no-alternative title

សូមបង្ហាញជូននូវផលិតផល 4 ម៉ូដែល ពី Hoco ដែលលោកអ្នកចង់បានសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ!

ផលិតផលថ្មីៗចំនួន 4 ម៉ូដែលទៀតហើយ ពីក្រុមហ៊ុន Hoco ដែលទស្សនាវដ្ដីពិភពអេឡិកត្រូនិក នឹងធ្វើការបង្ហាញពីគុណសម្បត្តិ របស់វា ជូនដល់ប្រិយមិត្ត ដើម្បីស្វែងយល់ មុននឹងជាវយកទៅប្រើប្រាស់ ដើម្បីប្រាកដថា ផលិតផលទាំងនេះ ពិតជាមានសមត្ថភាព អាចបំពេញតាមតម្រូវការប្រើប្រាស់ របស់ប្រិយមិត្តពិតមែន។

B33-20000 Flower story : ទីមួយនេះ ជាផលិតផលថ្មជំនួយ Powerbank ម៉ូដែលថ្មីមួយទៀត ដែលត្រូវបានក្រុមហ៊ុន Hoco ធ្វើការផលិតឡើង យ៉ាងប្រណិត និយាយពីរូបរាងរបស់វា ត្រូវបានរចនាយ៉ាងស្រស់ស្អាត ជាមួយនឹងរូបភាពផ្កាបា៉ក់ជុំវិញ ធ្វើឲ្យមានភាពទាក់ ទាញ់ម្យ៉ាងដែរ។ B33-20000 Flower story ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា ការរចនារូបផ្កាបន្ថែម គឺចង់បង្ហាញពីភាពស្រស់ ស្អាតនៃប្រវត្តិផ្កា ដែលតំណាងឲ្យមានស្រស់ថ្លាជានិច្ច។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មជំនួយមួយនេះ មានថាមពលផ្ទុកទំហំ 20000mAh ដែលអាចសាកថ្មទូរស័ព្ទបានកាន់តែយូរទ្វេដង ហើយមានរន្ធសម្រាប់សាកថ្មទូរស័ព្ទប្រភេទ USB ដល់ទៅពីរ មានន័យថា វាអាចឲ្យប្រិយមិត្តសាកថ្មទូរស័ព្ទបាន 2 គ្រឿង ក្នុងពេលតែមួយ។ មួយវិញទៀត B33-20000 Flower story មានរន្ធសម្រាប់សាកថ្មខ្លួនឯង ២ប្រភេទដែរ ដោយមានរន្ធ micro-USB និង Lightning ដូច្នេះ ថាមពលរបស់វាអាចទ្រទ្រង់ បានកាន់តែយូរទ្វេរដង ប្រិយមិត្តទាំងឡាយប្រាកដជាអស់បារម្មណ៍ រឿងថាមពលថ្មទូរស័ព្ទទៀតហើយ ព្រោះមានផលិត ផលថ្មីនេះ អាចជួយបាន។
Cable 3.5mm to 3.5mm : ចំណែកផលិតផលមួយវិញ ស្ទើរតែមិនបាច់និយាយឈ្មោះ ក៏ប្រិយមិត្តបានស្គាល់ពីប្រភេទខ្សែមួយនេះ មុនទៅហើយ ប៉ុន្តែសម្រាប់ខ្សែមួយនេះ គឺមានសមត្ថភាពខ្លាំងជាងគេ ព្រោះតែក្រុមហ៊ុន Hoco បានផលិតខ្សែស្រោបដោយ TPE outer cover មានប្រវែង1ម៉ែត្រ ធន់ក្នុងការប្រើប្រាស់ មិនយារ និងមិនដាច់ឡើយ។ UPA12 audio AUX TPE braid ត្រូវបានផលិត ឡើងយ៉ាងពិសេស ស្គាល់ពីការចង់បានរបស់អ្នកប្រើប្រាស់ ក្នុងការភ្ជាប់ទូរស័ព្ទរបស់ខ្លួន ទៅកាន់ឧបករណ៍ ដ៏ទៃទៀត ពិសេសកឺឧបករណ៍បំពងសម្លេងទាំងឡាយ ដែលត្រូវការប្រើប្រាស់ខ្សែដោតជាមួយរន្ធ 3.5mm ទាំងនេះ ។

ជាមួយគ្នានេះដែរ នៅលើខ្សែក៏មានបំពាក់នូវ ប៊ូតុងតែមួយ តែអាចចុចបញ្ជាមុខងារមួយចំនួនដូចជា ការចាក់ចម្រៀង ការផ្លាស់ប្តូរបទចម្រៀង ទទួលទូរស៍ព្ទ និងអាចបញ្ជាមុខងារមួយចំនួន លើប្រព័ន្ធប្រតិបត្តិការ iOS និង Android បានថែមទៀតផង រិតតែពិសេស ឌុយរបស់វា ត្រូវបានស្រោបដោយមាស ធ្វើឲ្យការដោតមានភាពងាយស្រួល និងធន់នឹងការប៉ះទង្គិចនៅពេលដោតផងដែរ។

Cable USB to Micro-USB «X24 Pisces : ចំណែកទី 3 នេះ គឺជាខ្សែចម្លងទិន្នន័យ និងសាកថ្ម ដែលត្រូវបានក្រុមហ៊ុន Hoco ធ្វើការផលិតឡើងយ៉ាងពិសេស ដើម្បីបំពេញតម្រូវការប្រើប្រាស់ របស់អតិថិជនរបស់ខ្លួន។ Cable USB to Micro-USB «X24 Pisces» charging data sync មានខ្សែប្រវែង 1.2m ដែលស្រោបដោយ Outer Braid TPE និងកខ្សែមានស្រោបដោយ Spring protection at tail ដែលធន់ក្នុងការប្រើប្រាស់ មិនយា មិនងាយដាច់ឡើយ ងាយស្រួលក្នុងការដោត និងប្រើប្រាស់បានយូរ ជាពិសេសគឺការចម្លងបានកាន់តែរហ័សទាន់ចិត្តតែម្តង មួយវិញទៀត វាមាន៤ពណ៌ សម្រាប់ជ្រើសរើសគឺពណ៌ក្រហម ពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌ស ផងដែរ។

HOCO B34 Universal LCD Display: ចុងក្រោយនេះ គឺជាថ្មជំនួយម៉ូដែលថ្មីមួយទៀត ដែលត្រូវបានក្រុមហ៊ុន Hoco ធ្វើការផលិតឡើង សម្រាប់តម្រូវការប្រើប្រាស់ របស់អតិថិជនរបស់ខ្លួនដូចគ្នា តែចង់បានផលិតផលដែលមានរូបរាងតូច ងាយស្រួលក្នុងការយកតាមខ្លួន ដែលអាចដាក់ ក្នុងខោបា៉វបានផងដែរ។  HOCO B34 Universal LCD Display 8000mAh Large Capacity Power Bank មានទំហំផ្ទុក ថាមពល 8000mAh ដែលអាចសាកថ្មបានយូរ និងអាចសាកទូរស៍ព្ទបានដល់ទៅ 2 នៅក្នុងពេលតែមួយ។

HOCO B34 មានរន្ធ USB ដល់ទៅពីរ និងមានរន្ធសម្រាប់សាកថ្មខ្លួនឯងពីរប្រភេទដែរ គឺរន្ធ micro USB និងរន្ធ USB Type- C ផ្តល់ភាពងាយស្រួល ក្នុងការសាកថាមពលទុកបានឆាប់ពេញផងដែរ។ និយាយពីរូបរាងរបស់វា គឺមានរូបរាងតូច ងាយស្រួលទុកដាក់ និងយក តាមខ្លួន ដោយត្រូវបានស្រោបដោយអាលុយមីញ៉ូម ដែលធន់នឹងការប៉ះទង្គិច ទ្រទ្រង់ជាមួយបច្ចេកវិទ្យា scratch-resistant ថែមទៀតផង ជាពិសេសវាក៏មានភ្លើង LED  សម្រាប់បញ្ជាក់ពីកម្រិតថាមពលរបស់វាផងដែរ។

រាល់ផលិតផល HOCO ខាងលើអាចរកជាវបាននៅ៖ HOCO Show Room , ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ៖ 092 566 655 / 096 65 666 55 អាសយដ្ឋាន៖ ផ្ទះលេខ 804 ផ្លូវ 128 (  ផ្លូវកម្ពុជាក្រោម ជាប់ស្ថានីយប្រេង Total )

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន