no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Amazon បានបង្ហាញនូវផលិតផលថ្មីគឺ Echo និង Echo Dot ដែលភ្ជាប់ជាមួយនឹងម៉ោង និងប្រព័ន្ធសំឡេងដ៏អស្ចារ្យបំផុត

នៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងសហរដ្ឋអាមេរិក ជាមួយនឹងការបង្ហាញនូវវត្តមានរបស់ Echo Buds នោះ ក្រុមហ៊ុន Amazon ក៏ប្រកាសចេញនូវ Smart Speakers ថ្មីរបស់ខ្លួនដែលមានឈ្មោះថា Echo និង Echo Dot ដែលមានភ្ជាប់ជាមួយនឹងម៉ោង និង Echo Studio ដែលមានផ្តល់នូវប្រព័ន្ធសំឡេងស្ទុឌីយោដ៏អស្ចារ្យបំផុតផងដែរ។ ឧបករណ៍ស៊េរីថ្មីនេះ មានការឌីស្សាញរូបរាងយ៉ាងប្រណិត និងការផ្តល់នូវគុណភាពសំឡេងកាន់តែល្អប្រសើរជាងមុនជាមួយនឹងការប្រើប្រាស់នូវជំនួយការឆ្លាតវៃ Alexa នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះក៏មានការបញ្ចូលនូវ Speakers ប្រណិតថ្មីដែលមានភ្ជាប់ជាមួយនឹង 2.5″ woofer និង 0.6″ tweeter ដែលផ្តល់ដោយក្រុមហ៊ុន Dolby ។ បន្ថែមពីនេះទៀតនោះ វាក៏អាចចាក់នូវសំឡេង 360-degree audio ដែលមានសំឡេងដ៏ល្អឥតខ្ចោះពិរោះបំផុត។

ដោយសារតែជំនួយការឆ្លាតវៃ Alexa នេះ អ្នកអាចធ្វើការគ្រប់គ្រងទៅលើសំឡេង និងការ Stream ចេញពី Amazon Prime Music, Apple Music, JioSaavn និងជាច្រើនទៀត។ អ្នកក៏អាចប្រើប្រាស់សំឡេងរបស់អ្នកក្នុងការកែប្រែទៅលើ equalizer settings បានផងដែរ។ វាក៏អាចប្រើប្រាស់សម្រាប់ធ្វើការខល ឬការផ្ញើសារទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារដែលមានឧបករណ៍ Echo ឬកម្មវិធី Alexa app និងប្រើប្រាស់នូវ Alexa នេះដើម្បីធ្វើការខលនៅលើ Skype ផងដែរ។ 

no-alternative title

 

សម្រាប់ការគ្រប់គ្រងជាសំឡេងនេះអាចប្រើប្រាស់សម្រាប់ធ្វើការគ្រប់គ្រងទៅលើឧបករណ៍ឆ្លាតវៃនៅក្នុងផ្ទះជាច្រើនដែលមានដូចជាអំពូលភ្លើង ជើងដោតភ្លើង និងជាច្រើនទៀតដែលអាចភ្ជាប់ជាមួយនឹងឧបករណ៍ផ្សេងបាននោះ។ សម្រាប់ Echo ថ្មីនេះក៏មានភ្ជាប់ជាមួយនឹងស្រទាប់ការពារជាច្រើន ហើយវាក៏មានប៊ូតុងសម្រាប់ធ្វើការគ្រប់គ្រងជាច្រើនផងដែរ។ Echo ថ្មីនេះមានពណ៌ខៀវដ៏ស្រស់ស្អាតរួមជាមួយនឹងពណ៌ខ្មៅ ពណ៌ប្រផេះ និងពណ៌សហើយវាមានតម្លៃ $99 ឬ ₹9,999 ។ ពេលនេះវាអាចធ្វើការ Pre-order បានហើយ ហើយវានឹងចាប់ផ្តើមធ្វើការដឹកជញ្ជូននៅក្នុងថ្ងៃទី 16 ខែតុលាខាងមុខនេះ។

ឧបករណ៍ Amazon Echo Dot នេះមានភ្ជាប់ជាមួយនឹងអេក្រង់ LED Display ដែលមានការបង្ហាញនូវពេលវេលា សីតុណ្ហភាពខាងក្រៅ ឬអ្វីជាច្រើនទៀតដែលអ្នកធ្វើការជ្រើសរើសនោះ។ សម្រាប់គុណភាពសំឡេងវិញនោះ វាក៏មានភ្ជាប់ជាមួយនឹង 1.6″ speaker ហើយអ្នកអាចធ្វើការបញ្ជាវាជាសំឡេងបានថែមទៀតផង។ សម្រាប់ light sensor នៅលើឧបករណ៍នេះអាចធ្វើការកែប្រែដោយស្វ័យប្រវត្តិទៅលើកម្រិតពន្លឺនៃអេក្រង់នេះនៅក្នុងពេលថ្ងៃ និងពេលយប់នេះ។

ជាមួយនឹងការបញ្ជាតាមសំឡេងនោះ វាអាចធ្វើការគ្រប់គ្រងទៅលើតន្រ្តីបានផងដែរ។ វាក៏មានការទ្រទ្រង់ជាមួយនឹងមុខងារជាច្រើនរបស់ Alexa ហើយក្រុមហ៊ុនបច្ចេកវិទ្យានេះនិយាយថា វាត្រូវបានឌីស្សាញឡើងងសម្រាប់ការការពារទៅលើឯកជនភាពរបស់អ្នកប្រើប្រាស់បានយ៉ាងល្អបំផុត។ បើនិយាយអំពីតម្លៃវិញនោះ សម្រាប់ Echo Dot ថ្មីនេះមានតម្លៃប្រហែលជា $10 ថ្លៃជាងម៉ូឌែលស្តង់ដាររបស់វាដែលមានតម្លៃ $59 នោះ។ ពេលនេះវាចាប់ផ្តើមទទួលនូវការ Pre-order ហើយការនាំចេញរបស់វាគឺនៅថ្ងៃទី ១៦ ខែតុលាខាងមុខនេះ។ នៅក្នុងប្រទេសឥណ្ឌា សម្រាប់ឧបករណ៍ Echo Dot នេះមានតម្លៃ ₹5,499៕

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម