no-alternative title

EOS M100 កាមេរ៉ារូបរាងតូចប្រណិតដែលងាយស្រួលដាក់តាមខ្លួនអាចធ្វើដំណើរគ្រប់ទីកន្លែង

EOS M100 Kit គឺជាកាមេរ៉ាដែលមានរូបរាងតូចប្រណិតដ៏មានអានុភាពដែលមានការពង្រឹងទៅលើ Autofocus ក្នុងការថតរូបភាពយ៉ាងអស្ចារ្យ។ កាមេរ៉ានេះ ភ្ជាប់ជាមួយនឹងមុខងារ DIGIC 7 image processor និងសេនស័រទំហំ 24.2-megapixel APS-C sensor ដែលអាចថតរូបភាពបានយ៉ាងស្រស់ស្អាត និងលម្អិតបំផុត។ កាមេរ៉ានេះសក្តិសមបំផុតសម្រាប់ការធ្វើដំណើរនៅថ្ងៃឈប់សម្រាក កម្មវិធីពិសេស និងការចំណាយពេលជាមួយនឹងមនុស្សជាទីស្រឡាញ់របស់អ្នក។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ានេះប្រើប្រាស់នូវមុខងារ Dual Pixel CMOS AF system សម្រាប់ការចាប់រូបភាពបានលឿន Live View shooting ហើយកាមេរ៉ា EOS M100 មានថាមពលខ្លាំងក្លាបើធៀបជាមួយនឹង DSLR camera នោះ។ កាមេរ៉ានេះភ្ជាប់ជាមួយនឹងមុខងារ in-camera Combination IS function សម្រាប់ការថតវីដេអូ (movie shooting)។ បន្ថែមពីនេះទៀត កាមេរ៉ានេះជំនួយទៅលើការថតរូបភាពដែលរង្គើរអោយមានស្ថេរភាព ហើយវាមិនចាំបាច់ប្រើប្រាស់នូវ IS Lens នោះទេ។ កាមេរ៉ានេះមាន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ប្រផេះ ពណ៌ស និងពណ៌ខ្មៅ។

កាមេរ៉ាដែលមានទម្ងន់ស្រាលជាមួយនឹងអេក្រង់ 180° Tilt-up LCD Screen

កាមេរ៉ា EOS M100 មានទម្ងន់ស្រាលត្រឹមតែ 302g ហើយលោកអ្នកអាចយកកាមេរ៉ានេះតាមខ្លួនបានគ្រប់ទីកន្លែងក្នុងការថតនូវទស្សនីយភាពស្រស់ស្អាតនៅជុំវិញខ្លួនរបស់អ្នក។ កាមេរ៉ានេះប្រើប្រាស់អេក្រង់ទំហំ 3.0 inch tilt-up LCD screen ដែលមានភាពងាយស្រួលក្នុងការថតរូបភាព Selfies ហើយវាមានអេក្រង់ Touch ដែលអនុញ្ញាតឱ្យអ្នកធ្វើការថតរូបភាពបានកាន់តែស្រស់ស្អាតតាមរយៈ Viewpoints ផ្សេងៗគ្នាដោយគ្រាន់តែធ្វើការចុចនៅលើ Focus តែប៉ុណ្ណោះ។ សម្រាប់កម្លាំងរបស់មុខងារ DIGIC 7 អាចធ្វើការពង្រឹងទៅលើ subject tracking AF ជាមួយនឹងការប្រើប្រាស់នៅលើប្រព័ន្ធ Dual Pixel CMOS AF system យ៉ាងរលូនបំផុត។

ការថតរូបភាពច្បាស់ និងការថតរូបភាពព្រិលនៅផ្ទៃខាងក្រោយដ៏ស្រស់ស្អាត (Beautiful Background Blurs)

ជាមួយនឹងមុខងារនៃការប្រើប្រាស់នៃ DIGIC 7 image processor គឺអាចធ្វើការថតរូបភាពដែលមាន Noise ទាប ហើយវាអាចធ្វើការថតរូបភាពបានច្បាស់មិនថាថតរូបភាពនៅពេលយប់នោះទេ។ វាក៏មានការថតរូបភាពបានកម្រិតភាពច្បាស់ខ្ពស់ ហើយកម្រិតនៃការថតរូបភាព contrast បានច្បាស់យ៉ាងល្អ ពិសេសនៅក្នុងការថតរូបភាពជាមួយនឹង fast shutter speeds នៅកន្លែងដែលមានពន្លឺទាបជាមួយនឹងការប្រើប្រាស់នូវ ISO speeds កម្រិតធម្មតានៅក្នុងកម្រិតខ្ពស់ ISO 25600 និង Noise ទាបបំផុត។ ជាមួយនឹងសេនស័រនេះ អនកអាចធ្វើការបង្កើតនូវរូបភាពដែលមានផ្ទៃខាងក្រោយព្រិលក្នុងការថតរូបភាពប្រភេទ macro និងការថតរូបភាព close-up shots នោះ។

បច្ចេកវិទ្យា Wi-Fi, NFC និង Bluetooth សម្រាប់ការតភ្ជាប់គ្មានដែនកំណត់

សម្រាប់ការចែករំលែករូបភាពនៅលើបណ្តាញសង្គមនេះគឺមិនមែនមានភាពងាយស្រួលនោះទេ។ កាមេរ៉ានេះត្រូវរចនាឡើងសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android កម្មវិធី Canon Camera Connect app អនុញ្ញាតឱ្យលោកអ្នកមិនត្រឹមតែធ្វើការរក្សាទុក និងចែករំលែកនូវរូបភាព និងវីដេអូនោះទេ ប៉ុន្តែវាអាចធ្វើការប្រើប្រាស់ជាមួយនឹងឧបករណ៍ឆ្លាតវៃរបស់អ្នកសម្រាប់ធ្វើការគ្រប់គ្រងក្នុងការបញ្ជាពីចម្ងាយទៅលើការថតរូបភាព និងការចាក់វីដេអូ ឬរូបភាពនោះ។ 

កាមេរ៉ា EOS M100 ក៏មានការប្រើប្រាស់នូវប៊ូតុង dedicated Wi-Fi button នៅលើកាមេរ៉ានេះក៏អនុញ្ញាតឱ្យការភ្ជាប់កាន់តែលឿនដោយគ្មានការតភ្ជាប់នៅក្នុង Settings នោះទេ។ បន្ថែមពីការតភ្ជាប់ទៅកាន់ Wi-Fi / NFC បច្ចេកវិទ្យា Bluetooth technology អនុញ្ញាតឱ្យ EOS M100 ក្នុងការតភ្ជាប់ជាមួយនឹងឧបករណ៍ឆ្លាតវៃរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព៕

លក្ខណៈពិសេសរបស់កាមេរ៉ា EOS M100 Kit (EF-M15-45 IS STM & EF-M55-200 IS STM)

•ការប្រើប្រាស់មុខងារ Dual Pixel CMOS AF

•សេនស័រទំហំ 24.2-megapixel APS-C CMOS sensor និងមុខងារ DIGIC 7

•ការថតកម្រិត Full HD 60p

•បច្ចេកវិទ្យានៃការតភ្ជាប់ Wi-Fi / NFC និងការទ្រទ្រង់ Bluetooth low energy technology

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន