រផេះយ៉ាងទាក់ទាញ។ វាស្ថិតនៅក្នុងប្រភេទនៃ “Prestige” Series ហើយកុំព្យូទ័រ PS42 នេះបង្ហាញអំពីលក្ខណៈពិសេសសម្រាប់កុំព្យូទ័រលេងហ្គេមត្រកូល MSI នោះ។ កុំព្យូទ័រនេះគឺមានទំងន់ 1.19 kg និងកម្រាស់ 15.9mm ខណៈពេលដែលវាអាចប្រើប្រាស់នូវថាមពលថ្មបានចំនួនច្រើនជាង 10 ម៉ោងថែមទៀត។ PS42 គឺប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ fingerprint sensor សម្រាប់ប្រព័ន្ធសុវត្ថិភាព ក្រាហ្វិកកាតប្រភេទ NVIDIA® GeForce® discrete graphics និងបន្ទះឈីប Intel® Core™ i7 processor ជំនាន់ទី 8 ។ កុំព្យូទ័រ MSI PS42 គឺមានរូបរាងស្រស់ឆើតឆាយបំផុតក្នុងការប្រើប្រាស់។

ការពង្រីកសមត្ថភាពខ្លាំងជាងកុំព្យូទ័រលេងហ្គេម

ក្រុមហ៊ុន MSI ក៏មានការពង្រឹងទៅលើកម្មវិធី Software ថ្មីដែលមានឈ្មោះថា MSI APP Player ។ វាក៏មានការសហការជាមួយនឹង BlueStacks ខណៈពេលដែលកម្មវិធី MSI APP Player អាចធ្វើឱ្យការលេងហ្គេមកាន់តែអស្ចារ្យ និងភាពរីករាយបំផុត។ សម្រាប់អ្នកលេងហ្គេមតាមទូរស័ព្ទនឹងរីករាយជាមួយនឹងការលេងហ្គេមកាន់តែប្រសើរជាមួយអេក្រង់ទំហំធំ និងការគ្រប់គ្រងកាន់តែងាយស្រួលជាមួយនឹងការប្រើប្រាស់នូវក្តារចុច RGB keyboard lighting ថែមទៀត។ កុំព្យូទ័រលេងហ្គេមរបស់ក្រុមហ៊ុន MSI នេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យា Killer Wireless xTend Technology ចុងក្រោយបំផុតដែលពង្រឹងទៅលើបណ្តាញ Network និងការលេងហ្គេមអនឡាញកាន់តែពិសេសថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន