no-alternative title

MSI Content Creator Laptop ដែលបំពាក់នូវ CPU ជំនាន់ទី 10 បានបង្ហាញវត្តមាននៅកម្ពុជា

មកទល់នឹងពេលនេះ កុំព្យូទ័រយួដៃជំនាន់ថ្មីៗ ជាច្រើនម៉ូដែល ត្រូវបានក្រុមហ៊ុន MSI បន្តផលិត និងចេញលក់ជាបន្តបន្ទាប់ ដោយទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ពិសេសនៅក្នុងទីផ្សារប្រទេសកម្ពុជាផ្ទាល់តែម្តង។ ហើយសម្រាប់ការមកដល់នៃ MSI Modern 14-A10M-470KH ម៉ូដែលថ្មីនេះ គឺពិតជាជម្រើសល្អមែនទែន ដោយសារតែសមត្ថភាពរបស់ម៉ាស៊ីននេះ គឺដំណើរការលើរ៉េមបានរហូតដល់ទំហំ 4GB DDR4-2666 និងប្រើ SSD ប្រភេទ 256GB NVMe PCIe ល្មមនៅក្នុងការប្រើប្រាស់ទូទៅ ជាពិសេសមានតម្លៃសមល្មម និងត្រូវតាមការចង់បាន សម្រាប់អ្នកប្រើប្រាស់បច្ចុប្បន្ន ដែលចង់បានកុំព្យួទ័រដែលមានកម្រ៉ាស់ស្តើង ថ្មកាន់បានយូរ ហើយនិងមានសមត្ថភាព អាចធ្វើការងារបានច្រើនក្នុងពេលតែមួយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

MSI Modern 14-A10M-470KH គឺជាកុំព្យូទ័រយួរដៃជំនាន់ថ្មី របស់ក្រុមហ៊ុន MSI ដែលបំពាក់នូវបន្ទះឈីប Intel Core i5 ជំនាន់ទី 10 ចុងក្រោយបង្អស់ ជាមួយក្រាហ្វិកជាប់ Intel Graphic (UMA) ដែលអាចអោយលោកអ្នកបំពេញការងារ បានកាន់រហ័សជាងមុន។ MSI Modern 14-A10M-470KH មានទម្ងន់ស្រាលបំផុត 1.18Kg និងកម្រាស់ស្តើងបំផុត 15.9mm តែប៉ុណ្ណោះ ដែលនឹងផ្តល់នូវភាពងាយស្រួល សម្រាប់លោកអ្នកយកតាមខ្លួន និងធ្វើការងារបានគ្រប់ទីកន្លែង។

កុំព្យទ័រយួដៃថ្មីនេះ មានការរចនារូបរាងយ៉ាងទាន់សម័យ ជាមួយនឹងតួខ្លួនធ្វើពីអាលុយមីញ៉ូមយ៉ាងស្រស់ស្អាត ជាមួយនឹងគ្រាប់ចុច Keyboard ពណ៌ស និងមានភ្លើង RGB យ៉ាងទាន់សម័យនោះ ធ្វើអោយ Modern 14 មានរូបរាងតូចងាយស្រួលចល័ត ហើយថែមទាំងធន់ក្នុងការប្រើប្រាស់ថែមទៀតផង។ 

MSI Modern 14 ថ្មីនេះ មានអេក្រង់ទំហំ 14 អ៊ីង មានកម្រិតភាពច្បាស់ FHD IPS-Level ដែលការពារចំណាំងផ្លាតចេញពីអេក្រង់ថែមទៀតផង។ MSI Modern 14 មានគែមព័ទ្ធអេក្រង់ស្តើង Thin Bezel កម្រាស់ត្រឹមតែ 5.7mm ដូចនេះ កម្រិតអេក្រង់របស់វា គឺមានភាពធំទូលាយនៅក្នុងការទស្សនា។ អ្វីដែលកាន់តែពិសេសនោះ MSI Modern 14 ត្រូវបានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា True Color Technology ផ្តល់ជូននូវកម្រិតពណ៌ និងពន្លឺច្បាស់ ជាមួយនឹង modes ច្រើនយ៉ាង ដែលល្អបំផុតក្នុងការប្រើប្រាស់នៅលើកិច្ចការប្រចាំថ្ងៃរបស់អ្នក។

ដោយសារតែភាពអំណោយផល នៃការបំពាក់មកជាមួយនូវបន្ទះឈីប ក្រាហ្វិច លំដាប់ខ្ពស់ហើយនោះ MSI Modern 14 ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា Cooler Boost 3 ដែលមានកង្ហាខាងក្នុងម៉ាស៊ីន 2 គ្រាប់ ប្រភេទ MX250 ជួយឲ្យម៉ាស៊ីនកុំព្យួទ័រមួយនេះ រក្សាបាននៅភាពត្រជាក់ជានិច្ច។ សម្រាប់ការរចនារន្ធ សម្រាប់ភ្ជាប់ផ្តល់ភាពងាយស្រួលមែនទែន មានដូចជា រន្ធ USB ដល់ទៅ 4 ប្រភេទ USB3.2 Gen1 Type-C និង USB3.2 Gen1 Type-A ដែលបានល្បឿន 10x នៃ USB 2.0។ មួយទៀតគឺរន្ធ SD Card Reader រន្ធ Audio Combo រន្ធ HDMI និងរន្ធ Power DC-in ផងដែរ។

MSI Modern 14 ត្រូវបានភ្ជាប់មកជាមួយនឹងប្រព័ន្ធសំឡេង Nahimic 3 Audio និងផ្តល់អោយលោកអ្នកអាចធ្វើការពង្រឹងទៅលើសមត្ថភាព នៃការចាក់តន្រ្តីកាន់តែពិរោះអស្ចារ្យរណ្តំចិត្ត ជាមួយនឹងកម្រិត Virtual Surround Sound របស់អ្នក។

ដូច្នេះ លោកអ្នកក៏អាចរីករាយជាមួយនឹងប្រព័ន្ធសំឡេងកម្រិតដូចនៅក្នុងរោងកុនផងដែរ នៅពេលដែលអ្នកប្រើប្រាស់ជាមួយនឹងកុំព្យូទ័រ ទោះបីជានៅផ្ទះ ហាងកាហ្វេ ក៏ដោយ។ សម្រាប់ថាមពលថ្មវិញ Modern 14 មានសមត្ថភាពអាចប្រើប្រាស់ការងារបានរយៈពេល 10 ម៉ោង ដោយគ្មានបញ្ហានោះទេ។ ដូច្នេះ មិនថាការធ្វើការងារ ឬការកម្សាន្តនោះទេ កុំព្យូទ័រ MSI Modern 14 នេះ គឺកំណត់ស្ទីលផ្ទាល់ខ្លួនរបស់អ្នក ហើយរីករាយជាមួយពេលវេលាដ៏អស្ចារ្យ ដែលអ្នកបង្កើតក្នុងជីវិត។

សម្រាប់ MSI-prestige 15 វិញ គឺជា កុំព្យូទ័រ  Prestige Series ជំនាន់ថ្មី ដែលមានភ្ជាប់ជាមួយនឹងបន្ទះឈីប  Intel Core i7 processor (Comet Lake) ជំនាន់ទី 10 ដែលមានកម្លាំងម៉ាស៊ីនខ្លាំងក្លា និងទម្ងន់ស្រាលក្នុងការប្រើប្រាស់សម្រាប់កម្មវិធីធំៗដូចជា Photoshop, Lightroom, Premiere Pro, VS Code ឬ SketchUp បានលឿន រហ័សទាន់ចិត្តថែមទៀតផង ពីព្រោះថា វាត្រូវបានបំពាក់នូវក្រាហ្វិកាកាត NVIDIA GeForce GTX 1650 ដែលជាក្រាហ្វិកកាតដែលបាននាំយកនូវកម្លាំងដ៏ខ្លាំងក្លាបំផុតនៅក្នុងការបង្កើតនូវកម្មវិធី Apps ជាច្រើនដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត។

អ្វីដែលពិសេស គឺប្រើប្រាស់នូវក្រាហ្វិកកាត GPU ដែលបង្កើនល្បឿនទៅលើ Apps នៃកម្មវិធីច្នៃប្រឌិតជាច្រើននេះ ដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃតែម្តង។ មួយវិញទៀត គឺវាមានការរួមបញ្ចូលជាមួយនឹង  NVIDIA Studio Drivers ដែលល្អបំផុតនៅក្នុងការពង្រឹងទៅលើល្បឿនរបស់ម៉ាស៊ីន និងការជឿជាក់ខ្ពស់បំផុតក្នុងការបង្កើននូវរបកគំហើញរបស់អ្នកនោះ។ បច្ចេកវិទ្យាទាំងនេះនឹងធ្វើការផ្តោតទៅលើចំណង់ចំណូលចិត្តរបស់អ្នក និងភាពច្នៃប្រឌិតខ្ពស់របស់អ្នក។

MSI-prestige 15 មានភ្ជាប់នូវបច្ចេកវិទ្យាអេក្រង់ True Pixel display ផ្តាច់មុខ ដែលផ្តល់នូវកម្រិតភាពច្បាស់ដល់ទៅ 4K ពណ៌ច្បាស់ AdobeRGB 100% color gamut, True Color Technology នឹងមានការផ្ទៀងផ្ទាត់ដោយ CalMan ដែលជា Tools សម្រាប់ធ្វើការកែប្រែទៅលើការងារច្នៃប្រឌិត ការឌីស្សាញ ការកែរូបភាព និងវីដេអូថែមទៀត។ កុំព្យូទ័រស៊េរីថ្មីនេះ មានភ្ជាប់ជាមួយនឹងតួខ្លួនដែលមានរូបរាងស្តើងស្រោបពីអាលុយមីញ៉ូម និងមានទម្ងន់ត្រឹមតែ 1.6Kg ហើយវាពិតជាមានភាពងាយស្រួលក្នុងការចែករំលែកទៅលើគំនិតជាច្រើន និងការឌីស្សាញទៅតាមចិត្តរបស់អ្នក។

Prestige 15 ថ្មីនេះ ភ្ជាប់ជាមួយនឹង TouchPad មានទំហំធំជាងមមុនសម្រាប់ការប្រើប្រាស់បានគ្រប់ម្រាមដៃតែម្តង។ វាមានការឆ្លើយតបលឿនជាងមុនដល់ទៅ 30% និងប៉ះយ៉ាងរលូនជាងមុនដល់ទៅ 35% ថែមទៀត។ សម្រាប់ក្តារចុចរបស់វាគឺជាប្រភេទ  Backlit Keyboard ដែលមានគម្លាតគ្រាប់ Key ដល់ទៅ 1.5mm ។ កាន់តែពិសេសជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃសម្រាប់ការពារសុវត្ថិភាពទៅលើម៉ាស៊ីនរបស់អ្នកបានថែំទៀត។ អ្នកមិនចាំបាច់ធ្វើការវាយបញ្ចូលនូវលេខសម្ងាត់ទៀតនោះទេតាមរយៈការប្រើប្រាស់នូវការផ្ទៀងផ្ទាត់ FIDO 2។ សម្រាប់ការ Login គឺគ្រាន់តែប៉ះម្រាមដៃរបស់អ្នកនៅលើ Fingerprint Sensor នេះជាការស្រេច។ បន្ថែមពីនេះទៀតនោះ វាក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Cooler Boost 3 Technology ផ្តាច់មុខរបស់ក្រុមហ៊ុន MSI កង្ហារចំនួន 2 និងរន្ធបំភាយកំដៅចំនួន 3 ថែមទៀត៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន