no-alternative title

Sony បញ្ចេញនូវ Speaker ម៉ូដែលថ្មីៗនៃគ្រួសារ Extra Bass នៅក្នុងប្រទេសកម្ពុជា ដែលមានភ្ជាប់នូវថាមពលសម្លេងដ៏ពិរោះរណ្តំបំផុត

សំរាប់ឆ្នាំថ្មីនេះ Sony បានណែនាំនូវសមាជិកថ្មីដែលជាខ្សែស្រឡាយ Extra Bass ដែលរួមមាន SRS-XB12, SRS-XB22 និង SRS-XB32 ដែលជាប្រភេទ Speaker ចល័តនិង GTK-XB72 ដែលជាប្រភេទ Speaker ដែលប្រើភ្លើងនិងមានថាមពលសំលេងខ្លាំង។


រូបភាពពាណិជ្ជកម្ម
no-alternative title

សមាជិក Speaker ចល័តរបស់ Sony ដែលមកថ្មីនេះបានបន្ថែមមកជាមួយនឹង Functions ថ្មីៗនិងកាន់តែពិសេសជាងមុន។ដោយ XB22, XB32 និង XB72 បានបន្ថែមមកនូវជាមួយប៉ូតុង Live Sound Mode នៅលើតួខ្លួនតែម្តង ដែលមុខងារនេះធ្វើអោយអ្នកកាន់តែមានភាពងាយស្រួល ដោយអ្នកគ្រាន់តែចុចបើកប៉ូតុង Live Sound Mode នោះអ្នកនឹងទួលបានអារម្មណ៍រីករាយជាមួយនឹងតន្រ្តីដែលអ្នកកំពុងស្តាប់ ប្រៀបបីដូចជាកំពុងអង្គុយស្តាប់ការផ្សាយតន្រ្តីផ្ទាល់ៗតែម្តង។


មុខងារ Party Booster កាន់តែធ្វើអោយការកម្សាន្ត និងការជួបជុំរបស់អ្នកកាន់តែរំភើប និងសប្បាយរីករាយ។ ជាមួយ នឹង Function នេះអ្នកអាចបង្កើតចង្វាក់ភ្លេង និង តន្រ្តីបានដោយខ្លួនឯងដោយគ្រាន់តែគោះថ្នមៗនៅផ្នែកខាងក្រោយ Speaker ចំនួន2ដងចំពោះ XB22 និង XB32 នោះអ្នកនឹងរីករាយជាមួយនឹងការប្រគុំចង្វាក់ភ្លេងតាមបែបដែលអ្នកចូលចិត្ត ។ បន្ថែមពីលើ Party Booster នេះដែល XB32 និង XB72 បានបំពាក់មកជាមួយនឹងភ្លើង7ពណ៍រត់ជុំវិញតួ Speaker ផងដែល។


ដើម្បីបន្ថែមភាពងាយស្រួលទៅដល់លោកអ្នក Sony សូមណែនាំអោយអ្នកទាញយកនូវកម្មវិធី Music Center ពីក្នុង App Store សំរាប់ iOS និង Play Store សំរាប់ Android ដែលកម្មវិធីនេះនឹងជួយអោយអ្នកកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រង Speaker ចល័តរបស់អ្នកពី Smart Devices ដោយមិនចាំបាច់ទៅចុចនៅលើ Speaker ផ្ទាល់នោះទេ។


មាន XB12, XB22, និង XB32 គ្មានអ្វីជាលេសក្នុងការបញ្ឍប់កម្មវិធីជួបជុំ និងការកម្សាន្តរបស់អ្នកទៀតទេ ជាមួយនឹងថាមពលថ្មដែលកាន់បានយូររហួតដល់ទៅ 24 ម៉ោងដែលអ្នកនឹងមិនព្រួយបារម្ភថាកម្មវីធីកម្សាន្តរបស់អ្នកនឹងត្រួវកាត់ផ្តាច់កណ្តាលទីឡើយ ដែលរឹតតែពិសេសជាងនេះទៅទៀតនោះ XB32 ក៏អាចធ្វើជា Power Bank សម្រាប់សាកថ្មទៅកាន់ Smart Devices  របស់អ្នកបានផងដែរតាមរយ: USB Port។

 

ការរចនាឡើងមកជាមួយនឹងរូបរាងតូចច្រឡឹង ស្រាល និងមុខងារការពារទឹក Water Proof ជាមួយនឹងកំរិតស្តង់ដារ IP67 ដែលមានសម្ថភាពការពារ Speaker របស់អ្នកបានយ៉ាងច្រើន មិនថាទឹកសាប ទឹកប្រៃ ធូលីដី ឬក៏ដីខ្សាច់នោះទេ នៅពេលនេះអ្នកអាចនាំយក Speaker របស់អ្នកទៅគ្រប់ទីកន្លែងដែលអ្នកចង់ទៅ។ លោកអ្នកក៏អាចយក Speaker របស់អ្នកទៅដុសលាងសម្អាតបានធម្មតាជាមួយនឹងទឹកស្អាតប្រសិនបើមានការប្រលាក់។

 

មិនថាពេលណា កាល:ទេស:ណា គ្មានអ្វីជាឧបសគ្គសម្រាប់កម្មវិធីជួបជុំកម្សាន្តរបស់អ្នកទៀតនោះទេ។ លោកអ្នកអាចមកសាកតេស្តសម្លេង និងរកជាវ Speaker Sony ម៉ូដែលថ្មីទាំងនេះបាននៅបណ្តាហាងដែលមានលក់ផលិតផលផ្លូវការរបស់ក្រុមហ៊ុន Sony៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន