no-alternative title

EPSON ECOTANK M-Series ជាជម្រើសម៉ាស៊ីនព្រីនធ័រស៊េរីថ្មីដែលល្អ និងស័ក្តិសមបំផុតសម្រាប់ការងារការិយាល័យរបស់លោកអ្នក

ជាការពិតណាស់នៅក្នុងការិយាល័យធ្វើការរបស់លោកអ្នកគឺពិតជាត្រូវការចាំបាច់នូវម៉ាស៊ីនថតចម្លង ឬម៉ាស៊ីនព្រីនធ័រសម្រាប់ធ្វើការថតចម្លង និងព្រីនរាល់ឯកសារការងារប្រចាំថ្ងៃ។ យ៉ាងណាមិញប្រសិនបើបន្ទប់ការរិយាល័យធ្វើការរបស់លោកអ្នកមានលក្ខណះតូចចង្អៀតមិនសូវទូលាយ ហើយចង់បានម៉ាស៊ីនព្រីនធ័រដែលមានទំហំតូចល្មមផ្តល់ភាពងាយស្រួលក្នុងការទុកដាក់ និងមានសមត្ថភាពគ្រប់គ្រាន់អាចបំពេញតម្រូវការរបស់លោកអ្នកបាន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នេះនែ…! ម៉ាស៊ីនព្រីនធ័រស៊េរីថ្មីរបស់ EPSON ម៉ូដែល Ecotank M-Series ដែលមានរូបរាងតូចល្មមងាយស្រួលទុកដាក់មិនត្រូវការកន្លែងទំនេរធំ ព្រមទាំងភ្ជាប់មកជាមួយមុខងារប្រើប្រាស់យ៉ាងសម្បូរបែបបំពេញបានតាមតម្រូវការប្រើប្រាស់។ Ecotank M-Series ឬ Ecotank Monochrome-Series គឺជាម៉ាស៊ីនព្រីនធ័រស-ខ្មៅដែលប្រើប្រាស់ទឹកថ្នាំប្រភេទ Black Ink។

ព្រីនធ័រ Ecotank M-Series ស៊េរីថ្មីនេះមាន 3 ម៉ូដែលរួមមានដូចជាម៉ូដែល M1140 ជាព្រីនធ័រដែល មានមុខងារសម្រាប់តែការព្រីនឯកសារប៉ុណ្ណោះ, ម៉ូដែល M2140 ជាព្រីនធ័រមានមុខងារ 3 គឺកូពី ព្រីន និងស្កែន រីឯម៉ូដែល M3170 ជាព្រីនធ័រដែលមានមុខងារ 4  (4-in-1) គឺកូពី ព្រីន ស្កែន និង Fax ឯកសារជាប្រភេទ PDF។ 

ព្រីនធ័រស៊េរីថ្មីរបស់ EPSON ទាំងបីម៉ូដែលនេះប្រើប្រាស់នូវបច្ចេកវិទ្យា Printhead ដែលជាបច្ចេកវិទ្យាថ្មីចុងក្រោយគឺ PrecisionCore Printhead technology ដែលមានល្បឿនលឿនប្រើពេលតែ 6 វិនាទីក្នុងការព្រីនឯកសារសន្លឹកដំបូង និងមានល្បឿនស្តង់ដារ ISO Printing កម្រិត 20ipm ជាមួយគុណភាពឯកសារច្បាស់ដិតល្អក្នុងកម្រិតភាពច្បាស់នៃរូបភាព 1,200x2,400dpi។ ជាមួយបច្ចេកវិទ្យាថ្មីនេះវាក៏ជួយសន្សំសំចៃក្នុងការប្រើប្រាស់ទឹកថ្នាំថែមទៀតផងដោយទឹកថ្នាំមួយដបអាចព្រីនឯកសារបានដល់ទៅ 6,000 ទំព័រឯណោះ។ 

ជាងនេះទៅទៀតជាមួយព្រីនធ័រស៊េរីថ្មីនេះក៏មាននូវមុខងារ Auto-Duplex ដែលអាចអោយយើងធ្វើការព្រីនឯកសារបានទំព័រសងខាងថែមទៀតផង។ ចំពោះលក្ខណះសន្សំសំចៃផ្សេងទៀតសម្រាប់ការជ្រើសរើសប្រើប្រាស់ជាមួយម៉ាស៊ីនព្រីនធ័រ Espon Ecotank M-Series គឺការប្រើប្រាស់កំលាំងភ្លើងតិចបំផុតគឺចន្លោះពី 12W ទៅ 14 W ប៉ុណ្ណោះសម្រាប់ការប្រតិបត្តិការការងារ និង បើកចោលគឺពួកវាប្រើប្រាស់ភ្លើងចន្លោះពី 0.2W ទៅ 0.3W តែប៉ុណ្ណោះ។ 

សម្រាប់ការតភ្ជាប់ទៅកាន់ម៉ាស៊ីនកុំព្យូទ័រ ឬទូរស័ព្ទដៃវិញមានភាពងាយស្រួលមែនទែនតែម្តងគឺភ្ជាប់បានតាមរយះខ្សែជាមួយរន្ធដោត USB2.0, រន្ធ Ethernet និងតាមរយះឥតប្រើខ្សែជាមួយមុខងារ Wi-Fi IEEE 802.11b/g/n និង Wi-Fi Direct ហើយអាចភ្ជាប់ដំឡើងបានជាមួយនឹងប្រព័ន្ធប្រតិបត្តិការចាប់ពី Windows XP ដល់ Windows 10 និង Windows Server ចាប់ពីជំនាន់ 2003 ដល់ 2016 រីឯប្រព័ន្ធប្រតិបត្តិការ MacOS វិញគឺចាប់ពីជំនាន់ OS X10.6.8 ឡើងទៅ។

រឹតតែពិសេសជាងនេះទៅទៀតវាក៏អនុញ្ញាតិអោយយើងធ្វើការភ្ជាប់សម្រាប់ព្រីនឯកសារចេញពីស្មាតហ្វូន ឬ Cloud Printing ជាមួយមុខងារ Epson Connect តាមរយះកម្មកម្មវិធីទូរស័ព្ទដូចជា Epson iPrint, Email Print, Remote Print Drive, Scan to Cloud, Apple AirPrint, Google Cloud Print និង Morpria Print Service ជាដើម។

ជារួមមកវិញការជ្រើសរើសប្រើប្រាស់ជាមួយនឹងម៉ាស៊ីនព្រីនធ័រ Epson Ecotank M-Series ទាំងបីម៉ូដែលនេះគឺវាផ្តល់នូវការសន្សំសំចៃលើការចំនាយខ្ពស់ ផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ និងជួយអោយការងារការិយាល័យរបស់លោកអ្នកមានភាពលឿនរហ័សទាន់តម្រូវការ។ ដូច្នេះប្រសិនបើលោកអ្នកមានតម្រូវការត្រឹមតែព្រីឯកសារតែមួយមុខលោកអ្នកអាចជ្រើសរើសប្រើជាមួយម៉ូដែល Ecotank M1140 ប៉ុន្តែប្រសិនបើលោកអ្នកមានតម្រូវការក្នុងកិច្ចការងារច្រើនដូចជាថតចម្លង ព្រីន ស្កែន និង Fax ឯកសារលោកអ្នកអាចជ្រើសរើសប្រើជាមួយម៉ូដែល Ecotank M2140 និង M3170។ Epson Ecotank M-Series ជាជម្រើសម៉ាស៊ីនព្រីនធ័រស៊េរីថ្មីដែលល្អ និងស័ក្តិសមបំផុតសម្រាប់ការងារការិយាល័យរបស់លោកអ្នក៕

ទស្សនាវីដេអូខាងក្រោម៖

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន