no-alternative title

Samsung Galaxy J4 រូបរាងស៊ីវិល័យ កាន់ពេញដៃ និងមានអេក្រង់ភ្លឺច្បាស់ងាយស្រួលនៅក្នុងការទស្សនា

Samsung Galaxy J4 គឺជាស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ដែលទើបតែប្រកាសបង្ហាញខ្លួនថ្មីៗនេះនៅលើទីផ្សារ។ ស្មាតហ្វូននេះមានទម្ងន់ស្រាលងាយស្រួលកាន់ត្រឹមតែ 175g ហើយវាមានកម្រាស់ស្តើង 8.1mm តែប៉ុណ្ណោះ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 8.0 ជាមួយនឹងការនាំយកនូវមុខងារសំខាន់ៗជាច្រើន ហើយអ្វីដែលកាន់តែពិសេសនោះស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្មដល់ទៅ 3000mAh ប្រើប្រាស់បានតាមតម្រូវការរបស់អ្នកថែមទៀត។ ស្មាតហ្វននេះមានរូបរាងស្រស់ស្អាតជាមួយនឹងអេក្រង់ទំហំ 5.5 អ៊ីញ កាមេរ៉ាទំហំកាន់តែធំដល់ទៅ 13MP និងមុខងារសំខាន់ៗជាច្រើនទៀត។

ការរចនារូបរាងសាមញ្ញ ប៉ុន្តែទាក់ទាញ

រូបភាពពាណិជ្ជកម្ម
no-alternative title

Samsung Galaxy J4 មានការរក្សានូវការរចនារូបរាងមិនស្រស់ស្អាតខ្លាំងដូចស្មាតហ្វូនថ្នាក់ប្រណិតនោះទេ ប៉ុន្តែស្មាតហ្វូននេះមានភាពទាក់ទាញមែនទែន ។ បើធ្វើការក្រឡេកមើលទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គេសង្កេតឃើញថាស្មាតហ្វូននេះមានអេក្រង់ទំហំ 5.5 អ៊ីញរាបស្មើ ខណៈពេលដែលផ្នែកខាងលើនៃអេក្រង់គេសង្កេតឃើញមានភ្លើង Flash ឧបាល័របំពងសំលេង សេនស័រ និងកាមេរ៉ាខាងមុខនៅលើអក្សរថា SAMSUNG ។ នៅផ្នែកខាងក្រោមរបស់អេក្រង់នេះគេសង្កេតឃើញមានប៊ូតុង Multi-tasking ប៊ូតុង Home និងប៊ូតុងថយក្រោយផងដែរ។ ស្មាតហ្វូននេះមានគែមកោងនៅគ្រប់ជ្រុងទាំង 4 របស់វាតែម្តង។ 

ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺជាសម្បកផ្លាស្ទិកដែលអាចធ្វើការដោះចេញបាន។ គេសង្កេតឃើញមានកាមេរ៉ារាងមូលទ្រវែងអមជាមួយនឹងភ្លើង Flash ហើយវាក៏មានរន្ធបំពងសំលេងនៅជាប់ទន្ទឹមនឹងកាមេរ៉ានេះផងដែរ។ ស្មាតហ្វូននេះក៏មានឡូហ្គូ SAMSUNG នៅខាងក្រោយថែមទៀត។ នៅគែមខាងស្តាំ គេសង្កេតឃើញមានប៊ូតុង Power សម្រាប់បិទបើកទូរស័ព្ទ ខណៈពេលដែលគែមខាងឆ្វេងគេសង្កេតឃើញមានប៊ូតុងឡើងចុះសំលេងថែមទៀត។ នៅផ្នែកបាតរបស់ស្មាតហ្វូននេះគឺមានការប្រើប្រាស់នូវរន្ធដោត microUSB 2.0 ។

អេក្រង់ភ្លឺច្បាស់ទាក់ទាញ និងកាមេរ៉ាស្រស់ស្អាត

ស្មាតហ្វូននេះមានវិមាត្រ 151.7 x 77.2 x 8.1 mm (5.97 x 3.04 x 0.32 in) ជាមួយនឹងទំងន់ 175 g (6.17 oz) និងតួខ្លួនធ្វើពីលោហធាតុ ហើយវាប្រើប្រាស់នូវស៊ីមពីរផងដែរ។ ស្មាតហ្វូននេះមានអេក្រង់ភ្លឺច្បាស់ Super AMOLED capacitive touchscreen ដែលមានការទ្រទ្រង់ដល់ទៅ 16 លានពណ៌។ អេក្រង់នេះមានទំហំ 5.5 inches ដែលស្មើនឹងទំហំ 71.2%  ធៀបទៅនឹងតួខ្លួនរបស់វា។ ស្មាតហ្វូននេះមានកម្រិតភាពច្បាស់ 720 x 1280 pixels ជាមួយនឹងកម្រិត 16:9 ratio ។

បើក្រឡេកទៅមើលប្រព័ន្ធកាមេរ៉ាស្មាតហ្វូននេះ ផ្នែកខាងក្រោយស្មាតហ្វូននេះមានទំហំ 13 MP (f/1.9, 28mm), AF, LED flash ហើយវាក៏មានការប្រើប្រាស់នូវប្រព័ន្ធជាច្រើនទៀតដូចជា Geo-tagging, touch focus, face detection, panorama, HDR ជាមួយនឹងការថតវីដេអូកម្រិត 1080p@30fps ហើយកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 5 MP, f/2.2, LED flash ។

កម្លាំងម៉ាស៊ីនខ្លាំងក្លា និងការតភ្ជាប់កាន់តែសម្បូរបែប

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy J4 នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការចុងក្រោយ Android 8.0 (Oreo) បន្ទះឈីប Exynos 7570 Quad ជាមួយនឹងអង្គគណនា Quad-core 1.4 GHz Cortex-A53 និងក្រាហ្វិកកាតប្រភេទ Mali-T720 MP2 ។ ស្មាតហ្វូននេះប្រើប្រាស់នូវរ៉េមទំហំ 2GB ម៉េមូរីទំហំ 16GB និងការបន្ថែមជាមួយនឹង microSD ទំហំ 256GB បានថែមទៀត។ ស្មាតហ្វូននេះមានការទ្រទ្រង់ទៅលើប្រព័ន្ធ Wi-Fi 802.11 b/g/n, Wi-Fi Direct, hotspot ប្រព័ន្ធ Bluetooth 4.2, A2DP, LE ប្រព័ន្ធ GPS និងរន្ធដោត microUSB 2.0 សម្រាប់ការបញ្ចូលថាមពលថ្ម និងការប្រើប្រាស់សេនស័រជាច្រើនដូចជា Accelerometer, proximity ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ Li-Ion 3000 mAh ហើយវាមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ Orchid Gray ៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន