no-alternative title

មោះ..! មកដឹងពីគុណសម្បត្តិមួយចំនួនរបស់ Galaxy Note 9 ដែលបានបែកធ្លាយមុនថ្ងៃប្រកាសចេញទាំងអស់គ្នាបន្តិចមើល

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថាត្រៀមបើកព្រឹត្តិការណ៍សម្ភោធបង្ហាញចេញនូវវត្តមានកំពូលស្មាតហ្វូនត្រកូល Note ជំនាន់ទី9 គឺ Galaxy Note 9 នៅថ្ងៃទី 09 ខែសីហាត្រូវនឹងខែក្រោយនេះតែម្តង។ នាពេលកន្លងមកកំពូលស្មាតហ្វូន Note ជំនាន់ថ្មីនេះត្រូវបានប្រភពព័ត៌មានចចាមអារ៉ាមបានទម្លាយចេញពីលក្ខណៈសម្បត្តិ និងគុណសម្បត្តិផ្សេងៗរបស់វាជាហូរជាហែរមិនដាច់។ ហើយថ្មីៗនេះយោងតាមប្រភពព័ត៌មានពីបណ្តាញ sammobile.com បានឲ្យដឹងថា “Galaxy Note9 ដែលត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះនឹងមានការផ្លាស់ប្តូរការរចនាលើផ្នែកមួយចំនួនខុសពីជំនាន់ Note 8 ឬអាចនឹងប្រើរចនាបថដូចគ្នាទៅនឹងបងប្អូនត្រកូល Galaxy S9 វិញ ហើយវាក៏នឹងបន្ថែមនូវម៉ូដែលបំពាក់រ៉េមទំហំ 8GB ជាមួយម៉េមូរីក្នុងម៉ាស៊ីនទំហំ 256GB មួយទៀតផងដែរ។ ប្រភពដដែលក៏បានធ្វើការព្យាករណ៍ទៅលើគុណសម្បត្តិមួយចំនួនដែលនឹងត្រូវបានធ្វើការកែប្រែបន្ថែមពីជំនាន់ Galaxy Note 8 ទៀតផងដែលមានដូចជា៖

រូបភាពពាណិជ្ជកម្ម
no-alternative title

-ប្រព័ន្ធកាមេរ៉ាភ្លោះភ្ជាប់នូវបច្ចេកវិទ្យាកាមេរ៉ាថ្មីកាន់តែទំនើប

Note 9 នឹងមិនត្រូវបានប្រើកាមេរ៉ាបីគ្រាប់សម្រាប់កាមេរ៉ាក្រោយនោះទេ ព្រោះថា Samsung កំពុងធ្វើការអភិវឌ្ឍប្រព័ន្ធកាមេរ៉ាបីគ្រាប់ (Triple camera) ទុកសម្រាប់បំពាក់នៅលើកំពូលស្មាតហ្វូនជំនាន់ Galaxy S10  ដែលត្រៀមចេញនៅដើមឆ្នាំក្រោយវិញ។ យ៉ាងណាមិញ Samsung  ក៏ទើបតែបានបង្ហាញបច្ចេកវិទ្យាកាមេរ៉ាថ្មីដែលហៅថា ISOCELL Plus technology ដែលគេជឿកជាក់ថានឹងត្រូវប្រើនៅលើ Note 9 ដំបូងគេ។ បច្ចេកវិទ្យាថ្មីនេះមានសមត្ថភាពជួយអោយកាមេរ៉ាស្រូបពន្លឺបានខ្លាំងជាងមុន (ពិសេសនៅពេលថតនៅទីតាំងពន្លឺទាប ឬពេលយប់) ហើយនិងបន្ថែមរសពណ៌កាន់តែច្បាស់ដិតស្រស់ធ្វើអោយរូបភាពដែលបានផលិតចេញមកមានពន្លឺច្បាស់គ្រប់គ្រាន់ និងមានពណ៌ដិតស្រស់ស្អាតបំផុត។ ចំនែកឯកាមេរ៉ាក៏ត្រូវបានភ្ជាប់នូវមុខងារ AR Emoji ដែលជាការបន្ថែមរសជាតិថ្មីដើម្បីផ្គាប់ចិត្តហ្វែនត្រកូល Note អោយទទួលបានភាពសប្បាយរីករាយក្នុងការថតរូបសែលហ្វីថែមមួយកម្រិតទៀត។

-ប៊ិច S-Pen បង្កើននូវភាពទំនើបក្នុងការប្រើប្រាស់

ស្មាតហ្វូនត្រកូ Note គឺជាស្រឡាយស្មាតហ្វូនតែមួយគត់របស់ Samsung ដែលត្រួវបានគេស្គាល់ច្បាស់តាមរយះការប្រើប្រាស់នូវប៊ិច S Pen ដែលបានភ្ជាប់មកជាមួយវា។ ប៊ិច S Pen របស់ស្រឡាយ Note ផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ជាពិសេសអ្នកធ្វើជំនួញក្នុងការកត់ត្រាចំណាំ និងបំពេញកិច្ចការងារផ្សេងៗបានរហ័សភ្លាមៗកំឡុងពេលធ្វើដំណើរ។ ហើយពីមួយជំនាន់ទៅមួយជំនាន់ប៊ិចដែលភ្ជាប់នៅលើកំពូលស្មាតហ្វូន Galaxy Note ត្រូវបានធ្វើការអភិវឌ្ឍលើមុខងារប្រើប្រាស់កាន់តែទំនើបឡើងៗ។ សម្រាប់ប៊ិច S Pen របស់ Galaxy Note 9 ត្រូវបានគេរំពឹងទុកថានឹងមានភ្ជាប់នូវបច្ចេកវិទ្យាប្លូធូសដើម្បីផ្តល់នូវភាពងាយស្រួលក្នុងការភ្ជាប់ដើម្បីបញ្ជាមុខងារមួយចំនួននៅលើទូរស័ព្ទពីចំងាយដូចជាការកំណត់ម៉ោង (Self-Timer) ដោយស្វ័យប្រវត្តិ, គ្រប់គ្រងការចាក់តន្ត្រី គ្រប់គ្រងលើមុខងារលេងហ្គេមមួយចំនួន និងមុខងារជាច្រើនទៀត។

-មុខងារជំនួយការ Bixby កាន់តែមានភាពឆ្លាតវៃជាងមុន

Samsung បាននិយាយថាមុខងារជំនួយការសំឡេងឆ្លាតវៃជំនាន់ថ្មី Bixby2.0 ដែលត្រូវបានធ្វើការអភិវឌ្ឍឡើងថ្មីកាន់តែមានភាពឈ្លាសវៃជាងជំនាន់ដំបូងហើយវាក៏នឹងត្រូវបានប្រើនៅលើ Note 9 ផងដែរ។ Bixby 2.0 មានសមត្ថភាពក្នុងការឆ្លើយតប ឆាប់យល់នៅអី្វដែលយើងបានសួរនិងស្វែងរកនូវចម្លើយបានលឿនរហ័សជាងមុន។ វាក៏ត្រូវបានគេរំពឹងទុកទៀតថានឹងយល់ពីភាសានិយាយ (Natural Language) បានច្រើនជាងមុន និងមិនច្រឡំនូវសំឡេងរំខានទាំងឡាយពីមជ្ឍដ្ឋានជុំវិញបានកាន់តែប្រសើរបំផុតទៀតផង។

-ថាមពលថ្មនឹងត្រូវបង្កើនកំលាំងខ្លាំងជាងមុន

ជំនាន់ទី8 (Note 8) ប្រើប្រាស់ថ្មកំលាំង 3,300 មីលីអំពែម៉ោងនៅពេលប្រកាសចេញដំបូងវាធ្វើអោយអ្នកប្រើប្រាស់ និងហ្វែនរបស់វារាងអន់ចិត្តបន្តិច ប៉ុន្តែកំលាំងថ្ម 3,300 មីលីអំពែរបស់វាធ្វើការបានយ៉ាងល្អមិនដូចអ្វីដែលយើងបានគិតឯណាគឺវាកាន់បានយូរដែលអាចកំដរការប្រើប្រាស់របស់យើងបានយូរគួរសម។ យ៉ាងណាមិញសម្រាប់ថ្មរបស់ Galaxy Note 9 ត្រូវបានគេរំពឹងទុកយ៉ាងមុតមាំថានឹងបង្កើនកំលាំងខ្លាំងរហូតដល់ទៅ 4,000 មីលីអំពែម៉ោងឯណោះ។ ប្រភពបានអោយដឹងទៀតថា “ថ្មកំលាំង 4,000 មីលីអំពែរបស់ Galaxy Note 9 មានសមត្ថភាពកាន់បាន 2 ថ្ងៃ និងការចាក់វីដេអូនៅលើអេក្រង់ជាប់ជាមួយកម្រិតពន្លឺពេញលេញបាន 25 ម៉ោង”។ ជារួមមកវិញទាំងអស់នេះគ្រាន់តែជាមុខងារសំខាន់ៗមួយចំនួនដែលប្រភពព័ត៌មានបានទម្លាយចេញមកប៉ុណ្ណោះ ចំពោះការរចនារូបរាង បច្ចេកវិទ្យា និងមុខងារទូទៅពិតប្រាកដដែលនឹងបំពាក់នូវលើកំពូលស្មាតហ្វូនកូនកាត់ហ្វាប់ប្លែតជំនាន់ថ្មី Samsung Galaxy Note 9 យើងនឹងបានដឹងច្បាស់នៅថ្ងៃ Samsung ប្រកាសចេញផ្លូវការណ៍ដែលអាចនៅកំឡុងខែក្រោយនេះតែម្តង៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន