no-alternative title

ក្រុមហ៊ុន Dell បង្ហាញចេញនូវរបកគំហើញនៃបច្ចេកវិទ្យាជាច្រើនៗ សម្រាប់សម្រួលដល់សហគ្រាសធំៗនៅកោះតៃវ៉ាន់

ថ្មីៗនេះ ក្រុមហ៊ុន Dell បានធ្វើការបង្ហាញនូវកុំព្យូទ័រ PCs ជាច្រើនស៊េរីម៉ូដែលសម្រាប់ការប្រើប្រាស់នៅក្នុងសហគ្រាសជាច្រើននៅកោះតៃវ៉ាន់ ដែលមានដូចជាកុំព្យូទ័រ Precision 7730 និង 7530 workstations ដែលម៉ូដែលថ្មីទាំងនេះ ត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ការប្រើប្រាស់ជាមួយនឹងមុខងារ virtual reality (VR) កុំព្យូទ័រ Latitude 5491 និង 5591 ultra-thin notebooks និងប្រព័ន្ធ OptiPlex series all-in-one (AIO) systems ជាដើម។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កុំព្យូទ័រ Latitude 5491 និង 5591 គឺជាប្រភេទម៉ាស៊ីន ដែលមានទំហំតូចជាងម៉ូដែលជំនាន់មុនដល់ទៅ 30% ហើយថាមពលថ្មរបស់វា គឺអាចប្រើប្រាស់បានដល់ទៅរយៈពេល 19 ម៉ោងផងដែរ។ សម្រាប់កុំព្យូទ័រ Notebook នេះភ្ជាប់ជាមួយនឹងបន្ទះឈីប Intel's Core i5/i7 H series vPro processor ម៉េមូរីទំហំ 32GB ដែលមានល្បឿន 2666MHz និងក្រាហ្វិកកាតដាច់ Nvidia discrete graphics card រួមជាមួយនឹងរន្ធដោត Thunderbolt 3 ports និង SSD ផងដែរ។

ទន្ទឹមគ្នានេះ កុំព្យូទ័រ Precision 7730 និង 7530 workstations ដំណើរការនូវបន្ទះឈីប Intel's Core or Xeon processor, AMD Radeon WX ឬក្រាហ្វិកកាត Nvidia Quadro graphics card, ម៉េមូរី3200MHz SuperSpeed memory និង DRAM ទំហំ 128GB ផងដែរ។ សម្រាប់ឧបករណ៍ទាំងពីរនេះ គឺដម្លើងមកជាស្រេចនូវប្រព័ន្ធ artificial intelligence (AI) និងបច្ចេកវិទ្យា machine learning technologies កម្រិតខ្ពស់ក្នុងការដំណើរការនូវការងារធំៗ និងការប្រើប្រាស់នូវ 8TB hard drive សម្រាប់ការផ្ទុកទិន្នន័យនោះ។

សម្រាប់ OptiPlex AIO series ប្រើប្រាស់នូវបន្ទះឈីប Intel's Core vPro processor, ម៉េមូរី DDR4 memory ទំហំ 32GB និងម៉េមូរី Intel Optane memory ផងដែរ។ OptiPlex 7760 AIO ប្រើប្រាស់នូវអេក្រង់កម្រិត 27-inch InfinityEdge 4K Ultra HD HDR display ខណៈពេលដែល OptiPlex 7460 AIO មានអេក្រង់ទំហំត្រឹមតែ 23.8-inch InfinityEdge display ។ សម្រាបប់ OptiPlex 5260 AIO មានអេក្រង់ទំហំ 21.5-inch ហើយ OptiPlex 3050 AIO មានអេក្រង់ទំហំ 19.5-inch ។

OptiPlex XE3 គឺជាកុំព្យូទ័រលើតុរចនាឡើងសម្រាប់ការប្រើប្រាស់ជាមួយនឹងឧស្សាហកម្មជាច្រើនដូចជាផ្នែកវេជ្ជសាស្រ្ត កន្លែងលក់រាយ និងក្រុមហ៊ុនផលិតផងដែរ។ OptiPlex 7060 និង 5060 ប្រើប្រាស់នូវ SSD ឬ HDD ក្រាហ្វិកកាតរបស់ក្រុមហ៊ុន AMD ឬ Nvidia ។ OptiPlex គឺជាប្រភេទ mini-PC ដែលមាន DDR4 memory ទំហំ 32GB និង Hardware ទៅតាមជំរើសរបស់អ្នកប្រើប្រាស់នោះ។ ក្រុមហ៊ុនចែកចាយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះក៏បញ្ចេញនូវម៉ូនីទ័រត្រកូល P series monitors ដែលមានជើងទម្រតូច រន្ធដោត USB Type-C និងរចនាឡើងជាមួយនឹងភាពប្រណិតបំផុត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន