no-alternative title

កុំព្យូទ័រយួដៃរបស់ក្រុមហ៊ុន MSI ស៊េរីថ្មី GP/GL/GV ដែលបំពាក់ 8TH GEN ត្រូវបាន Upgrade សមត្ថភាពសម្រាប់លេងហ្គេម

នៅដើម ខែមេសា សហគមន៍បច្ចេកវិទ្យាជុំវិញពិភពលោករីករាយជាមួយនិងការ ប្រកាសរបស់ក្រុមហ៊ុន INTEL នូវ CPU ជំនាន់ទី៨ ចុងក្រោយបង្អស់របស់ខ្លួន សម្រាប់កុំព្យូទ័រយួដៃ។ នេះជាលើកដំបូងដែល CPU ដែលមាន 6 Cores ដំបូងគេបង្អស់មិនធ្លាប់មានត្រូវបាន បំពាក់នៅលើ Laptops វាបានកាត់បន្ថយ គំលាតនៃល្បឿនដំណើររវាង Laptops និង Desktop អោយកាន់តែកៀកគ្នា។ MSI ជាក្រុមហ៊ុនផលិត Hardware ដ៏ល្បីពីប្រទេសតៃវ៉ាន់ និងជាក្រុមហ៊ុនមួយដែលនាំមុខគេលើទីផ្សារ Gaming Laptop ឆ្លៀតឳកាសនេះដែរ MSI បង្ហាញម៉ូដែលថ្មី ជាមួយនិងល្បឿនដណើរការមិនធ្លាប់មានពីមុន ដើម្បីបំពេញ តម្រូវការរបស់  អ្នកលេងហ្គេម ឬ អ្នកប្រើប្រាស់។

ក្រុមហ៊ុន MSI សូមបង្ហាញផលិតផលថ្មីចំនួនបីស៊េរីដូចខាងក្រោម៖

រូបភាពពាណិជ្ជកម្ម
no-alternative title

GP Series – Sporty Aluminum Design: ត្រូវបានធ្វើការកែប្រែទៅលើរូបរាង និងមុខងារជាច្រើនរបស់វា ដោយបំពាក់ជាមួយបច្ចេកវិទ្យាថ្មីៗ តួរបស់វាធ្វើពីអាលុយមីញ៉ូម គំរបខាងលើរំលេចដោយឆ្នូតពណ៌ក្រហមដែលមើលទៅមានភាពទាក់ទាញ បំពាក់បច្ចេកវិទ្យាចុងក្រោយបង្អស់ គឺ Intel 8th generation CPU ធ្វើអោយល្បឿនដំណើការកើនឡើងរហូតដល់ 40% បើប្រៀបធៀបជាមួយជំនាន់ទី៧ VGA មានរហូតដល់ GeForce® GTX 1060 អាចអោយកុំព្យូទ័រដំណើរការបានយ៉ាងរលូនពេលលេងហ្គេម។

RGB Gaming Keyboard ដែលផលិតដោយក្រុមហ៊ុន Steelseries ដើម្បីបំពេញតម្រូវការរបស់អ្នកលេងហ្គេម MSI ក៏បានគិតគូខ្លាំងបំផុត ទៅលើប្រព័ន្ធត្រជាក់ដោយបំពាក់ Cooler Boost 5 ដែលមានកង្ហាចំនួន ២ និង ដែកត្រជាក់ចំនួន ៧ មិនឡើងកម្តៅពេលលេងហ្គេម Giant Speaker ធ្វើអោយគុណភាពសម្លេងកាន់តែពិរោះ Dragon Center ត្រូវបានបន្ថែមមុខងារ Gaming Mode ដែលបង្កលក្ខណៈ ងាយស្រួលសម្រាប់ Gamer។ 

ខាងក្រោមនេះគឺជា specification និងតម្លៃលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា៖

GL Series – Sporty Design: ក៏ត្រូវបានធ្វើការកែប្រែទៅលើរូបរាង និងមុខងារមិនចាញ់ GP series ប៉ុន្មានដែរ ដោយបំពាក់ជាមួយ បច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ Intel 8th generation CPU ផងដែរ ឯ VGA វិញបំពាក់ GeForce® GTX 1050 Ti ចំណែកKeyboard បំពាក់តែភ្លើងពណ៌ក្រហមប៉ុណ្ណោះ ផលិតដោយក្រុមហ៊ុន Steelseries ចំណែកប្រព័ន្ធត្រជាក់ក៏ត្រូវបានបំពាក់ Cooler Boost 5 ដែលមានកង្ហាចំនួន ២ និង ដែកត្រជាក់ចំនួន ៧ Giant Speaker, Dragon Center ដែលបន្ថែមមុខងារ Gaming Mode ក៏ត្រូវបានបំពាក់ផងដែរ។ 

ខាងក្រោមនេះគឺជា specification និងតម្លៃលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា៖

GV Series – Cool on Gray Design: ចំណែក GV ត្រូវបានរចនាឡើងមានរាងគួអោយទាក់ទាញជាមួយនិងពណ៌ប្រផេះ បំពាក់ Intel 8th generation CPU ផងដែរ VGA GeForce® GTX 1050, Keyboard បំពាក់ភ្លើងពណ៌ក្រហម ដែលផលិតដោយក្រុមហ៊ុន Steelseries ចំណែកប្រព័ន្ធត្រជាក់ក៏ត្រូវបានបំពាក់ Cooler Boost 4 ដែលមានកង្ហាចំនួន ២ និង ដែកត្រជាក់ចំនួន 6 មាន Speaker ចំនួន ៤, Dragon Center ក៏មានបន្ថែមមុខងារ Gaming Mode ដូចទៅនិងស៊េរីខាងលើផងដែរ។

ខាងក្រោមនេះគឺជា specification និងតម្លៃលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា៖

ក្រុមហ៊ុន MSI ក៏មានកាដូពិសេសផងដែរសម្រាប់អតិថិជនដែលទិញ MSI Intel 8th Gen និងទទួលបាន MSI Lucky USB Drive 16GB ដើម្បីចូលរួមអបអរ World Cup 2018។ កុំភ្លេចសួររកនៅតាមហាងចែកចាយផលិតផល MSI ដែលលោកអ្នកបានទិញ។

សម្រាប់់ពណ៌មានបន្ថែមអាចទំនាក់ទំនងតាម MSI Gaming Cambodia FB Fan page: https://www.facebook.com/MSICambodia/   

អាចរកទិញបាននៅតាម ហាងដែលទទួលសិទ្ធចែកចាយផលិតផល MSI សូមចុច Link: https://www.msi.com/service/wheretobuy/#105,3,

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន