ក្រុមហ៊ុន Sony នៅកម្ពុជា បានប្រកាសចេញលក់នូវកាមេរ៉ា Mirrorless ជំនាន់ថ្មីមួយទៀតនៃត្រកូល Alpha 7R គឺម៉ូដែល Alpha 7R IV ដែលនេះ គឺកាមេរ៉ាម៉ូឌែលថ្មីប្រភេទកាមេរ៉ា Full Frame និងមានសមត្ថភាពអាចថតយករូបភាពបានរហូតដល់ 61 មេហ្គាភិសែល។ ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ កាមេរ៉ានេះ មានសមត្ថភាពខ្ពស់ក្នុងការកាត់បន្ថយ Noise ព្រមទាំងផ្តល់នូវភាពលម្អិតច្បាស់ដល់រូបភាពផងដែរ។ ដើម្បីធានាដល់រូបភាពច្បាស់ល្អគ្រប់កាលៈទេសៈ កាមេរ៉ានេះ ក៏មានបំពាក់ជាមួយប្រព័ន្ធទប់លំនឹង 5-Axis ផងដែរ។
Alpha 7R IV មានបំពាក់ជាមួយនឹង Viewfinder បែបអេឡិចត្រូនិច ដែលមានកម្រិតរូបភាពច្បាស់ត្រជាក់ភ្នែក រហូតដល់ 5.76 million dot UXGA OLED Tru-finder ដែលច្បាស់ជាងស៊េរីមុនដល់ទៅ 1.6 ដង។ បើយើងនិយាយអំពីល្បឿនក្នុងការថតវិញ Alpha 7R IV អាចថតបានរហូតដល់ទៅ 10 ប៉ុស្តិ៍ក្នុងមួយវិនាទី គួបផ្សំនឹង 567 Phase Detection AF Points និង425 Contrast AF Points។ កាន់តែពិសេសនៅលើកាមេរ៉ានេះ គឺមុខងារ Real-time Eye AF ដែលអនុញ្ញាតឲ្យលោកអ្នកចាប់យកភ្នែកទាំងមនុស្សនិងសត្វបានច្បាស់ល្អ ទោះបីកំពុងធ្វើចលនាក៏ដោយ។ លោកអ្នក ក៏អាចប្រើប្រាស់មុខងារនេះ នៅក្នុងពេលថតវីដេអូបានផងដែរ។
កាមេរ៉ាមួយនេះ មានបំពាក់ជាមួយប្រព័ន្ធតភ្ជាប់ល្បឿនលឿនផ្សេងៗដូចជា high-speed Wi-Fi, wireless PC Connectivity, និង SuperSpeed USB (USB 3.2 Gen 1) USB Type-C ដែលជួយសម្រួលដល់អ្នកថតរូបអាជីព ក្នុងការបំពេញការងាររបស់ពួកគាត់។ បើនិយាយពីគុណភាពវីដេអូវិញ លោកអ្នកអាចថតបានរហូតដល់កម្រិត 4K (3840x2160 pixels) ដែលមានគុណភាពខ្ពស់ អមជាមួយនឹងមុខងារ S-Log2 និង S-Log3 ផងដែរ ដែលជួយដល់ការកែតម្រូវពណ៌វីដេអូឲ្យកាន់តែមានភាពទាក់ទាញ។
ប្រសិបើលោកអ្នក មានចំណាប់អារម្មណ៍ជាវបោះដុំ និងរាយសូមទំនាក់ទំនងដៃគូសហការរបស់សូនី ហាងលក់កាមេរ៉ា ឡេង ឃាង តាមលេខទូរស័ព្ទ 012 861 212។