no-alternative title

MSI GS65 ហ្គេមម៉ាស៊ីនកម្រ៉ាស់ស្តើង ទំងន់ស្រាល កំលាំងម៉ាស៊ីនខ្លាំង និងប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបៗបំផុត

ស្របពេលដែល មានការរីកចំរើនលើវិស័យហ្គេមនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ ក្រុមការងាររបស់ ពិភពអេឡិចត្រូនិក សូមណែនាំនូវម៉ាស៊ីនហ្គេមមួយម៉ូដែល គឺ MSI GS65។ នេះគឺជាម៉ាស៊ីនកុំព្យូទ័រយួរដៃប្រភេទ Gaming Laptop ជំនាន់ថ្មីមួយក្នុងស្រឡាយកុំព្យូទ័រ GS Seriesដែលត្រូវបានក្រុមហ៊ុនធ្វើការរចនារូបរាងឡើងដោយមានកម្រាស់ស្តើង ព្រមទាំងមានភ្ជាប់មកជាមួយនូវកំលាំងម៉ាស៊ីន និងគុណសម្បត្តិប្រើការទូទៅមានភាពទំនើបក្រៃលែង។ GS65 មានទំហំវិមាត្រសរុប 357.7x 247.7x17.9 mm និងមានទំងន់ស្រាលល្មមត្រឹមតែ 1.88 គីឡូក្រាមប៉ុណ្ណោះ។ ម៉ាស៊ីនកុំព្យូទ័រមួយនេះ មានផ្ទៃខាងលើស្រោបដោយអាលុយមីញ៉ូមប្រភេទ Brushed aluminum chassis ដែលមានរំលេចភាពស្រស់ស្អាតនៅជុំវិញគែមដោយវ័ណ្ឌទឹកមាស និងនៅផ្នែកតួរម៉ាស៊ីនរបស់វាស្រោបដោយជ័រលោងស្វិតរលោងស្រដៀងលោហះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI បានសម្រេចបំពាក់នូវក្តារចុចប្រភេទ Per-RGB SteelSeries keyboard នៅលើម៉ាស៊ីនកុំព្យូទ័រស៊េរីថ្មីមួយនេះដែលក្តារចុចប្រភេទនេះមានគំលាតគ្រាប់ចុចសមល្មមងាយស្រួលដាក់ម្រាមដៃធ្វើអោយការចុចវាយអត្ថបទបានលឿន ការឆ្លើយតបការចុចបានរហ័ស និងជាពិសេសវាបានរំលេចដោយភ្លើងប្រភេទ LED RGB ចម្រុះប្រដេញពណ៌យ៉ាងស្រស់ស្អាតនៅពីលើ និងក្រោម ក្តារចុចងាយស្រួលក្នុងការវាយអត្ថបទ និងគ្រប់គ្រងចុចបញ្ជាលេងហ្គេមនៅពេលយប់។ យើងក៏អាចកំនត់ការលេងភ្លើង LED របស់ក្តារចុចរបស់វាបានផងដែរតាមរយះកម្មវិធី MSI Dragon Center។ Dragon Center គឺជាកម្មវិធីដែលអាចអោយអ្នកប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រមួយនេះតាមដានពីទំហំនៃការប្រើប្រាស់ដូចជាល្បឿនរត់របស់ CPU, GPU, RAM និងមុខងារកំនត់ជាច្រើនទៀត។ 

នៅខាងក្រោមក្តារចុចគឺក្តារ Touchpad ជាប្រភេទ Plastic Trackpad ដែលមានវ័ណ្ឌជុំវិញពណ៌ទឹកមាសយ៉ាងស្រស់ស្អាត។ វាមានសំគាល់ស្នាមម្រាមដៃបានរហ័សក្នុងការប៉ះថាច់បញ្ជាមុខងារទូទៅនៅលើកុំព្យូទ័រអាចប្រើជំនូស USB Mouse បាន។ ម៉ាស៊ីនកុំព្យូទ័រមួយនេះបំពាក់នូវឧប៉ាល័របំពងសំឡេងចំនួនពីរគ្រាប់កំលាំង 2W ដែលមានសមត្ថភាពបំពងសំឡេងបានលឺខ្លាំងច្បាស់មិនបែកកម្រិត 360° virtual surround sound ជាមួយបច្ចេកវិទ្យា Dynaudio ដែលមានសមត្ថភាពបំពង់សំឡេងលឺជាងស៊េរីមុនៗប្រមាណ 50% ពិសេសសំរាប់សំឡេងនៅពេលលេងហ្គេម។ 

យើងក៏អាចកំនត់ប្រភេទសំឡេងតាមដែលយើងចង់បាននៅលើម៉ាស៊ីនកុំព្យូទ័រមួយនេះតាមរយះកម្មវិធី NAHIMINC3 ។ ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺវាមានកាមេរ៉ា HD Webcam ដែលអាចថតវីដេអូបានកម្រិត HD ក្នុងល្បឿន 30fps និងប្រើជាប្រព័ន្ធដោះសោរកុំព្យូទ័រដោយចំណាំផ្ទៃមុខ (Face Unlock) បានដូចស្មាតហ្វូនបច្ចុប្បន្នដែរ ហើយបន្ថែមពីនេះវាក៏មុខងារដោះសោរដោយស្កែនក្រយ៉ៅម្រាមដៃផងដែរដែលស្ថិតនៅលើប៊ូតុង Power ផ្ទាល់តែម្តង។ វាពិតជាមានសុវត្ថិភាពខ្ពស់ និងទំនើបបំផុតសម្រាប់ម៉ូដែល GS63 STEALTH THIN 8RF នេះ។ សម្រាប់មុខងារតភ្ជាប់នៅលើតួរម៉ាស៊ីនរបស់ GS65 មានច្រើនផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ភ្ជាប់ទៅកាន់ឧបករណ៍ដទៃទៀតស្របតាមការចង់បានរបស់យើងមានដូចជារន្ធដោត USB3.0 & 2.0, រន្ធ USB-C3.1 ឬរន្ធ Thunderbolt 3, HDMI1.4, Mini Display Port, រន្ធ Killer Ethernet, រន្ធដោត SD reader, រន្ធដោតកាស និងម៉ាយក្រូហ្វូន។ ក្រៅពីនេះយើងក៏អាចតភ្ជាប់តាមរយះបច្ចេកវិទ្យាប្លូធូស (Bluetooth v5) និងតាមរយះ Killer ac Wi-Fi ដែលមានល្បឿនលឿនបំផុត។

និយាយដល់បន្ទះកញ្ចក់អេក្រង់បង្ហាញដែលបំពាក់នៅលើម៉ាស៊ីនកុំព្យូទ័រ Gaming Laptop ដ៏ស្តើងមួយនេះពិតជាធ្វើអោយយើងជាអ្នកប្រើប្រាស់ទទួលភាពរីករាយក្នុងការទស្សនាវីដេអូ ការលេងហ្គេម និងបំពេញកិច្ចការងារទូទៅបានយ៉ាងរលូនច្បាស់រស់រវើក។ GS65 STEALTH THIN 8RF  ប្រើប្រាស់បន្ទះកញ្ចក់អេក្រង់បង្ហាញប្រភេទ Full-HD IPS Level ទំហំធំទូលាយដល់ទៅ 15.6 អ៊ីងជាមួយគែម Bezel ខាងលើឆ្វេងស្តាំអេក្រង់ស្តើងបំផុតត្រឹមតែ 4.8 មីលីម៉ែត្រ។ អេក្រង់របស់វាទ្រទ្រង់ការបង្ហាញរូបភាព-វីដេអូក្នុងកម្រិត Full-HD ទំហំ 1080x1290px ជាមួយបច្ចេកវិទ្យាល្បឿនអេក្រង់ដែលមានភាពរលូនកម្រិតខ្ពស់បំផុតដល់ទៅ 144Hz ដែលធ្វើអោយរាល់កម្មវិធីរត់នៅលើអេក្រង់របស់វាគឺរលូនបំផុតប្រើពេលសំគាល់ត្រឹមតែ 7 ms ហើយវាគឺជាម៉ាស៊ីនកុំព្យូទ័រដំបូងគេបង្អស់ក្នុងលោកដែលបំពាក់អេក្រង់កម្រិតខ្ពស់បែបនេះ។ បន្ថែមពីនេះ MSI ក៏បានបំពាក់នូវបច្ចេកវិទ្យា MSI True Color 2.0 ដែលវាកាន់តែជួយធ្វើអោយការបង្ហាញចេញនូវកម្រិតពណ៌ sRGB នៅលើកញ្ចក់អេក្រង់បានច្បាស់ដិត 100%។

នៅក្នុងតួរម៉ាស៊ីនកុំព្យូទ័រដ៏ស្តើងរបស់ GS65 ត្រូវបានក្រុមហ៊ុនផ្តុំដោយគ្រឿងបំលាស់ខ្លាំងៗ ដែលធ្វើអោយម៉ាស៊ីនកុំព្យូទ័រយួរដៃ MSI មួយនេះដំណើរការបានលឿនរហ័សទាន់ចិត្តសម្រាប់ការងារទូទៅ និងការងារកំសាន្ត។ GS65 STEALTH ដើរលើអង្គគណនា hexa-core Intel Core i7-8750H ដែលជាជំនាន់ទី 8 របស់ Intel មានល្បឿនប្រតិបត្តិការខ្លាំងទ្រទ្រង់ដោយបច្ចេកវិទ្យា Hyperthreading ដែលបង្កើនដល់ 12 threads នៅលើផ្ទាំង Motherboard ប្រភេទ Intel® HM370។ ម៉ាស៊ីនរបស់វារត់មិនចេះហត់ដោយមានជំនួយការពីរ៉េមទំហំ 16GB ប្រភេទ DDR4-4200MHz ហើយក៏មានរន្ធដាក់បន្ថែមរ៉េមបានមួយដើមទៀតដែលអាចបន្ថែមបានដល់ទំហំ 32GB។ 

នេះគឺជាម៉ាស៊ីនកុំព្យូទ័រជំនាន់ថ្មី ដែលប្រើនូវក្រាហ្វិចកាតរាងខ្ពស់កប់ស៊េរី  NVIDIA GeForce GTX1070 Max-Q។  MSI បានបំពាក់នូវដែកការពារការឆាប់ឡើងកំដៅម៉ាស៊ីនរបស់វាជាមួយកង្ហា Cooler Boost Trinity មានសមត្ថភាពបំភាយកំដៅបានខ្លាំងជួយរក្សាតុល្យភាពនូវភាពត្រជាក់លើម៉ាស៊ីនរបស់កុំព្យូទ័របានកាន់តែប្រសើរទោះបីជាប្រើក្នុងរយះពេលយូរ និងអូសកម្មវិធី ឬហ្គេមដែលមានទំហំធំៗប៉ុណ្ណាក៏ដោយ។ ចំពោះអង្គផ្ទុកទិន្នន័យវិញ គឺប្រើពពួក M.2 SSD Combo NVMe PCIe Gen3 / SATA  មានទំហំ 512GB ប្រើបច្ចេកវិទ្យាលំដាប់ RAID 0 ដែលជួយបង្កើនសមត្ថភាពក្នុងការផ្ទេរទិន្នន័យចេញចូលបានលឿងរហ័សក្នុងទំហំធំ។ GS65 STEALTH ទ្រទ្រង់ដោយប្រតិបត្តិការ Windows 10 Home/Pro។ កុំព្យូទ័រយូរដៃស៊េរីថ្មីមួយនេះភ្ជាប់នូវថ្មប្រភេទខ្នាត 4-cell កំលាំងថាមពល 82Whr ទ្រទ្រង់ឆ្នាំសាកកំលាំង 180W Slim AC Adapter។ ថាមពលថ្មរបស់វាទ្រទ្រង់ការប្រើប្រាស់ក្នុងការចាក់វីដេអូលើបណ្តាញ YouTube, ឆែកវ៉ិបសាយ លេងហ្គេម ទស្សនាខ្សែភាពយន្ត និងបំពេញកិច្ចការងារទូទៅជិត 8 ម៉ោង។ 

សរុបសេចក្តីមក បើសិនជាអ្នកលឺគេនិយាយដល់ម៉ាស៊ីនកុំព្យូទ័រប្រភេទ Gaming Laptop អ្នកនឹងនឹកស្រមៃទៅរកម៉ាស៊ីនកុំព្យូទ័រដែលមានកំលាំងខ្លាំង មានមាឌហំ កម្រាស់ក្រាស់ និងទំងន់ធ្ងន់។ ប៉ុន្តែអ្នកនឹងប្តូរការគិតស្រមៃរបស់អ្នកនៅពេលអ្នកបានប៉ះកាន់ប្រើម៉ាស៊ីនកុំព្យូទ័រ MIS GS65 នេះព្រោះថា នេះជាម៉ាស៊ីនកុំព្យូទ័រ Gaming Laptop ដែលមានកម្រាស់ស្តើងបំផុតជាមួយការរចនារូបឡើងយ៉ាងប្រណិតមានភាពទាន់សម័យ មានទំងន់ស្រាល កំលាំងម៉ាស៊ីនខ្លាំង និងបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗបំផុតដែលអ្នកមិនធ្លាប់ជូប ឬឃើញនៅលើម៉ាស៊ីនកុំព្យូទ័រផ្សេងឡើយ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន