no-alternative title

ម៉ោះៗ ងាកមកចាប់អារម្មណ៍ជាមួយនឹងវត្តមានផលិតផលថ្មីៗរបស់ក្រុមហ៊ុន hoco ទាំងអស់គ្នា! ថាតើពិសេសអ្វីខ្លះ?

មើលតាមតែរូបភាពក៏អាចសន្មត់បានថា HOCO LS14 Portable Type-C Male to Type-C Female + 3.5mm Female គឺជាឧបករណ៍មួយប្រភេទថ្មីនេះ ត្រូវបានក្រុមហ៊ុន Hoco ធ្វើការរចនាផលិតឡើង សម្រាប់ធ្វើការចម្លងទិន្នន័យ ការសាកថ្មទូរស័ព្ទ និងអាចស្តាប់កាសបានក្នុងពេលតែមួយ តាមរយះរន្ធ USB Type-C Male ទៅកាន់រន្ធ Type-C Female និង 3.5mm Female ​ដែលអាចស្តាប់ចម្រៀងបានយ៉ាងពិរោះរណ្តំចិត្តតែម្តង។ HOCO LS14 Portable Type-C Male to Type-C Female + 3.5mm Female Adapter ​ត្រូវបានផលិត និងស្រោបដោយ ABS ធន់ក្នុងការប្រើប្រាស់ ងាយស្រួលដោតភ្ជាប់ជាមួយនឹងកុំព្យួទ័រ ទូរស័ព្ទមួយចំនួន ដែលប្រើប្រាស់រន្ធ USB Type-C ​ផងដែរ។ ដូច្នេះ ជាមួយនឹងឧបករណ៍ថ្មីមួយប្រភេទនេះ ក៏កាន់តែផ្តល់ភាពងាយស្រួលសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ចំណេញបានកាន់តែច្រើនជាងមុន របស់តែមួយ តែមានមុខងារច្រើន សម្រាប់បំពេញបានច្រើនក្នុងពេលតែមួយ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមណែនាំនូវខ្សែសាកថ្មម៉ូដែលថ្មីមួយ ពីក្រុមហ៊ុន Hoco ដែលត្រូវបានរចនាកាន់តែស៊ីវិល័យ មានភាពងាយស្រួលក្នុងការប្រើប្រាស់ ព្រោះវាមានរូបរាងបែប 90 ដឺក្រេ ងាយស្រួលក្នុងការដោតសាកថ្មទូរស័ព្ទបានយ៉ាងងាយស្រួល។ HOCO U37 90 Degree Right Angled Micro USB Charging ជាខ្សែសាកដ៏ពិសេសមានប្រវែង 1.2 ម៉ែត្រ មានឌុយសម្រាប់ដោតជាមួយរន្ធ Micro USB, USB 2.0 ធន់ក្នុងការប្រើប្រាស់ មិនងាយយារដាច់ឡើយ ដោតទ្រទ្រង់ជាមួយមុខងារ 2.4A fast charging សាកថ្មបានឆាប់ពេញនិងចម្លងទិន្នន័យបានលឿនរហ័សទាន់ចិត្តផងដែរ។ ហើយខ្សែ HOCO U37 90 Degree Right Angled Micro USB Charging អាចប្រើប្រាស់ជាមួយនឹងម៉ូដែលទូរស័ព្ទដូចជា Samsung Sony LG Huawei និងស្មាតហ្វូនផ្សេងទៀត ដែលប្រើប្រាស់រន្ធសម្រាប់ដោតឌុយប្រភេទទាំងនេះ

មកចាប់អារម្មណ៍ជាមួយនឹងកាសប្រភេទ HeadPhone ម៉ូដែលថ្មីពីក្រុមហ៊ុន Hoco ដែលត្រូវបានផលិតឡើងយ៉ាងប្រណិតបំផុត ផ្តល់ភាពងាយស្រួលក្នុងការពាក់ជាប់នឹងក្បាល មិនធ្វើឲ្យឈឺត្រចៀកទៀតឡើយ។ HOCO W13 Fanmusic Bluetooth Headset  ត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាតភ្ជាប់តាមរយះ​ Bluetooth ​មានភាពងាយស្រួលក្នុងការតភ្ជាប់បានរហ័ស និងមានលទ្ធភាពអាចភ្ជាប់ដោយខ្សែ Wired បានយ៉ាងងាយស្រួលផងដែរ ជាមួយសមត្ថភាពក្នុងការផ្តល់ជូននូវកម្រិតសម្លេងស្រាលស្រទន់គួរឲ្យចង់ស្តាប់។ ជាមួយនឹងរូបរាងបែបស៊ីវីល័យហើយនោះ វាក៏ត្រូវបានបំពាក់មកជាមួយថ្មប្រភេទ 300mAh ដែលមានសមត្ថភាព ផ្តល់ជូននូវការស្តាប់កម្សាន្តនិងការសន្ទនាបានកាន់តែយូររហូតដល់​10ម៉ោង ដោយអាចសន្ទន​ា ស្តាប់តន្រ្តី ដោយគ្រាន់តែចំណាយពេលសាកថ្មត្រឹមតែ3ម៉ោងប៉ុណ្ណោះ។ ដូច្នេះ​ លោកអ្នកអាចមានពេលវេលាសម្រាប់កម្សាន្តបានគ្រប់ពេល ជាមួយនឹងកាសម៉ូដែលថ្មីនេះ អាចឲ្យលោកអ្នកធ្វើការបណ្ដើរ និងស្តាប់ចម្រៀងបណ្ដើរ បានយ៉ាងរីករាយផងដែរ។

រាល់ផលិតផល HOCO ខាងលើអាចរកជាវបាននៅ៖ HOCO Show Room, ព័ត៍មានបន្ថែម សូមទំនាក់នងលេខទូរស័ព្ទ៖ 092 566 655 / 096 65 666 55  អាសយដ្ឋាន៖ ផ្ទះលេខ 804 ផ្លូវ 128 ( ផ្លូវកម្ពុជាក្រោម ជាប់ស្ថានីយប្រេង Total ) 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន