no-alternative title

Canon EOS R System ឈ្នះពានរង្វាន់ (Silver Award) ទៅលើការឌីស្សាញដ៏អស្ចារ្យបំផុតសម្រាប់ទី្វបអាស៊ី

ថ្មីៗនេះ ក្រុមហ៊ុន Canon បានធ្វើការប្រកាសថា កាមេរ៉ា EOS R System របស់ខ្លួនដែលមានការបញ្ចូលគ្នារវាងកាមេរ៉ា និងកែវ Lenses គឺត្រូវបានទទួលស្គាល់ទៅលើការឌីស្សាញយ៉ាងល្អឥតខ្ចោះរបស់វាដោយមជ្ឈមណ្ឌលឌីស្សាញរបស់ហុងកុង (Hong Kong Design Centre) ជាមួយនឹងការឈ្នះនូវពានរង្វាន់ការឌីស្សាញសម្រាប់អាស៊ី (Silver Award) នៅ DFA Design for Asia Awards 2019 ថែមទៀតផង។ 

ប្រព័ន្ធកាមេរ៉ា EOS R imaging system ដែលឈ្នះពានរង្វាន់ Silver Award នេះ គឺមានបង្ហាញអំពីសក្តានុពលនៃកែវ RF series lenses របស់ក្រុមហ៊ុន Canon ដែលមានការឌីស្សាញយ៉ាងល្អឥតខ្ចោះក្នុងការប្រើប្រាស់។ ជាមួយនឹងការអភិវឌ្ឍថ្មីតាមរយៈ RF mount និងការឌីស្សាញទៅលើអុបទិកថ្មីនោះ RF lenses ភ្ជាប់ជាមួយនឹង mount diameter, short back focus និងប្រព័ន្ធ mount transmission system សម្រាប់ការពង្រឹងទំនាក់ទំនងកាន់តែប្រសើររវាងកែវ lens និងតួខ្លួនកាមេរ៉ាថែមទៀត។ វាក៏មានការពង្រឹងទៅលើគុណភាពរូបភាពខ្ពស់ជាងមុន និងការប្រើប្រាស់បានយូរជាងមុនថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ជាមួយគ្នាននេះ តួខ្លួនកាមេរ៉ា EOS R System ក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនរួមជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាជាច្រើនដូចជា Dual Pixel CMOS AF phase detection autofocus និង electronic viewfinder (EVF)សម្រាប់ការពង្រឹងទៅលើប្រព័ន្ធនេះថែមទៀត។ អ្វីបន្ថែមទៀតនោះ អ្នកប្រើប្រាស់ជាច្រើនអាចបន្តប្រើប្រាស់ជាមួយនឹង Lens ដែលមានស្រាប់របស់ពួកគេបានថែមទៀត។ 

សូមជំរាបថា ក្រុមហ៊ុន Canon បានចូលរួមនៅក្នុងព្រឹត្តិការណ៍ DFA Design for Asia Awards នេះតាំងពីឆ្នាំ 2013 ហើយវាក៏មានការឈ្នះពានរង្វាន់ជាច្រើនផងដែរទៅលើផលិតផលជាច្រើនរបស់ខ្លួនដូចជា Cinema EOS System កាមេរ៉ាថតវីដេអូ (video camcorder) កាមេរ៉ា និងកែវ lens ជាច្រើនទៀត។ ជាមួយនឹងពានរង្វាន់នៃការទទួលស្គាល់នេះ ក្រុមហ៊ុន Canon នឹងបន្តបង្កើតនូវផលិតផលជាច្រើនទៀតដែលផ្តល់នូវសមត្ថភាពកាន់តែខ្លាំងក្លា និងការឌីស្សាញយ៉ាងល្អឥតខ្ចោះបំផុតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន