no-alternative title

MSI GF72 8RE កុំព្យូទ័រស៊េរីថ្មី ដែលផ្តល់នូវភាពរីករាយគ្មានដែនកំណត់! អាចរកជាវបាននៅហាង Chantra Store

បើនិយាយអំពីក្រុមហ៊ុន MSI ពិសេសសម្រាប់អ្នកដែលចូលចិត្តលេងហ្គេមនោះគឺពិតជាស្គាល់ឈ្មោះម៉ាកយីហោរបស់ក្រុមហ៊ុននេះគ្រប់ៗគ្នាតែម្តង។ ថ្មីៗនេះ ក្រុមហ៊ុនដ៏ល្បីឈ្មោះនេះបញ្ចេញនូវកុំព្យូទ័រ GF72 8RE ដែលជាម៉ូដែលថ្មីមានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់។ កុំព្យូទ័រ GF72 8RE នេះមានអេក្រង់ទំហំ 17.3’’ Full HD(1920x1080) ជាមួយនឹង 120Hz Refresh Rate និងកម្រិត 3ms Response Time ផងដែរ។ កុំព្យូទ័រនេះប្រើប្រាស់នូវក្រាហ្វិកកាតប្រភេទ GeForce GTX 1060 6GB GDDR5 និងបន្ទះឈីប Intel Core i7 Processor ចុងក្រោយបំផុតនៅលើប្រព័ន្ធប្រតិបត្តិការ Windows 10 Home / Windows 10 Pro នោះ។ 

កុំព្យូទ័រនេះប្រើប្រាស់នូវបច្ចេកវិទ្យា VR Ready សម្រាប់ជំនួយទៅលើការលេងហ្គេម ក្តារចុច RGB Gaming Keyboard របស់ក្រុមហ៊ុន SteelSeries និងបច្ចេកវិទ្យា Cooler Boost 4 Technology និង Dragon Center 2.0 ផងដែរ។ វាក៏ប្រើប្រាស់នូវប្រព័ន្ធសំឡេង Nahimic 3 Audio Technology និងការតភ្ជាប់ទៅកាន់អេក្រង់ Matrix Display កម្រិត 4K បានចំនួន 2 ផងដែរ។ កុំព្យូទ័រនេះប្រើប្រាស់នូវរន្ធដោត USB 3.1Gen 2 Type-C ហើយនឹងមានការពង្រឹងទៅលើការប្រើប្រាស់ Intel Wireless-AC 9560 (2*2 a/c) + BT5 ផងដែរ។ កុំព្យូទ័រនេះ ពិតជាសក្តិសមបំផុតក្នុងការប្រើប្រាស់។

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រលេងហ្គេមដែលមានកម្រិត 120Hz 3ms ដំបូងបំផុតក្នុងពិភពលោក

នេះគឺជាកុំព្យូទ័រលេងហ្គេមដែលមានអេក្រង់កម្រិត Full HD ដែលមានកម្រិត 120Hz Refresh Rate និងកម្រិត 3ms Response Time Panel  នោះ។ សមត្ថភាពរបស់កុំព្យូទ័រលេងហ្គេម គឺអាចដំណើរការគណនាកម្រិតរូបភាព និងវីដេអូ បានលឿន Smooth ហើយនឹងមានការប្រើប្រាស់ពេញលេញកម្រិត 94% NTSC Color Gamut ដែលជួយលោកអ្នកអោយទទួលបានការកម្សាន្តពេញលេញតែម្តង។

ការប្រើប្រាស់បន្ទះឈីប Intel Core i7 Processors ជំនាន់ទី 8 និងក្រាហ្វិកកាតចុងក្រោយល្បឿនខ្លាំងក្លា

នៅក្នុងការបោះជំហានដ៏ខ្លាំងក្លារបស់ក្រុមហ៊ុន MSI ក្នុងការបំពាក់នូវបន្ទះឈីប Hexa Core Processor ដែលមានល្បឿនខ្លាំងក្លាជាងមុនដល់ទៅ 40% នោះ។ វាពិតជាអស្ចារ្យមិនធម្មតានោះទេ។ បន្ថែមពីនេះទៀតនោះ កុំព្យូទ័រស៊េរីថ្មីនេះក៏ប្រើប្រាស់នូវក្រាហ្វិកកាតប្រភេទ GeForce GTX 1060 6GB GDDR5 ចុងក្រោយបំផុតរបស់ក្រុមហ៊ុន  NVIDIA និងបច្ចេកវិទ្យា Cooler Boost សម្រាប់ជំនួយទៅលើម៉ាស៊ីនកាន់តែខ្លាំងក្លាបំផុត។ បើក្រឡេកមើលរូបរាងរបស់កុំព្យូទ័រនេះគឺមានការរចនាជាមួយនឹងពណ៌ប្រផេះយ៉ាងរលើបរលោងគួរឱ្យចង់ប្រើប្រាស់មែនទែនពិសេសគែការលេងហ្គេមកាន់តែមានទំនុកចិត្តថែមទៀត។

កាន់តែអស្ចារ្យជាមួយនឹងការលេងហ្គេម 3D 

TriDef VR នឹងជួយអ្នកលេងហ្គេមអោយទទួលបានការលេងហ្គេម 3D ប្រកបដោយប្រសិទ្ធិភាពជាមួយនឹងការប្រើប្រាស់ HMD នោះ។ នៅក្នុងការតភ្ជាប់ DirectX 9,10 និង 11 អាចធ្វើការបង្កើតនូវរូបភាព 3D យ៉ាងអស្ចារ្យដោយប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុនGenMe នោះ។ វាក៏អាចប្រើប្រាស់ជាមួយនឹង Oculus Rift និង HTC Vive ផងដែរ។ 

ការប្រើប្រាស់មុខងារ Multi-Task បានអេក្រង់ម៉ូនីទ័រចំនួន 3

លោកអ្នកអាចធ្វើការពង្រីកនូវការលេងហ្គេមរបស់អ្នកកាន់តែអស្ចារ្យមួយកម្រិតទៀត។ ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា MSI Innovative Matrix Display មានការប្រើប្រាស់ជាមួយនឹងអេក្រង់បានពីរផ្សេងទៀតតាមរយៈការប្រើប្រាស់នូវរន្ធ 1x HDMI Port និង 1x Mini DisplayPort 1.2 នេះ។ ការប្រើប្រាស់នូវមុខងារ Multi-Task នេះគឺល្អបំផុតសម្រាប់ការលេងហ្គេមកាន់តែមានប្រសិទ្ធិភាពនោះ។ វាអាចធ្វើការភ្ជាប់កុំព្យូទ័រនេះទៅកាន់ HDTV Display ហើយបច្ចេកវិទ្យា Matrix Display នេះទ្រទ្រង់នូវកម្រិត 4K ជាមួយនឹងកម្រិតភាពច្បាស់ 3840x2160 ផងដែរ។ MSI Matrix Display គឺល្អបំផុតសម្រាប់ការលេងហ្គេម និងការកម្សាន្តគ្មានដែនកំណត់។

ការទ្រទ្រង់នូវម៉េមូរី DDR IV 8GB (2666MHz)ចុងក្រោយបំផុត

ការដំណើរការល្បឿនខ្លាំងក្លាបំផុតនៅលើកុំព្យូទ័រ Notebook ដែលទ្រទ្រង់នូវម៉េមូរីប្រភេទ DDR IV 8GB (2666MHz)ដែលមានការបង្កើនល្បឿន Read 32GB/s និងល្បឿន Write 36GB/s នោះ។ ជាមួយនឹងម៉េមូរីនេះ គឺមានល្បឿនលឿនជាងមុន 40% បើធៀបជាមួយនឹង DDR3-1600 ហើយម៉េមូរី DDR IV 8GB (2666MHz)នឹងធ្វើឱ្យការលេងហ្គេមរបស់អ្នកខ្លាំងក្លាថែមមួយកម្រិតទៀត។ ក្រុមហ៊ុនMSI ក៏ប្រើប្រាស់នូវបច្ចេកវិទ្យាផ្តាច់មុខ MSI SHIFT Technology ក្នុងការជម្រុញប្រព័ន្ធនេះអោយខ្លាំងក្លាជាពិសេសកាត់បន្ថយសំឡេង និងកម្តៅបានយ៉ាងមានប្រសិទ្ធិភាព។ វាអាចជួយអោយការលេងហ្គេមបានកាន់តែយូរផងដែរដោយសារតែវាសន្សំសំចៃទៅលើថាមពលថ្ម។ អ្នកអាចដំណើរការវាបានដោយគ្រាន់តែចុច FN + F7 ឬចូលទៅក្នុង Dragon Center នោះ។

ការប្រើប្រាស់ USB Type-C ដែលមានល្បឿនលឿនខ្លាំងក្លាក្នុងការប្រើប្រាស់

សម្រាប់ SuperSpeed+ Transfer Mode ថ្មីបំផុតដែលប្រើប្រាស់នូវការបញ្ជូនទិន្នន័យដល់ទៅ 10Gbps ដែលលឿនជាងការប្រើប្រាស់ USB 2.0 ដល់ទៅ 20X ។ សម្រាប់រន្ធ USB Type-C Port នេះគឺមានទំហំតូចជាងរន្ធដោត Type-A Port ប៉ុន្តែវាមានការប្រើប្រាស់កាន់តែមានភាពងាយស្រួលជាង។ វាក៏មានរន្ធដោត USB 3.1 សម្រាប់ការតភ្ជាប់ជាមួយនឹង USB 3.0 ឬ USB 2.0 ផងដែរ។

ការប្រើប្រាស់បច្ចេកវិទ្យា Cooler Boost 4 សម្រាប់ប្រព័ន្ធត្រជាក់របស់ម៉ាស៊ីន

អ្វីក៏ដោយដែលមានថាមពលខ្លាំងក្លាគឺតែងតែបញ្ចេញនូវកំដៅច្រើនក្នុងការប្រើប្រាស់។ ដូចនេះ ក្រុមហ៊ុនបច្ចេកវិទ្យា MSI ក៏ប្រើប្រាស់នូវបច្ចេកវិទ្យាផ្តាច់មុខ Cooler Boost 4 សម្រាប់ផ្តល់ភាពត្រជាក់ដល់ម៉ាស៊ីនជាពិសេសជំនួយភាពត្រជាក់ទៅដល់ GPU និង CPU ផងដែរ។ លោកអ្នកអាចចុចនៅលើ Fan Boost Button សម្រាប់ការដំណើរការនូវកង្ហារភ្លោះ និងរន្ធកំដៅ 6 រន្ធនេះផងដែរ។

ការទទួលបានបទពិសោធន៍អស្ចារ្យនៅក្នុងការលេងហ្គេម

ជាមួយនឹងការពង្រឹងទៅលើ Multichannel Audio Engine នៅលើវីដេអូហ្គេមកម្រិត VR របស់អ្នកជាមួយនឹង Nahimic VR ។សម្រាប់ VR ហ្គេមរបស់អ្នកនឹងទ្រទ្រង់នូវកម្រិតសំឡេង 7.1 Audio Surround ផងដែរ។ Nahimic VR គឺជាដំណោះស្រាយទៅលើប្រព័ន្ធសំឡេងដំបូងបំផុតក្នុងលោកដែលអាចនាំយកនូវកម្រិតសំឡេង 7.1 Sound ទៅកាន់ Stereo Headset របស់អ្នកបាននោះ។ វាមានការពង្រឹងទៅលើប្រព័ន្ធ 3D Sound Field នៅលើរន្ធ HDMI និង USB ផងដែរ។ 

ការប្រើប្រាស់ប្រព័ន្ធសំឡេងកាន់តែខ្លាំងក្លា ពិរោះគ្មានគូប្រៀប

សូមរីករាយជាមួយនឹងការប្រើប្រាស់នូវប្រព័ន្ធសំលេង Nahimic 3 និងការលេងហ្គេមជាមួយនឹងភាពរីករាយដែលមិនធ្លាប់ទទួលបានពីមុនមក។ វាប្រើប្រាស់នូវ UI ថ្មី ហើយ Nahimic 3 នេះអាចធ្វើការពង្រឹងទៅលើសំលេង 3D Surround Sound នៅក្នុងការលេងហ្គេម ឬការគ្រប់គ្រងទៅលើតន្រ្តី ខ្សែភាពយន្ត និង Conference Calls ផងដែរ។ សម្រាប់បច្ចេកវិទ្យា MSI Audio Boost វិញមានការពង្រឹងទៅលើប្រព័ន្ធសំឡេងខ្លាំងជាងមុនដល់ទៅ 30% ។ វាប្រើប្រាស់នូវរន្ធ Audio Jack ពណ៌មាសជួយបញ្ចូននូវប្រព័ន្ធសំឡេងបានយ៉ាងល្អផងដែរ។ វាកាត់បន្ថយទៅលើសំឡេងរំខានបានថែមទៀត។

ការប្រើប្រាស់ RGB Gaming Keyboard របស់ក្រុមហ៊ុន SteelSeries

សម្រាប់អ្នកលេងហ្គេមអាជីព ការប្រើប្រាស់នូវ Keyboard គឺជារឿងសំខាន់។ ជាមួយនឹងកុំព្យូទ័រនេះ វាមានការរចនាជាមួយនឹងគម្លាតរបស់ Key 1.9mm និងការប្រើប្រាស់នូវមុខងារ Anti-Ghosting សម្រាប់គ្រាប់ Keys ដល់ទៅ 45 គ្រាប់ផងដែរ។ នៅលើគ្រាប់ Keys នេះគឺមានភ្លើង Silver Lining Print យ៉ាងស្រស់ស្អាត៕

សំរាប់ព័តមានបន្ថែមអាចទំនាក់ទំនង Chantra Store ដែលមានលេខទូរស័ព្ទ 010 555 333 / 012 64 65 81 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន