no-alternative title

កុំព្យូទ័រយួរដៃ MSI PS42 ត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកជំនួញ និងជម្រើសដ៏ត្រឹមត្រូវសម្រាប់យុវវ័យទាន់សម័យ

នៅពេលដែលអ្នកគិតដល់ក្រុមហ៊ុន MSI ជឿជាក់ថា លោកអ្នកប្រហែលជាគិតអំពីកុំព្យូទ័រលេងហ្គេម ជាក់ជាមិនខាន ដោយសារតែផលិតផលរបស់ក្រុមហ៊ុននេះ ភាគច្រើន គឺផ្តោតលើតែ Game។ ថ្មីៗនេះ បន្ទាប់ពីមានការបង្ហាញខ្លួនរបស់កុំព្យូទ័រស៊េរីថ្មី MSI Prestige PS42 ឃើញថា គឺពិតជាប្លែក ព្រោះថា នេះគឺជាកុំព្យូទ័រដែលមានទំងន់ស្រាល ដែលគេហៅថា គឺជាប្រភេទកុំព្យូទ័រសម្រាប់អ្នកជំនួញដែលមានអេក្រង់ទំហំ 14-inch បង្កើតឡើងសម្រាប់ការសម្រេចជោគជ័យក្នុងការប្រើប្រាស់។

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រថ្មីនេះ គឺមានរូបរាងធ្វើពីអាលុយមីញ៉ូមពណ៌ទឹកប្រាក់ ដែលមានកម្រាស់ស្តើងត្រឹមតែ 0.62-inch មើលទៅធ្ងន់ ប៉ុន្តែនៅពេលដែលអ្នកចាប់កាន់នោះ គឺពិតជាមិនធ្ងន់ដូចការគិតនោះទេ។ Prestige PS42 Ultrabook មានទំងន់ត្រឹមតែ 2.64 poundsប៉ុណ្ណោះ។ សម្រាប់ Keyboard នៅលើកុំព្យូទ័រ Prestige PS42 Ultrabook ថ្មីនេះ គឺជាពិតជាស្រស់ស្អាតណាស់ ហើយគ្រាប់ Keys នេះវិញ គឺវាយបានលឿនរហ័សមែនទែនក្នុងការប្រើប្រាស់។ នៅលើកុំព្យូទ័រនេះ មានការប្រើប្រាស់នូវ Touchpad ធ្វើពីទឹកប្រាក់ជាមួយនឹងប្រព័ន្ធ fingerprint reader របស់វាផងដែរ។ កុំព្យូទ័រនេះ ពិតជាមានទំងន់ស្រាលមែនទែនក្នុងការប្រើប្រាស់បើធៀបជាមួយនឹងកុំព្យូទ័រសព្វថ្ងៃដែលមានទំងន់ធ្ងន់នោះ។

Prestige PS42 Ultrabook ប្រើប្រាស់នូវរន្ធសម្រាប់តភ្ជាប់ទំនាក់ទំនងច្រើនដូចជាការប្រើប្រាស់នូវ USB Type-A ports ចំនួន 2 រន្ធដោត HDMI-out រន្ធដោត microSD card slot និងរន្ធដោត USB Type-C ports ចំនួន 2 ផងដែរ។ ក្រុមហ៊ុន MSI បានបញ្ជាក់ថា លោកអ្នកមិនអាចធ្វើការបញ្ចូលថាមពលថ្មទៅកាន់កុំព្យូទ័រនេះ បានទេតាមរយៈរន្ធដោត Type-C ports នោះ ប៉ុន្តែអ្នកអាចប្រើប្រាស់នូវខ្សែ AC adapter បាន។ 

កុំព្យូទ័រ  PS42 ប្រើប្រាស់នូវបន្ទះឈីប Core i7 Intel U series CPU និងមានក្រាហ្វិកកាតប្រភេទ Nvidia MX150 ល្បឿនលឿន ព្រមទាំងមានអេក្រង់អាចទ្រទ្រង់នូវកម្រិតភាពច្បាស់ 1920x1080 IPS display ដែលមានការប្រើប្រាស់នូវពណ៌ sRGB color gamut 100% ហើយជាពិសេសវាក៏ប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា Cooler Boost 3 thermal technology ដើម្បីកុំអោយកុំព្យូទ័រនេះ ឡើងក្តៅផងដែរ។ ក្រុមហ៊ុន MSI បានបញ្ជាក់យ៉ាងច្បាស់ថា កុំព្យូទ័រនេះ អាចប្រើប្រាស់បានរយៈពេលច្រើនជាង 10 ម៉ោងសម្រាប់ការបញ្ចូលថាមពលថ្មម្តង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន