no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ASUS VivoBook S15 មកដល់ថ្មី! មានកម្រ៉ាស់ស្តើង មានព័ណ៍ឃ្ជូតៗ និងមានសមត្ថភាពខ្លាំង ធានាថា ដកចិត្តមិនរួចទេ!

ប្រសិនបើមានកុំព្យូទ័រណាមួយដែលបង្ហាញអំពីតើអ្នកជាអ្នកណានោះ វាប្រាកដជាកុំព្យូទ័រស៊េរីថ្មី ASUS VivoBook Series។ កុំព្យូទ័រស៊េរីថ្មី VivoBook S15 បន្ថែមនូវលក្ខណៈពិសេសនៃជីវិតរបស់អ្នកដូចគ្នាទៅនឹងស្ទាយ៍នៃជីវតិរបស់អ្នក។ កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រស៊េរីថ្មីនេះគឺមានការរចនារូបរាងយ៉ាងស្រស់ស្អាតជាមួយនឹងពណ៌ដ៏ស្រស់ទាក់ទាញ ហើយវាក៏មានការប្រើប្រាស់ជាមួយនឹងអេក្រង់ស៊េរីថ្មី NanoEdge display ដល់ទៅ 3 ជ្រុង និង ErgoLift ថែមទៀត។ សម្រាប់កុំព្យូទ័រស៊េរីថ្មី VivoBook S15 នេះមានសមត្ថភាពខ្លាំងក្លា ស្ទាយ៍ដ៏ទាក់ទាញ និងគួរអោយចង់ប្រើប្រាស់ថែមទៀត។

កុំព្យូទ័រដែលបង្ហាញអំពីស្ទាយ៍របស់អ្នក

កុំព្យូទ័រ VivoBook S15 ស៊េរីថ្មីនេះ មិនមែនមានការរចនារូបរាងធម្មតានោះទេ។ ផ្ទុយទៅវិញ កុំព្យូទ័រស៊េរីថ្មីនេះគឺអាចបង្ហាញអំពីស្ទាយ៍របស់អ្នកបាន ហើយវាក៏មានពណ៌យ៉ាងទាក់ទាញផងដែរ។ កុំព្យូទ័រ VivoBook S15 ស៊េរីថ្មីនេះមាន 5 ពណ៌គឺ Firmament Green, Star Grey, Silver Blue, Gun Metal និង Icicle Gold យ៉ាងទាក់ទាញដែលបង្ហាញទៅកាន់ពិភពលោកនេះថាអ្នកគឺជាអ្នកណានោះ។ មិនថាអ្នកជ្រើសរើសពណ៌មួយណានោះទេ វានឹងបង្ហាញអំពីពណ៌ដ៏ស្រស់ស្អាតសក្តិសមជាមួយលោកអ្នកជានិច្ច។ កុំព្យូទ័រ VivoBook S15 ស៊េរីថ្មីនេះគឺមានសមត្ថភាពខ្លាំងក្លា និងការប្រើប្រាស់នូវមុខងារកាន់តែច្រើនលើសពីការរំពឹងទុកថែមទៀត។ ក្រុមវិស្វករប្រើប្រាស់នូវ ErgoLift ដែលអាចធ្វើការបត់បែនមានភាពងាយស្រួលគ្រប់ពេលវេលាថែមទៀត។ វាក៏មានការប្រើប្រាស់ជាមួយនឹងប្រព័ន្ធ Optimized Cooling System សម្រាប់ផ្តល់នូវភាពត្រជាក់ដល់ម៉ាស៊ីនថែមទៀត។

កុំព្យូទ័រ VivoBook S15 ស៊េរីថ្មីនេះ ដែលមានកម្រ៉ាស់ស្តើង និងទំងន់ស្រាលបំផុត

កុំព្យូទ័រ VivoBook S15 ស៊េរីថ្មីនេះគឺមានរូបរាងស្តើង និងងាយស្រួលកាន់បំផុត។ កុំព្យូទ័រនេះអាចប្រើប្រាស់ដាក់នៅក្នុងកាបូបបានយ៉ាងងាយស្រួលគ្រប់ទីកន្លែង។ កុំព្យូទ័រនេះមានកម្រាស់ត្រឹមតែ 18mm និងមានទំងន់ត្រឹមតែ 1.8kg តែប៉ុណ្ណោះ។ អេក្រង់ស៊េរីថ្មី NanoEdge display ត្រូវប្រើប្រាស់នៅកុំព្យូទ័រ VivoBook S15 ស៊េរីថ្មីដែលធ្វើឱ្យគែមរបស់វាពិតជាស្តើងបំផុត។ វាក៏មានការប្រើប្រាស់ជាមួយនឹងអេក្រង់ NanoEdge display ដែលមានគែម 3 ជ្រុងថែមទៀត។ វាមានអេក្រង់ទំហំ 86% បើធៀបទៅនឹងតួខ្លួនរួមជាមួយនឹងអេក្រង់ទំហំ 15.6’’ ជាមួយនឹងកម្រិត Wide Viewing Angle ដល់ទៅ 178 ដឺក្រេ ហើយវាផ្តល់នូវការទស្សនាដ៏ជក់ចិត្ត និងពណ៌យ៉ាងទាក់ទាញសម្រាប់ការកម្សាន្តរបស់អ្នកគ្មានដែនកំណត់នោះទេ។

កម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លាគ្មានគូប្រៀបរបស់កុំព្យូទ័រស៊េរីថ្មីនេះ

កុំព្យូទ័រ VivoBook S15 ស៊េរីថ្មីនេះជួយលោកអ្នកក្នុងការឆ្ពោះទៅកាន់មួយជំហានទៀតនៅក្នុងការប្រើប្រាស់របស់អ្នក។ ជាមួយនឹងការប្រើប្រាស់នូវបន្ទះឈីប  Intel® Core™ processors ជំនាន់ទី 8 និងក្រាហ្វិកកាតប្រភេទ NVIDIA® discrete graphics ដែលជួយលោកអ្នកក្នុងការដំណើរការនូវមុខងារ multitasking ការកែប្រែទៅលើរូបភាព និងវីដេអូ ឬការលេងហ្គេមជាដើម។ កុំព្យូទ័រ VivoBook S15 ស៊េរីថ្មីនេះមានរ៉េមទំហំ 16GB និងប្រព័ន្ធប្រតិបត្តិការ Windows 10 Pro ផងដែរ។

បើក្រឡេកទៅមើលនៅលើថាសរឹងរបស់កុំព្យូទ័រ VivoBook S15 ស៊េរីថ្មីនេះវិញគឺជាប្រភេទ Dual Storage ដែលមានការប្រើប្រាស់ SSD និង HDD ។ លោកអ្នកអាចធ្វើការតម្លើងនូវកម្មវិធី Apps ជាច្រើននៅលើ SSD ជាមួយនឹងការដំណើរការល្បឿនលឿន និងការប្រើប្រាស់នូវ HDD ក្នុងការរក្សាទុកនូវរូបភាព អាល់ប៊ុម តន្ត្រី និងខ្សែភាពយន្តជាច្រើន។ វាដំណើរការស្ងាត់ និងគួរឱ្យជឿជាក់បំផុតទៅលើសមត្ថភាព ពិសេសនៅក្នុងការ Bootup នៅលើម៉ាស៊ីននេះនោះ។ កុំព្យូទ័រនេះមាន HDD 2TB+SSD 512GB ។

ការប្រើប្រាស់នូវប្រព័ន្ធ Wi-Fi Master ល្បឿនលឿននឹកស្មានមិនដល់

កុំព្យូទ័រ VivoBook S15 ស៊េរីថ្មីនេះជួយលោកអ្នកក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងប្រព័ន្ធ Wireless Networking និងការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា ASUS Wi-Fi Master technology4 ដែលផ្តល់នូវល្បឿនលឿន និងការតភ្ជាប់ដ៏ជឿជាក់បំផុតទោះបីវាមានចម្ងាយឆ្ងាយក៏ដោយ។ នៅពេលដែលអ្នកប្រើប្រាស់នូវ USB 3.0 នោះ អ្នកនៅតែអាចធ្វើការតភ្ជាប់កុំព្យូទ័របានចម្ងាយ 225 ម៉ែត្រចេញពី Router និងចម្ងាយ 65 ម៉ែត្រចេញពីកុំព្យូទ័រធម្មតានោះ។ វាមានល្បឿនលឿនជាងការប្រើប្រាស់ 802.11n ដល់ទៅ 6 ដង និងល្បឿន 867 Mbps និងប្រព័ន្ធ 802.11 ac 2x2 Dual-Band Wi-Fi ដ៏ខ្លាំងក្លាបំផុត។

ប្រព័ន្ធសំលេង SonicMaster ដ៏ពិរោះរណ្តំចិត្ត និងប្រព័ន្ធសុវត្ថិភាព

ASUS SonicMaster គឺជាការច្របាច់បញ្ចូលគ្នានៃប្រព័ន្ធ Hardware, Software និង Audio Tuning ជាមួយនឹងគោលដៅក្នុងការផ្តល់នូវប្រព័ន្ធសំលេងដ៏ល្អឥតខ្ចោះក្នុងការប្រើប្រាស់។ វាក៏មានការប្រើប្រាស់នូវ professional-grade codec ក្នុងការធានាទៅលើការ Encoding និង Decoding ហើយវាជួយកាត់បន្ថយទៅលើការរំខាន និងការពង្រឹងទៅលើសំលេងកាន់តែច្បាស់រងំទាក់ចិត្តដែលអ្នកចង់បាន។ .

VivoBook S15 មានការរចនាជាមួយនឹងការប្រើប្រាស់នូវ  full-size backlit keyboard ដែលផ្តល់នូវភាពងាយស្រួលក្នុងការវាយទៅលើ Key និងការប្រើប្រាស់នូវប្រព័ន្ធ Fingerprint Sensor នៅលើ Touchpad ដែលមានភាពលឿន និងការធានាទៅលើការ Login កាន់តែមានសុវត្ថិភាពផងដែរ។ វាក៏មានការប្រើប្រាស់ជាមួយនឹង USB Type-C™ (USB-C™) port ដែលធានាល្បឿនលឿនក្នុងការបញ្ជូនទិន្នន័យ ខណៈពេលដែលមុខងារ fast-charging feature ក៏ជួយបញ្ចូលថាមពលបានដល់ទៅ 60% នៅក្នុងរយៈពេលត្រឹមតែ 49 នាទីប៉ុណ្ណោះ៕

 

 

no-alternative title
ព័ត៌មានពាណិជ្ជកម្ម